18/11/2024 - 15:53

អនុ​ក្រឹត្យ​លេខ​១១១​/២០២៤​/NĐ-CP កំ​ណត់​ប្រ​ព័ន្ធ​ព័ត៌​មាន មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ ស្តី​ពី​សកម្ម​ភាព​សាង​សង់ 

រដ្ឋា​ភិបាល​ដាក់​ឱ្យ​ប្រើ​ប្រាស់​អនុក្រឹត្យ​លេខ ១១១/​២០២៤​/NĐ-CP ចុះ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០២៤ កំណត់​ប្រ​ព័ន្ធ​ព័ត៌​មាន មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ ស្តី​ពី​សកម្ម​ភាព​សាង​សង់ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

 ​​ រូប​ជា​ឧទា​ហរណ៍ ។ ប្រ​ភព៖ Internet

អនុ​ក្រឹត្យ​កំណត់​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​សកម្ម​ភាព​សាង​សង់ គឺ​ជា​មូល​ដ្ឋាន​ទិន្ន​ន័យ​ស្តី​ពី​សកម្ម​ភាព​សាង​សង់​លើ​វិសាល​ភាព​ដែន​ដី​វៀត​ណាម ត្រូវ​បាន​រៀប​ចំ​ចាត់​ចែង ដើម្បី​ដំ​ណើរ​ការ​រុក​រក​ទាញ​យក ចែក​រំលែក​គ្រប់​គ្រង រក្សា​និង​ធ្វើ​បច្ចុប្បន្ន​ភាព ឆ្លង​តាម​រយៈ​មធ្យោ​បាយ​អេ​ឡិក​ត្រូ​និច ឆ្លើយ​តប​តម្រូវ​ការ​រុក​រក​និង​ប្រើ​ប្រាស់​ព័ត៌​មាន​របស់​ផ្នែក​សេដ្ឋ​កិច្ច​និង​បម្រើ​ផល​ប្រ​យោជន៍​សា​ធា​រណៈ។ ដូច្នេះ មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ស្តី​ពី​សកម្ម​ភាព​សាង​សង់​រួម​មាន​មូល​ដ្ឋាន​ទិន្ន​ន័យ​ស្តី​ពី​គម្រោង​ប្លង់​សាង​សង់; មូល​ដ្ឋានទិន្ន​ន័យ​ស្តី​ពី​គម្រោង​វិនិ​យោគ​សាង​សង់​ សំ​ណង់​សាង​សង់; មូល​ដ្ឋាន​ទិន្ន​ន័យ​ស្តី​ពី​ការ​ដាក់​កម្រិត​សាង​សង់ តម្លៃ​សាង​សង់​សំ​ណង់​និង​សូច​នា​ករ​តម្លៃ​កសាង​និង​រាល់​សកម្ម​ភាព​ផ្សេងៗ​ ដែលពាក់​ព័ន្ធ​ដល់​វិនិយោគ​សាង​សង់។

អនុ​ក្រឹត្យ​បាន​កំណត់​ពី​រូប​ភាព​ទាញ​យក​មូល​ដ្ឋាន​ទិន្ន​ន័យ រួម​មាន​គឺ៖ គ្រឹះ​ធារ​បូ​រណ​កម្ម ចែក​រំលែក​ទិន្ន​ន័យ​ជាតិ; បណ្តាញ​ព័ត៌​មាន​អេ​ឡិក​ត្រូ​និច​របស់​ក្រ​សួង​សាង​សង់ និង​ដោយ​លិខិត​បទដ្ឋាន​យោង​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់ ស្តី​ពី​បង្ខិត​ជិត​ព័ត៌​មាន​ចំ​ពោះ​ព័ត៌​មាន ទិន្ន​ន័យ​ផ្សេងៗ មិន​ស្ថិត​ក្នុង​ទិន្ន​ន័យ​បើក​ទូលាយ មាន​ចែង​ត្រង់​ប្រ​ការ​៣ មា​ត្រា៦ និង​ប្រ​ការ​៤ មាត្រា​៧ នៃ​អនុ​ក្រឹត្យ​នេះ៕

យោង៖  Chinh​phu.vn-លី​សៀ

ចែករំលែកអត្ថបទ