ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2024 - 15:49

លើក​តម្កើង​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ 

ពិធី​បុណ្យ​អក​អំបុក​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​អធិក​អធម​នៅ​តាម​បណ្ដា​ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករនៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្នុង​ឱកាស​ពិធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក-ង​ខេត្ត​សុក​ត្រាំង តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើក​ទី​៦ និង​សប្តាហ៍​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង លើក​ទី​១ ឆ្នាំ ២០២៤ (ហៅ​កាត់​ថា ពិធី​បុណ្យ) បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​លើក​នាក់នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​កម្សាន្ត​សប្បាយ។ ក្នុង​ចំ​ណោម​សកម្ម​ភាព​ទាំង​១១​នៃ​ពិធី​បុណ្យ ឃើញ​ថា ការ​ប្រ​ណាំង​ទូក-ង​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​បំ​ផុត​នៅ​លើ​ដង​ព្រែក Maspero ដោយមាន​មនុស្ស​ម្នា​មក​ទស្សនា​និង​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​កុះ​ករ បង្ក​ជា​រូប​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ និង​ភាព​អឹក​ធឹក​​តាម​បណ្ដោយ​ដង​មាត់​ព្រែក Maspero។ ប្រ​ណាំង​ទូក-ង គឺ​ជា​សកម្ម​ភាព​មិន​អាច​ខ្វះ​បានក្នុង​ពិធី​បុណ្យ​អក​អំ​បុក ហេតុ​នោះ នៅ​ខេត្ត​គៀង​យ៉ាង និង​ត្រា​វិញ ក៏​បាន​រៀប​ចំ​ប្រ​ណាំង​ដែរ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​រាប់​ពាន់​នាក់​មក​ទស្សនា និង​លើក​ទឹក​ចិត្ត​នៅ​ដង​ទន្លេ​កៃ​ឡើង (គៀង​យ៉ាង) និង​ព្រែក​ឡុង​ប៊ិញ (ត្រា​វិញ)។

ឈុត​សម្តែង​សិល្បៈ​អំណរ​រាត្រី​បើក​ពិធី​បុណ្យ​នៅ​សុក​ត្រាំង។ រូប​ថត៖ លី​ធាន

តំ​ណាង​អង្គ​ការ​ឯតទគ្គ​កម្ម​វៀត​ណាម ប្រ​គល់​សេចក្តី​សម្រេចនិង​វិញ្ញា​បន​បត្រ​បង្កើត​ឯតទគ្គ​កម្ម​ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង ទ្រង់​ទ្រាយ​ធំបំ​ផុត​នៅ​វៀត​ណាម។ រូប​ថត៖ លី​ធាន

 ប្រ​ទីប​និង​ទូក​គែ​ហ៊ៅ​ចែង​ចាំង​ពន្លឺ​ចម្រុះ​ពណ៌​ កំពុង​បណ្ដែត​ខ្លួន​នៅ​លើ​ដង​ព្រែក Maspero ក្រុងសុកត្រាំង។ រូបថត៖ លីធាន

ក្រុម​ទូក​-ង​ប្រ​មូល​ផ្តុំ​មក​បម្រុង​នឹង​ប្រ​ណាំង​នៅ​ព្រែក​ឡុង​ប៊ិញ (ត្រា​វិញ)។ រូប​ថត៖ ម៉ា​ល័យ

ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​នៅ​ទិវា​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង ឆ្នាំ​២០២៤។ រូប​ថត៖ L.G

ពិធី​បុណ្យ​អក​អំបុក​នេះ សំ​ដៅ​លើក​តម្កើង​លក្ខណៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​រួម​ជាតិ​ខ្មែរ ហេតុ​នោះ ក្រៅ​ពី​សកម្ម​ភាព​ប្រ​ណាំង​ទូក-ង នៅ​មាន​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃ​ណី​ជា​ច្រើន​ទៀត ដូច​ជា៖ សម្តែង​បង្ហាញ​ភ្លេង​ពិណ​ពាទ្យ បណ្ដែត​ប្រ​ទីប និង​ទូក​គែ​ហ៊ៅ ប្រ​ឡង​ប្រ​ទីប​ស្អាត; ពិធី​សំ​ពះ​ព្រះ​ខែ សមោ​សរ​សិល្បៈ​មហា​ជន បង្ហាញ​ម៉ូត​សម្លៀក​បំ​ពាក់​ខ្មែរ ឧទ្ទេស​នាម​ម្ហូប​អា​ហារ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ និង​សកម្ម​ភាព​កី​ឡា​ប្រ​ពៃ​ណី ។ល។ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភូមិ​ភាគ​នានា នៅ​ទាំង​រៀប​ចំ​ផ្សារ​ណាត់​ពា​ណិជ្ជ​កម្ម - ផលិត​ផល​ឧស្សា​ហកម្ម​ជន​បទ និង​ OCOP ។ល។ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករមក​ស្វែង​រក​ឱកាស​ធ្វើ​អា​ជីវ​កម្ម និង​ទិញ​របស់​របរ ក៏​ដូច​ជា​សកម្ម​ភាព​ចង​សម្ព័ន្ធ ដើម្បី​នាំ​យក​ផលិត​ផល​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​តំបន់​ឈាន​ទៅ​ឆ្ងាយ​ថែម​ទៀត...៕

 ក្រុម​អ្នក​យក​ព័ត៌​មាន - ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ