ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2024 - 15:49

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​លើក​ទីមួយ គណៈ​ចង្អុល​ការ​លុប​បំបាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម 

នៅ​ទីស្នាក់​ការ​រដ្ឋា​ភិបាល នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម បាន​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម វិសាល​ភាព​ទូទាំង​ប្រ​ទេស (គណៈ​ចង្អុល​ការ) ទើប​បើក​សម័យ​ប្រ​ជុំ​លើក​ទី​មួយ​របស់​គណៈ​ចង្អុល​ការ ដើម្បី​វាយ​តម្លៃ​ពី​ស្ថាន​ភាព លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម និង​ភារ​កិច្ច​នៅ​ពេល​ខាង​មុខ។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ដឹក​នាំ​សម័យ​ប្រ​ជុំ​លើក​ទី​មួយ​របស់​គណៈ​ចង្អុល​ការ​មជ្ឈិម ផ្សព្វ​ផ្សាយ​ដំណើរ​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​វិសាល​ភាព​ទូទាំង​ប្រ​ទេស។

ថ្លែង​ក្នុង​សម័យ​ប្រ​ជុំ​នេះ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ប្រ​ធាន​គណៈ​ចង្អុល​ការ​បាន​លើក​ឡើង​ច្បាស់ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​របស់​បក្ស រដ្ឋ និង​ការ​ចូល​រួម​របស់​ក្រ​សួង ផ្នែក ភូមិ​ភាគ​នានា និង​ការ​ខ្នះ​ខ្នែង​ចូល​រួម​របស់​អង្គ​ការ សហ​គមន៍​ប្រ​ជា​ជន អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​រយៈ​ពេល​កន្លង ទូទាំង​ប្រ​ទេស​បាន​ជួយ​ដល់​គ្រួសារ​ដែល​មាន​សគុណ​ចំពោះ​បដិវត្តន៍​ប្រ​មាណ ៣៤០​.០០០ គ្រួ​សារ និង​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ដែល​ជួប​លំ​បាក​អំពី​លំ​នៅ​ឋាន​ជាង ៨០០.​០០០ គ្រួ​សារ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ​ស្រួល​បួល សុវត្ថិ​ភាព ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី មក​ទល់​ពេល​នេះ ទូទាំង​ប្រ​ទេស​នៅ​មាន​គ្រួសារ​ជួប​លំ​បាក​អំពី​លំ​នៅ​ឋាន​ជាង ៣១៥​.០០០ គ្រួ​សារ ក្នុង​នោះ អ្នក​មាន​សគុណ​ប្រ​មាណ ១០៦​.០០០ គ្រួ​សារនិង​គ្រួ​សារ​ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ ៤៦.០០០ គ្រួ​សារ និង​គ្រួ​សារ​ក្រីក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ផ្សេងៗ​ទៀត ១៥៣​.០០០ គ្រួ​សារ។ ដើម្បី​កែ​លម្អ​ផ្ទះ​សម្បែង​ធានា​សុវត្ថិ​ភាព ស្ថិរ​ភាព “មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​រក​ស៊ី” រួម​ចំ​ណែក​អនុវត្ត​គោល​នយោ​បាយ​អនុគ្រោះ​ចំ​ពោះ​អ្នក​មាន​សគុណ សម្រេច​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព ធានា​សុខុ​មាល​ភាព​សង្គម; ជាក់​ស្តែង គឺ​អំ​ណរ​ខួប​អនុ​ស្សាវ​រីយ៍ ៩៥ ឆ្នាំ ទិវា​បង្កើត​បក្ស​ ៨០​ ឆ្នាំ​ទិវា​បង្កើត​ប្រ​ទេស ៥០​ ឆ្នាំ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី និង​១៣៥ ឆ្នាំ​ទិវា​កំណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ​ជា​ទី​គោ​រព ព្រម​ទាំង​អំ​ណរ​មហា​សន្និ​បាត​បក្ស​ទូទាំង​ប្រ​ទេស លើក​ទី ១៤ ទូ​ទាំង​ប្រ​ទេស ប្ដេជ្ញា​ខិត​ខំ​អនុវត្ត​ឱ្យ​ទាល់​តែ​បាន​នូវ​ទិស​ដៅ៖ សម្រេច​ជា​ស្ថា​ពរ លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​វិសាល​ភាព​ទូទាំង​ប្រ​ទេស​ក្នុង​ឆ្នាំ​២០២៥ ឆាប់​ជាង ៥ ឆ្នាំ​បើ​ប្រៀប​នឹង​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ដំ​បូង។

នា​យក​រដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់ ការ​ទទួល​ខុស​ត្រូវ​របស់​បក្ស រដ្ឋ គឺ​រក្សា​លំនឹង​ទិស​ដៅ​ឯក​រាជ្យ​ជាតិ នាំ​មក​សុភ​មង្គល សម្បូរ​សប្បាយ​ដល់​ប្រ​ជា​ជន ប៉ុន្តែ​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម មិន​មែន​ជា​ការ​ងារ​ដោយ​ឡែក​របស់​បក្ស រដ្ឋ​អំ​ណាច និង​រណ​សិរ្ស​មាតុ​ភូមិ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ការ​ងារ​រួម​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ ទូ​ទាំង​សង្គម ពិសេស​គឺ​កម្លាំង​ទូទាំង​ប្រ​ជា​ជន ទឹក​ចិត្ត​ប្រ​កប​ដោយ​គុណ​ធម៌​របស់​កម្មា​ភិបាល​បក្ខ​ជន និង​អា​ជីវ​កម្ម។ ទន្ទឹម​ជា​មួយ​នឹង​ការ​ឧបត្ថម្ភ​របស់​រដ្ឋ អង្គ​ការ​សង្គម អា​ជីវ​កម្ម។ល។ អ្នក​ក្រ​គប្បី​ខិត​ខំ​ប្រឹង​ប្រែង​សហគមន៍​នៅ​ភូមិ​ភាគ​ឧបត្ថម្ភ មិន​ទន្ទឹង​រង់​ចាំសំ​អាង​លើ​ការ​ឧបត្ថម្ភ; ទាំង​អស់​ត្រូវ​តែ​ម្ចាស់​ការ​និង​ខ្នះ​ខ្នែង​ប្រឹង​ប្រែង។

នា​យក​រដ្ឋ​មន្ត្រី ទើប​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើប​ទបញ្ជាលេខ ៤២/CT​-TTg អំ​ពី​ពន្លឿន​អនុវត្ត​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​វិសាល​ភាព​ទូទាំង​ប្រ​ទេស។ ឆ្លង​តាម​រយៈ​នោះ នា​យក​រដ្ឋ​មន្ត្រី ចេញ​បទ​បញ្ជា៖ អំ​ពី​ទិស​ដៅ​ខិត​ខំ​ក្នុង​ឆ្នាំ ២០២៥ សម្រេច​ជា​ស្ថា​ពរ​ភារ​កិច្ច​ចំ​នួន​៣ គឺ៖ ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​អ្នក​មាន​សគុណ; ឧបត្ថម្ភ​លំ​នៅ​ឋាន​ជូន​ប្រ​ជា​ជន​តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ; លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ជូន​ប្រ​ជា​ជន ក្រៅ​ពី​ក្រុម​ឧបត្ថម្ភ​ទាំង​ពីរ​ខាង​លើ។ អំ​ពី​ទស្សនៈ បញ្ជ្រាប​ទិស​ស្លោក “បក្ស​ដឹក​នាំ រដ្ឋ​គ្រប់​គ្រង រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ឧបត្ថម្ភ​ប្រ​ជា​ជន​ធ្វើ​ម្ចាស់”៕

                        យោង៖ TTXVN - ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ