គ្រប់ថ្នាក់នៃកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ គឺត្រូវធ្វើការវាយតម្លៃអំពីសមត្ថភាពសិក្សានិងការលត់ដំរបស់សិស្ស តាមសេចក្តីណែនាំនៃសារាចរលេខ ២២/២០២១/TT- BGDĐT។
ម៉ោងរៀនរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ។
យោងតាមនោះ ចំពោះវិញ្ញាសាលើកមកវាយតម្លៃមាន២កម្រិត៖ សម្រេចនិងមិនទាន់សម្រេចចំពោះវិញ្ញាសាដែលវាយតម្លៃដោយការពិនិត្យ គួបផ្សំនឹងវាយតម្លៃដោយពិន្ទុនោះ ត្រូវបានវាយតម្លៃនៅកម្រិតណាមួយក្នុងចំណោម៤កម្រិត៖ ល្អ ល្អបង្គួរ សម្រេច និងមិនទាន់សម្រេច។
ដូច្នេះ ចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យនឹងលែងមានរៀបចំណាត់ថ្នាក់និន្ទេសពូកែ គ្រាន់បើ មធ្យម ខ្សោយ។
នៅឆ្នាំសិក្សាមុនៗ សាលារៀនបានបង្រៀនតាមកម្មវិធី ២០០៦ និងកម្មវិធី២០០៨ ដូច្នេះ ការរៀបចំណាត់ថ្នាក់និទ្ទេសនៅច្របូកច្របល់ ដូចជា៖ ពូកែ គ្រាន់បើ មធ្យម ខ្សោយ។ ចាប់តាំងពីឆ្នាំសិក្សា២០២៤-២០២៥ កម្មវិធី ២០១៨ ត្រូវបានអនុវត្តព្រមៗគ្នានៅគ្រប់ថ្នាក់រៀន។ ហេតុដូច្នេះ ឈ្មោះហៅក្នុងការរៀបចំណាត់ថ្នាក់និទ្ទេស សមត្ថភាពសិក្សារបស់សិស្សក៏មានការផ្លាស់ប្តូរ ដើម្បីឯកភាពឈ្មោះហៅ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
មិនត្រឹមតែផ្លាស់ប្តូរការរៀបចំណាត់ថ្នាក់ និទ្ទេសសមត្ថភាពសិក្សាប៉ុណ្ណោះទេ កិត្តិនាមសិក្សារបស់សិស្សកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ ចាប់ពីឆ្នាំសិក្សានេះ ក៏លែងមានកិត្តិនាមសិស្សជឿនលឿន។
ចាប់ពីឆ្នាំសិក្សានេះ កិត្តិនាមសិក្សាមានត្រឹមតែកិត្តិនាម “សិស្សឆ្នើម” ចំពោះសិស្សសម្រេចបានលទ្ធផលនៃការលត់ដំពេញមួយឆ្នាំ ត្រូវបានវាយតម្លៃកម្រិតល្អ លទ្ធផលសិក្សាពេញមួយឆ្នាំ ត្រូវបានវាយតម្លៃកម្រិតល្អ និងតិចបំផុតមាន ៦ វិញ្ញាសាត្រូវបានវាយតម្លៃដោយការពិនិត្យ គួបផ្សំនឹងការវាយតម្លៃដោយពិន្ទុ ដែលមានពិន្ទុមធ្យមភាគពេញមួយឆ្នាំ សម្រេចពី ៩,០ ពិន្ទុឡើងទៅ៕
យោង៖ giaoduc.net.vn-មុនី