11/11/2024 - 16:47

ជំ​រុញ​ការ​ងារ​បង្ការ​ ទប់ស្កាត់​គ្រឿង​ញៀន​ 

នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​កំ​ណត់​ការ​ងារ​បង្ការ​ទប់ស្កាត់​ និង​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ បន្ទាន់​ បន្ត​បន្ទាប់​និង​យូរ​អង្វែង។​ ឆ្លង​តាម​រយៈ​នោះ​  មាន​ដំ​ណោះ​ស្រាយ​គ្រប់​ជ្រុង​ជ្រោយ​ព្រម​ៗ​គ្នា​ ជាជំ​ហា​ន​ៗ​ដើម្បី​ទប់ស្កាត់​ និង​ច្រាន​ថយ​សកម្ម​ភាព​រ​បស់ឧក្រិដ្ឋ​ជន​ និង​បាប​គ្រោះ​គ្រឿង​ញៀន​ រួម​ចំ​ណែ​ក​រ​ក្សាភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ត្រឹង​វ៉ាន់​ឡូវ ជូន​រង្វាន់​សរ​សើរ​ជា​បន្ទាន់​ដល់​បុគ្គ​ល និង​អង្គ​ភាព​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​ទប់​ស្កាត់​គ្រឿង​ញៀន។​

យោង​តាម​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លង​ ស្ថាប័ន​សមត្ថ​កិច្ច​បាន​ចាប់​ និង​ដោះ​ស្រាយ​បាន​ចំ​នួន​ ៧១៣​ករ​ណី ដោយ​មាន​មុខ​សញ្ញា​ ១.៦០២​នាក់ ដែល​ស្តុក​ទុក​ ដឹក​ជញ្ជូន​ លក់​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។​ រឹប​អូស​គ្រឿង​ញៀន​គ្រប់​ប្រ​ភេទ​ជាង​ ៨,៤៦៣​ក្រាម​; ធ្វើ​បណ្ដឹង​សើុប​អង្កេត​៦៣៣/៩៦៤​ករ​ណីជន​ជាប់​ចោទ​; អប់រំ​មុខ​សញ្ញា​នៅ​ក្នុង​ឃុំ​ សង្កាត់​ និង​ទីប្រ​ជុំ​ជន​ចំ​នួន​១.៤៧៧​នាក់ បញ្ជូន​ទៅ​ទីតាំង​ផ្តាច់​ញៀន​ ចាប់​បង្ខំ​១.២១៤​នាក់ និង​ពិន័យ​រដ្ឋ​បាល​មុខ​សញ្ញា​ចំ​នួន​២.៥៧៣​នាក់ ។ល។​ អា​ស្រ័យ​ហេតុ​នេះ​ ស្ថាន​ភាព​ឧក្រិដ្ឋ​ជន​ប្រ​ព្រឹត្ត​បទ​ល្មើស​គ្រឿង​ញៀន​ និង​បាប​គ្រោះ​គ្រឿង​ញៀន​លើ​ភូមិ​សាស្រ្ត​ខេត្ត​ជា​សារ​វន្ត​ត្រូវ​បាន​គ្រប់​គ្រង។​ ស្ថា​ប័ន​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​សើុប​អង្កេត​និង​បំ​បែក​ករណី​ធ្ងន់​ធ្ងរ​និង​ធ្ងន់​ធ្ងរ​ខ្លាំង​ជា​ច្រើន​ ដោយ​រឹប​អូស​បាន​គ្រឿង​ញៀន​ជា​ច្រើន​បើ​ប្រៀប​នឹង​ពី​មុន​នេះ។​

វត្ថុ​តាង​គ្រឿង​ញៀន​ត្រូវ​បាន​រឹប​អូស​នៅ​ផ្ទះ​ហ្វាច់​ថាញ​សើុង​និង​ង្វៀង​ធី​ហ្វិញ​ហុង។​

កន្លង​ហើយ​ នគរ​បាល​ក្រុង​សុក​ត្រាំង​ បាន​ចាប់​ខ្លួន​មុខ​សញ្ញា​ ២ នាក់ រួម​មាន៖ ដង​ភឿង​ឡឹម​ (អា​យុ​ ៣៧ ឆ្នាំ​) រស់​នៅ​សង្កាត់​១០ ខ័ណ្ឌ​១០ ក្រុង​ហូជី​មិញ​ និង​ទីវ​ហ្វី​ម៉ាយ​ភឿង (អា​យុ​ ៤៤ឆ្នាំ​) នៅ​អនុសង្កាត់​ ២ សង្កាត់​ ២ ក្រុង​សុក​ត្រាំង​ ពី​បទ​រក្សា​ទុក​ ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់។​ ពេល​ឃើញ​មុខ​សញ្ញា​ឡឹម​ ធ្វើ​ដំ​ណើរ​ចុះ​ឡើង​នៅ​ម្តុំ​ចំ​ណត​ឡាន​គួរ​ឱ្យ​សង្ស័យ​ ម្ល៉ោះ​ហើយ​ កម្លាំង​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ ក៏​ប្រ​ទះ​ឃើញ​និង​រឹប​អូស​បាន​ថង់​មួយ​ដោយ​មាន​គ្រឿង​ញៀន​ប្រ​ភេទ​ Methamphetamine ទម្ងន់​ ២០០,​០៤៨១​ក្រាម។​ បន្ទាប់​ពី​ធ្វើ​ការ​សួរ​ចម្លើយ​ ឡឹម​ក៏​បាន​សារ​ភាព​ថា​ខ្លួន​ទិញ​ថ្នាំ​ញៀន​នាំ​មក​ឱ្យ​ភឿង។​ ធ្វើ​ការ​ឆែក​ឆេរ​ជា​បន្ទាន់​កន្លែង​ភឿងស្នាក់នៅ​ កម្លាំង​សមត្ថ​កិច្ច​ក៏​រឹប​អូស​បាន​៨​កញ្ចប់​  nilon ខាង​ក្នុង​មាន​សារ​ធាតុ​រឹង​ពណ៌​ស និង​បំ​ពង់​កែវ​ចំ​នួន​២ ដែល​ខាង​ក្នុង​មាន​សារ​ធាតុ​ពណ៌​លឿង​ជា​គ្រឿង​ញៀន​ប្រ​ភេទ​​Metham​phetamine មាន​ទម្ងន់​ ៨.៤១៣២ ក្រាម​ កាំភ្លើង​ខ្លី​៣​ដើម​ កាំបិត​ ៧ ដើម​ និង​ទឹក​ប្រាក់​៩០​លាន​ដុង​ រួម​ជា​មួយ​នឹង​វត្ថុ​តាង​ពាក់​ព័ន្ធ​មួយ​ចំ​នួន។​

បន្ទាប់​មក​ នគរ​បាល​ក្រុង​សុក​ត្រាំង​ ក៏​បាន​ចាប់​ខ្លួន​មុខ​សញ្ញា​ ២ នាក់​ទៀត​ ឈ្មោះ​ ហ្វាច់​ថាញ​សើុង​ (អា​យុ​ ៤៨ ឆ្នាំ​) និង​ង្វៀង​ធីហ្វិញ​ហុង​ (អា​យុ​ ៣៣ ឆ្នាំ​) រស់​នៅ​អនុសង្កាត់​ ២ សង្កាត់​ ១ ក្រុង​សុក​ត្រាំង​ ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ខុស​ច្បាប់។​ ក្រោយ​ពី​ធ្វើ​ការ​ឆែក​ឆេរ នគរ​បាល​រឹប​អូស​បាន​២០​កញ្ចប់​  nilon ខាង​ ក្នុង​មាន​សារ​ធាតុ​រឹង​ពណ៌​ស​និង​បំ​ពង់​កែវ​ចំ​នួន​២ រក្សា​ទុក​គ្រឿង​ញៀន​ប្រ​ភេទ​ Metham​phetamine  មាន​ទម្ងន់​ ៤.១៩៩៥ ក្រាម​ រួម​នឹង​វត្ថុ​តាង​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ ផាង​វ៉ាន់​អឹង នា​យក​រង​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ​ ទប់ស្កាត់​និង​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ ត្រូវ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ ក្នុង​នោះ​ នគរ​បាល​ដើរ​តួនា​ទី​ស្នូល​ និង​មាន​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ជន។​ ទន្ទឹម​នឹង​នោះ​ នគរ​បាល​មូល​ដ្ឋាន​ជំ​រុញ​ការ​ងារ​ច្បាម​ភូមិ​សាស្រ្ត​ និង​តាម​ដាន​មុខ​សញ្ញា​; ធ្វើ​ការ​បោស​សម្អាត​ចំ​ណុច​កំ​ពូល​ បង្ក្រាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​គ្រប់​ប្រ​ភេទ​ ធ្វើ​ការ​បោស​សម្អាត​ ទីតាំង​ស្មុគ​ស្មាញ​ដែល​ទាក់​ទង​នឹង​គ្រឿង​ញៀន។​ ចលនា​កៀរ​គរ​នូវ​ប្រ​ភព​កម្លាំង​ប្រ​យុទ្ធ​ប្រ​ឆាំង​បទ​ល្មើស​គ្រឿង​ញៀន​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ និង​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន៕ 

យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ