មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/11/2024 - 16:47

កាម៉ាវៈ ពិពិធ​កម្ម​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ 

ស្រុក​អ៊ូ​មិញ​ ខេត្ត​កា​ម៉ាវ គឺ​ជា​ភូមិ​សាស្ត្រ​មួយ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​មាន​កម្រិត​ខ្ពស់។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ស្រុក​តែង​អនុវត្ត​តាម​គោល​លំ​នាំ​ពង្រីក​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​ ឆ្លៀត​យក​និង​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ធន​ធាន​ខាង​ក្រៅ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ ឆ្នាំ​ ២០២៤ ស្រុក​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ ១,៥% ស្មើ​នឹង​ ៨៤១ គ្រួ​សារ។​

ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​ជ្រូក​ដែល​បាន​ឧបត្ថម្ភ​ គ្រួ​សារ​អ្នក​មីង​ សើុង​ធី​ហឿង បានចាកផុតពីភាពក្រីក្រ។

ស្រុក​អ៊ូ​មិញ​ បច្ចុប្បន្ន​ មាន​គ្រួ​សារ​ក្រី​ក្រ​ជាង​ ១.២០០ គ្រួ​សារ​ ស្រូប​អត្រា​ជិត​ ៤,៧% គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រមាន​ជាង​ ៤០០ គ្រួ​សារ​ ស្រូប​អត្រា​ជាង​ ១,៦% ។​ ជាក់​ស្តែង​យូរ​ៗ​ ទៅ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​នា​នា​ កាន់​តែមាន​ការ​លំ​បាក​ ដោយ​សារ​គ្រួ​សារ​ប្រ​ជា​ជន​ភាគ​ច្រើន​មិន​មាន​ដី​បង្ក​ប​ង្កើន​ផល​ កង្វះ​ទុន​ធ្វើ​ការ​រក​ស៊ី​និង​ធន​ធាន​ផលិត​កម្ម។ល។​ ដើម្បី​ជួយ​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ត្រូវ​តែជំ​នួយ​កម្លាំង​ដល់​គ្រួ​សារ​ទាំង​នេះ​មាន​លក្ខណ​សម្បត្តិ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

ឆ្នាំ​ ២០២៤ ស្រុក​បាន​មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ បែង​ចែក​ប្រ​ភព​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ជាង​ ១៧,៩ ពាន់​លាន​ដុង។​ ក្នុង​នោះ​ រំសាយ​ថវិកា​ ៩ ពាន់​លាន​ដុង​ដល់​ឃុំ​លំ​បាក​ខ្លាំង​ចំ​នួន​ ៣ នោះ​គឺ ឃុំ​ង្វៀង​ភិច ខាញ់​ឡឹម​និង​ខាញ់​ធ្វឹង។​ លោក​ឌិញ​កុង​ហ្វា អនុប្រ​ធាន​ការិ​យាល័យ​ការ​ងារ​ - យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក​អ៊ូ​មិញ​ ឱ្យ​ដឹង៖ “រយៈ​ពេល​កន្លង​ ស្រុក​បាន​ផ្តុំ​កម្លាំង​កសាង​ទម្រង់​និង​គម្រោង​ជា​ច្រើន​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ធ្វើ​ការ​រក​ស៊ី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច។​ ស្រុក​ក៏​បាន​ផ្គួប​បញ្ចូល​ការ​រៀប​ចំ​វគ្គ​បង្រៀន​វិជ្ជា​ជីវៈ បង្ខិត​ជិត​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​អនុវត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ជា​ជំ​ហាន​ៗ​ បើក​ទូលំ​ទូលាយ​ទម្រង់​ដល់​ភូមិ​ភាគ​នា​នា។​ ម្យ៉ាង​ទៀត​ ផ្គួប​បញ្ចូល​កម្ម​វិធី​និង​គម្រោង​ផ្សេង​ៗ​ សំ​ដៅ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ធ្វើ​ពិពិធ​កម្ម​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”។​

គ្រួ​សារ​អ្នក​មីង​ សើុង​ធី​ហឿង​ នៅ​ភូមិ​៦ ឃុំ​ខាញ់​ឡឹម​ ជា​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ឆ្នាំ​ ២០២៣ គ្រួ​សារ​អ្នក​មីង​ហឿង​ បាន​រដ្ឋ​ឧបត្ថម្ភ​កូន​ជ្រូក​ ៥ ក្បាល​និង​ចំ​ណី​សត្វ​ ២៦ បាវ។​ អ្នក​មីង​ឆ្លៀត​យក​ផ្ទៃ​ដី​ចម្ការ​ដាំ​បន្លែ​ ដាំ​ឈើ​ហូប​ផ្លែ​និង​ចិញ្ចឹម​ត្រី​ក្នុង​អណ្តូង​សម្រាប់​ហូប​និង​លក់​ដូរ​មួយ​ចំ​នួន​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។​ “បន្ទាប់​ពី​លក់​ជ្រូក​ មាន​ដើម​ទុន​ខ្ញុំ​ចាប់​ចិញ្ចឹម​ល្បាស់​ថ្មី​ហើយ​បម្រុង​នឹង​ពង្រីក​ទំ​ហំ​ទម្រង់​ចិញ្ចឹម។​ នៅ​ពេល​ខាង​មុខ​ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ជាង​ទៀត​ ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​ជា​ជំ​ហានៗ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​” អ្នក​មីង​ហឿង​ បាន​ឱ្យ​ដឹង​ដូច្នេះ។​ ចំ​ណែក​បង​ស្រី​ ហូធី​អ៊ុក​កឹង​ នៅ​ភូមិ​៦ ឃុំ​ខាញ់​ឡឹម​ ចែក​រំ​លែក៖ “ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ណាស់​ ផ្ទះ​សម្បែង​ទ្រុឌ​ទ្រោម​ ប្តី​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​ឈ្នួល​រក​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ​និង​ចិញ្ចឹម​កូន​ ៣ នាក់​រៀន​សូត្រ​ គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ។​ បាន​ភូមិ​ភាគ​ពិនិត្យ​ឧបត្ថម្ភ​ប្រាក់​ ៤៤ លាន​ដុង​ គ្រួ​សារ​រួម​ប្រាក់​បន្ថែម​ ៥០ លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​ មាន​ផ្ទះ​សម​រម្យ​គ្រួ​សារ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

“បច្ចុប្បន្ន​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្ត្រ​ស្រុក​នៅ​មាន​ច្រើន​ ដោយ​សារ​គ្រួ​សារ​ទាំង​នេះ​ ខ្វះ​ចំ​ណេះ​ដឹង​និង​បំ​ណិន​ពលកម្ម​ផលិត។​ ហេតុ​ដូច្នេះ​ ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ ត្រូវ​បាន​ភូមិ​ភាគ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។​ ឆ្នាំ​ ២០២៤ ភាគ​កម្រិត​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពលករ​របស់​ស្រុក​គឺ ៤ ពាន់​នាក់ ក្នុង​នោះ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ក្នុង​ខេត្ត​ជូន​ពល​ករ​ជាង​ ១.៨០០ នាក់ ក្រៅ​ខេត្ត​ជាង​ ២.១០០ នាក់ និង​បញ្ចូន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​តាម​កិច្ច​សន្យា​ចំ​នួន​ ៦០ នាក់ (មក​ទល់​បច្ចុប្បន្ន​ ដោះ​ស្រាយ​បាន​ ៤៧/៦០ នាក់​សម្រេច​ ៧៨%)។​ តាម​រយៈ​នោះ​ ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​លក្ខណ​សម្បត្តិ​បន្ថែម​ ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​” លោក​ឌិញ​កុង​ហ្វា អនុប្រ​ធាន​ការិ​យាល័យ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក​អ៊ូ​មិញ​ បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ៕

​               យោង៖ កាសែត​កា​ម៉ាវ-មុនី​

ចែករំលែកអត្ថបទ