ដំណាក់កាល ២០១៩ - ២០២៤ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចនៅខេត្តហូវយ៉ាង កាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៖ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ កើនឡើង ៣២,៣៤ លានដុង បើប្រៀបនឹងឆ្នាំ២០១៩; គ្រួសារជនរួមជាតិភាគតិចក្រីក្រចុងឆ្នាំ២០២៣ នៅចំនួន ៩៤៨ គ្រួសារ ស្រូបអត្រា ១០,៧៦% នៃចំនួនគ្រួសារជនរួមជាតិភាគតិចសរុបអត្រាកាត់បន្ថយគ្រួសារក្រីក្រគឺ ៨,០៧% មធ្យមភាគថយចុះ ១,៦%/ឆ្នាំ។ ពិសេស គឺការគាំទ្រចលនា “ទូទាំងប្រទេសព្រួតដៃគ្នាដើម្បីអ្នកក្រ - មិនទុកចោលនរណាម្នាក់ឱ្យនៅខាងក្រោយ” ខេត្តកសាងនិងជួសជុលផ្ទះមហាសាមគ្គីបាន ៤.៥៣៤ ខ្នង គិតជាទឹកប្រាក់ជាង ១.៣០០ ពាន់លានដុង ការងារគិតគូរដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាប់ក្រនៅតំបន់ជនរួមជាតិភាគតិច រៀងរាល់ឆ្នាំក្នុងឱកាសបុណ្យទាន តែងបានខេត្តយកចិត្តទុកដាក់និងផ្សព្វផ្សាយអនុវត្តដោយស្មារតីជាក់ស្តែង មានអត្ថន័យ...។
លោកស្រី ណុងធីហា អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ ថ្លែងការណ៍នៅ
ក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តគៀងយ៉ាង។ រូប៖ ធីហ្វា
នៅក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តគៀងយ៉ាង លើកទី៤ អ្នកតំណាងបានឯកភាពទិសដៅដល់ឆ្នាំ ២០២៩ គឺលើកកម្ពស់ជីវភាពជនរួមជាតិភាគតិច កាត់បន្ថយគម្លាតអំពីកម្រិតរស់នៅបណ្តាជនជាតិក្នុងសហគមន៍; ប្រាក់ចំណូលមធ្យមភាគរបស់ជនរួមជាតិភាគតិចស្មើនឹង ១/២ នៃមធ្យមភាគរួមរបស់ខេត្ត; កាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចនៅក្រោម២%; ជាសារវន្តគ្មាននៅឃុំ ភូមិលំបាកខ្លាំង; ឃុំទាំងអស់ឋិតនៅតំបន់ជនរួមជាតិភាគតិចបានសម្រេចបទដ្ឋានជនបទថ្មី; មានកម្មាភិបាល អ្នករដ្ឋការ ថ្នាក់ឃុំនៅតំបន់ជនរួមជាតិភាគតិចជាង ៩៥% មានកម្រិតវិជ្ជាជំនាញសម្រេចបទដ្ឋាន៕
ហាថាញ់ (សរុប) - ប្រែសម្រួល ៖ វិមាន