04/11/2024 - 15:07

ចាប់​ពី​ថ្ងៃ​១៥​-១០​-២០២៤ អនុវត្ត​សេច​ក្ដី​កំ​ណត់​ថ្មី​អំ​ពី​ការ​ដាក់​លេខ​ផ្ទះ 

សា​រា​ចរ​លេខ ០៨/​២០២៤/TT-BXD របស់​ក្រ​សួង​សំ​ណង់​កំ​ណត់​ពី​លេខ​ផ្ទះ  និង​ដាក់​ស្លាក​លេខ​ផ្ទះ សំ​ណង់​សាង​សង់ មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​១៥ ខែ​តុ​លា។ ក្នុង​នោះ មាត្រា​៦ សា​រា​ចរ​លេខ ០៨/២០២៤​/TT-BXD កំណត់​អំ​ពី​ការ​ដាក់​លេខ​ផ្ទះ​ជាប់​ផ្លូវ​ថ្នល់ វិថី​ក្រុង ដូច​ខាង​ក្រោម៖

 ​​ រូប​ថត​ជា​ឧទាហរណ៍។

- ការ​ដាក់​លេខ​ផ្ទះ​ជាប់​នឹង​ផ្លូវ​ថ្នល់ វិថី​ក្រុង​ត្រូវ​បាន​ប្រើ​ប្រាស់​តួ​លេខ​ធម្ម​តា (១, ២, ៣...) តាម​លំ​ដាប់​លំ​ដោយ​ពី​លេខ​តូច​ទៅ​លេខ​ធំ ទៅ​តាម​ជួរ​នី​មួយៗ​ដែល​បាន​កំ​ណត់​ត្រង់​ប្រ​ការ​២​នៃ​មាត្រា​នេះ។ ផ្ទះ​ស្ថិត​នៅ​ជួរ​ឆ្វេង​ដៃ​កំ​ណត់​យក​លេខ​សេស  (១, ៣, ៥, ៧...) ផ្ទះ​ស្ថិត​នៅ​ជួរ​ស្ដាំ​ដៃ​កំ​ណត់​យក​លេខ​គូ (២, ៤, ៦, ៨...) ។

ករណី​ផ្ទះ​ដែល​មាន​ទ្វារ​ពីរ​បែរ​ទៅ​ផ្លូវ​ថ្នល់ វិថី​ក្រុង​ផ្សេង​គ្នា ផ្ទះ​នោះ​ត្រូវ​ដាក់​លេខ​ទៅ​តាម​ផ្លូវ​ថ្នល់ វិថី​ក្រុង​ដែល​មាន​ទំហំ​ទ្រូង​ផ្លូវ​ធំ​ជាង ប្រ​សិន​បើ​ផ្លូវ​ថ្នល់ វិថី​ក្រុង​មាន​ទំ​ហំ​ទ្រូង​ផ្លូវ​ប្រ​ហាក់​ប្រ​ហែល​គ្នា គឺ​ត្រូវ​ដាក់​លេខ​ផ្ទះ​ទៅ​តាម​ផ្លូវ​ថ្នល់ វិថី​ក្រុង​ដែល​មាន​ទ្វារ​ធំ​ចូល​ផ្ទះ ឬ​ដាក់​លេខ​ផ្ទះ តាម​លេខ​ផ្លូវ​វិថី​ក្រុង​ដែល​បាន​ដាក់​លេខ តាម​លំ​ដាប់​លំ​ដោយ​រួច​មក​ហើយ​នោះ។

ជួរ​កំ​ណត់​ដាក់​លេខ​ផ្ទះ​ជាប់​នឹង​ផ្លូវ​ថ្នល់ វិថី​ក្រុង​ត្រូវ​បាន​អនុវត្ត​តាម​សេចក្ដី​កំ​ណត់៖

ជួរ​កំ​ណត់​ដាក់​លេខ​ផ្ទះ​ត្រូវ​បាន​អនុវត្ត​តាម​ទិស​ពី​ជើង​ទៅ​ត្បូង ពី​កើត​ទៅ​លិច ពី​ឦ​សាន​ទៅ​និរតី ពី​អា​គ្នេយ៍​ទៅ​ពា​យព្យ។

ករណី​ផ្លូវ​ថ្នល់ វិថី​ក្រុង​មាន​លក្ខណៈ​ពិ​សេស មិន​អនុវត្ត​តាម​សេចក្ដី​កំ​ណត់​ខាង​លើ​នោះ ជួរ​ដាក់​លេខ​ផ្ទះ​អា​ស្រ័យ​លើ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ស្រុក​កំ​ណត់ (ឧទា​ហរណ៍៖ ផ្លូវ​ថ្នល់ វិថី​ក្រុង​ជា​លក្ខណៈ​មជ្ឈ​មណ្ឌល នោះ​ជួរ​កំ​ណត់​ដាក់​លេខ​ផ្ទះ​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​មជ្ឈ​មណ្ឌល​ក្រុង ខេត្ត ខណ្ឌ ស្រុក ទី​រួម​ខេត្ត ទី​ប្រ​ជុំ​ជន ឆ្ពោះ​ទៅ​ខាង​ក្រៅមជ្ឈ​មណ្ឌល)។

ផ្លូវ​ថ្នល់ វិថី​ក្រុង​ដែល​បាន​ដាក់​លេខ​ផ្ទះ មុន​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ គឺ​ត្រូវ​រក្សា​ទុក​នៅ​នៅ​ដូច​ដើម​ជួរ​ដាក់​លេខ​ផ្ទះ៕

               យោងៈluatvietnam.vn-  ប្រែ​សម្រួល៖ ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ