មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/11/2024 - 15:07

បរិច្ចាគ​ដី​កសាង​ជន​បទ​ថ្មី 

ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ គឺ​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា ៨២% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ។ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ប្រ​ជា​ជន​នៅ​ភូមិ​ដុំ​ធំ ឃុំ​ចូវ​ដៀង បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដើម្បី​ភូមិ​ភាគ​ពង្រីក​និង​បង្កើន​កម្រិត​ផ្លូវ​ជន​បទ។

ពូអុង​វ៉ាន់​តៀង (ខាង​ស្ដាំ) ជា​អ្នក​បាន​រួម​ចំ​ណែក​បរិច្ចាគ​ដី សប្បាយ​រីក​រាយ​នៅ​
ពេលឃើញផ្លូវជនបទបានកសាងសម្រេចដាក់ឱ្យប្រើប្រាស់។

លោក​ឡេ​ក្វឹក​ទ្វឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​បាន​ខ្នះ​ខ្នែង​កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី ក្នុង​នោះ​កំណត់​លក្ខ​ឋាន​គមនា​គមន៍​គឺ​សំ​ខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ ឆ្លង​តាម​រយៈ​កៀរ​គរ​កសាង​ជន​បទ​ថ្មី ប្រ​ជា​ជន​ក្នុង​ភូមិ បាន​រួម​ចំ​ណែក​ថវិកា ឈើ​ដំ​ណាំ​និង​ដី​យ៉ាង​ច្រើន សម្រាប់​កសាង​ផ្លូវ​ជន​បទ ឥឡូវ​នេះ​ឃុំ​បាន​សម្រេច​កម្រិត​បទដ្ឋាន​ជន​បទ​ថ្មី​ខ្ពស់។ ឃុំ​កំ​ពុង​កសាង​ជន​បទ​ថ្មី​គំរូ គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​នៅ​ទី​នេះ បន្ត​ពង្រីក​ស្មារតី​សាមគ្គី កែ​លម្អ​និង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ប្ដេជ្ញា​ចិត្ត​កសាង​ជន​បទ​ថ្មី​គំរូ ក្នុង​ឆ្នាំ ២០២៤ ដោយ​ជោគ​ជ័យ”។

ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​កៅ​ស៊ូ ដែល​ទើប​កសាង​សម្រេច​នៅ​ភូមិ​តា​អោក ឃុំ​ចូវ​ដៀង មាន​ប្រ​វែង ១,៥ គី​ឡូ​ម៉ែត្រ ទទឹង ៣ ម៉ែត្រ នេះ​គឺ​ដង​ផ្លូវ​ប្តេជ្ញា​ចិត្ត​របស់​មាមីង​នៅ​ទី​នេះ ពី​ព្រោះ​មាន​ដល់​ជាង ៣០ គ្រួសារ​បរិច្ចាគ​ដី​កសាង​ផ្លូវ។

ស្ពាន​ជន​បទ​ត្រូវ​បាន​កសាង​រឹង​មាំ ធានា​សុវត្ថិ​ភាព​សម្រាប់​យាន​ជំនិះ​បើក​បរ​ងាយ​ស្រួល។

អ្នក​មីង​ថាច់​ធី​ស្ងួន នៅ​ភូមិ​ដុំ​ធំ ចែក​រំលែក៖ “មា​មីង​ខ្មែរ​នៅ​ទីនេះ​ភាគ​ច្រើន​គឺ​ធ្វើ​ស្រែ​ចម្ការ។ ពីមុន​កសិ​ផល​ពិបាក​លក់ ដ្បិត​អី មិន​ទាន់​មាន​ផ្លូវ​ស្រួល​បួល។ ពេល​នេះ​មាន​ផ្លូវ​កៅ​ស៊ូ រថ​យន្ដ​អាច​បើក​បរ​ចុះ​មក​ដល់​ដើម្បី​ទិញ​កសិផល តាម​រយៈ​នោះ ជីវ​ភាព​មា​មីង​ក៏​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង។ ពេល​ឮ​ថា រដ្ឋ​កសាង​ផ្លូវ ខ្ញុំ​ក៏ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី។ ភូមិ​ស្រុក​យើង​រួម​គ្នា​កសាង​ជន​បទ​ថ្មី មាន​ផ្លូវ​រឹង​មាំ ខ្ញុំ​មាន​អា​រម្មណ៍​រីក​រាយ​ណាស់”។

ពូ​អុង​វ៉ាន់​តៀង ជា​អ្នក​បរិច្ចាគ​ដី​កសាង​ផ្លូវ​ម្នាក់ ឱ្យ​ដឹង៖ “កាល​ពី​មុន ដង​ផ្លូវ​បេតុង​ទទឹង​ជាង​មួយ​ម៉ែត្រ ទ្រុឌ​ទ្រោម​បែក​បាក់ ពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង។ ពេល​ឮ​ភូមិ​ភាគ​មាន​គោល​ការណ៍​ពង្រីក បង្កើន​កម្រិត​ផ្លូវ​តាម​គោល​លំ​នាំ “រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ” ប្រ​ជា​ជន​ចូល​រួម​បរិច្ចាគ​ដី រដ្ឋ​វិនិយោគ​កសាង​ផ្លូវ ខ្ញុំ​ឯក​ភាព​ភ្លាម មិន​រា​រែក​ឡើយ”។

លោក ហ្វិញ​វ៉ាន់​គឹម ប្រ​ធាន​ភូមិ​ដុំ​ធំ ឱ្យ​ដឹង៖ “ពេល​មាន​គោល​ការណ៍​វិនិយោគ បង្កើន​កម្រិត ផ្លូវ​ភូមិ​ភាគ​បាន​ធ្វើ​ការ​ប្រ​ជុំ​ប្រ​ជា​ជន ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង។ ឆ្លង​តាម​រយៈ​នោះ មា​មីង​យល់​ច្បាស់​អំពី​ផល​ប្រ​យោជន៍​ជាក់​ស្ដែង​នៃ​ការ​ពង្រីក​ផ្លូវ កសិ​ផល​ងាយ​ស្រួល​ដឹក​ជញ្ជូន និង​កូន​ចៅ​ទៅ​រៀន។ល។ សំ​ខាន់​គឺ​ដង​ផ្លូវ​នេះ​ជួយ​មា​មីង​បើក​បរ​ទៅ​កាន់​ភូមិ​ភាគ​ជិត​ខាង​លឿន​ជាង។ ផ្ដើម​ពី​នោះ មា​មីង​ក៏​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​គ្រប់​គ្នា”៕

                           សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ