28/10/2024 - 16:54

កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ 

រយៈ​ពេល​កន្លង​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀង​ហោយ​ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញ​ បាន​ផ្ដុំ​កម្លាំង​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច។​ 

 ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ កំ​ពុង​ជួយ​ប្រ​ជា​ជន​ភូមិ​ភាគ​ដាំ​ផ្កា​តាម​ដង​ផ្លូវ​ជន​បទ​ រួម​ចំ​ណែក​
នឹងភូមិភាគធានាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។

លោក​ផាង​យ្វី​ង៉ឹង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀង​ហោយ​ ឱ្យ​ដឹង៖ “កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​ មាន​១៤១​នាក់ ក្នុង​នោះ​ មាន​បក្ខ​ជន​២៦​នាក់។​ ការ​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​កសាង​រឹង​មាំ  ទូលំ​ទូលាយ​; ដោយ​មាន​ការ​រៀប​ចំ​ក្រប​ខ័ណ្ឌ​ សមាស​ភាព​ចំ​នួន​មនុស្ស​សម​ស្រប​នឹង​លក្ខណៈ​ភូមិ​សាស្រ្ត​ គុណ​ភាព​កម្លាំង​សរុប​បាន​បង្កើន​ឡើង​ ពិសេស​គឺគុណ​ភាព​នយោ​បាយ​។​ ក្រៅ​ពី​នោះ​ ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​យោ​ធា​រួម​ជាមួយ​នឹង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អនុវត្ត​ល្អ​ការ​ងារ​កសាង​តំ​បន់​ការ​ពារ​ក្នុង​ស្ថាន​ភាព​ថ្មី។​ ការ​ងារ​បញ្ជ្រាប​និង​អនុវត្ត​បទ​បញ្ជា​របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​សេច​ក្ដី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ និង​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អំ​ពី​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តែង​ធ្វើ​ការ​អប់​រំដល់​កម្មា​ភិបាល​ យុទ្ធ​ជន​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​បដិវត្តន៍​ចំ​ពោះ​រាល់​ឧបាយ​កល “បម្រែ​បម្រួល​សន្ដិ​ភាព​” របស់​អា​នុភាព​អមិត្ត​។​ ឆ្លង​តាម​រយៈ​នោះ​ អង្គ​ភាព​តែង​រក្សា​ម៉ឺង​ម៉ាត់​របប​ប្រ​ចាំ​ការ​ បញ្ជា​ការ​ ប្រ​ចាំ​ការ​ផ្ដល់​ព័ត៌​មាន​ កង​កម្លាំង​ប្រ​ចាំ​ការ​រ៉ាប់​រង​បាន​ល្អ”។​

ក្រៅ​ពី​អនុវត្ត​ភារ​កិច្ច​នយោ​បាយ​ យុទ្ធ​ជន​នៅ​ទាំង​ដាំ​បន្លែ​បង្ការ​សម្រាប់​អា​ហា​រហូប​
ចុកនិងបង្កើនប្រាក់ចំណូលទៀតផង។

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀង​ហោយ​ នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ កសាង​ផែន​ការ​សហ​ការ​តាម​អនុក្រឹត្យ​លេខ​ ០៣ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បង្កើន​ការ​ងារ​ការ​ពារ​រក្សា​លំ​នឹង​សណ្ដាប់​ធ្នា​ប់​លើ​ភូមិ​សាស្រ្ត​ ម្ចាស់​ការ​សហការរ​វាង​នគរ​បាល​ កង​ទ័ព​ជា​មួយ​នឹង​ផ្នែក​នា​នា​ ធ្វើ​ការ​ដើរ​ល្បាត​យាម​ការ​ពារ​ចំ​នួន​ ១០​ លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​៣០​លើក​នាក់។​ ត្រួត​ពិនិត្យ​ក្ដាប់​ស្ថាន​ភាព​ និង​ត្រួត​ពិនិត្យ​ការ​ងារ​យោ​ធា ការ​ពារ​ប្រ​ទេស​នៅ​តាម​ភូមិ​នីមួយៗ​។​ ការ​ងារ​ហ្វឹក​ហ្វឺន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​ លទ្ធ​ផល​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​១០០% ក្នុង​នោះ​ លទ្ធ​ផល​ ពូកែ​និង​គ្រាន់​បើ​ជាង​៧៥%។​ 

ដើម្បី​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច។​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ហ្វៀង​ហោយ​ បាន​ពង្រីក​តួនា​ទី​ស្នូល​របស់​កម្មា​ភិបាល​បក្ខ​ជន​ក្នុង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។​ ផ្សព្វ​ផ្សាយ​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ បទ​បញ្ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​បក្ស​និង​រដ្ឋ​អំ​ពី​កង​ប្រ​ជា​ស្វ័យ​ត្រាណ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ ភារ​កិច្ច​របស់​ស្ថាប័ន​ភូមិ​ភាគ​ ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ យុទ្ធ​ជន​និង​ប្រ​ជា​ជន​ចំ​ពោះ​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​ ចាត់​ទុក​នេះ​ជា​ខ្លឹម​សារ​ជាក់​ស្ដែង​ រួម​ចំ​ណែ​ក​ធានា​សន្តិ​សុខ​នយោ​បាយ​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ឃុំ៕​

                               សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ