28/10/2024 - 16:54

មាន​ភាព​ផ្លាស់​ថ្មី​អា​ស្រ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ 

ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ផែន​ការ​លេខ ២១៣/KH​-UBND ចុះ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២២។ ព្រម​ទាំង​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី គម្រោង​ផ្សេងៗ​លើ​ភូមិ​សាស្ត្រ ម្ល៉ោះ​ហើយ​តំបន់​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ មាន​ភាព​ផ្លាស់​ថ្មី​ឥត​ឈប់​ឈរ។

សុខា​ភិបាល​មូល​ដ្ឋាន​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ក្រុង​កឹង​ធើ ជា​និច្ច​កាល​ត្រូវ​បាន​វិនិ​យោគ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​បឋម​ជូន​ប្រ​ជា​ជន។

ដើម​ទុន​បែង​ចែក​ក្នុង​កម្ម​វិធី​និង​ផ្គួប​បញ្ចូល អនុវត្ត​ក្នុង​ឆ្នាំ​២០២៣ សរុប​ជាង​១០ ពាន់​លាន​ដុង។ ផ្តើម​ពី​ប្រ​ភព​ទុន​ទាំង​នេះ គណៈ​ជន​ជាតិ​ក្រុង បាន​សហ​ការ​ជា​មួយ​មន្ទីរ ផ្នែក ដែល​ពាក់​ព័ន្ធ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ ស្រុក ដើម្បី​អនុវត្ត​គម្រោង អនុ​គម្រោង​ទាំង​ឡាយ។ ក្នុង​នោះ មាន​បែង​ចែក​ដើម​ទុន ​ដើម្បី​បង្កើន​កម្រិត​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ; ដើម​ទុន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី ៩​ខ្នង​នៅ​ស្រុក​កើ-ដ។ ជា​ពិសេស សហ​ការ​ជា​មួយ​មន្ទីរ​វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍​ក្រុង​អនុវត្ត​នូវ​ខ្លឹម​សារ​នៃ​គម្រោង​ទី​៦។ ឆ្លង​តាម​រយៈ​នោះ បាន​ធ្វើ​ការ​ពិនិត្យ គណ​នា​ធ្វើ​សមុច្ច័យ បង្កើត​ជា​ឯក​សារ​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច; ឧបត្ថម្ភ​ស្រាវ​ជ្រាវ​ស្តារ​ឡើង​វិញ អភិរក្ស ពង្រីក​វប្ប​ធម៌​អរូបី​បណ្តា​ជន​ជាតិ​ភាគ​តិច ដែល​មាន​ហា​និភ័យ​សាប​រលាប; ឧបត្ថម្ភ​បោះទូក-ង​ថ្មី​នៅ​វត្ត​សេតុត្តរ; ចាត់​តាំង​សកម្ម​ភាព​ប្រ​កួត​កីឡា​ប្រ​ពៃ​ណី​ក្នុង​ថ្ងៃ​បុណ្យ​សមោ​សរ ទំ​នាក់​ទំ​នង សំ​ដៅ​អភិរក្ស​នូវ​វិញ្ញា​សា​កីឡា​ប្រ​ពៃណី​និងល្បែង​ប្រ​ជា​ប្រិយ​ផ្សេងៗ​របស់​ជន​ជាតិ​ភាគ​តិច ៘ ពូដាវ​កាក នៅ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ ឱ្យ​ដឹង៖ “ឃើញ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ បាន​បង្កើន​កម្រិត ដូច្នេះ ខ្ញុំ​ត្រេក​អរ​ណាស់ ពី​ព្រោះ​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​នឹង​បាន​រៀន​សូត្រ​ក្នុងប​រិស្ថាន​ដ៏​ល្អ​ប្រ​សើរ”។

អនុវត្ត​ផែន​ការ​លេខ​២១៣ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង មន្ទីរ​សុខា​ភិបាល​ក្រុង​កឹង​ធើ បាន​គួប​ផ្សំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រប់​ខ្លឹម​សារ​ដែល​ត្រូវ​បាន​ប្រ​គល់​ឱ្យ​ដឹក​នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង ទី​៧ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ក្នុង​នោះ លេច​ធ្លោ​គឺ ការ​ផ្តល់​ពិ​គ្រោះ ពិនិត្យ​សុខ​ភាព​មុន​ពេល​រៀប​អា​ពាហ៍ពិ​ពាហ៍; ពិនិត្យធ្វើ​រោគ​វិនិច្ឆ័យ ព្យា​បាល​ជំងឺ​តម្កាត់​មួយ​ចំ​នួន​មុន​ពេល​សម្រាល​និងក្រោយ​ពេល​សម្រាល​រួច និង​ឆ្លើយ​តប​តម្រូវ​ការ​ថែ​ទាំ លើក​កម្ពស់​សុខ​ភាព​មនុស្ស​ចាស់ សម្រប​ជា​មួយ​នឹង​ចំនួន​ប្រ​ជា​ជន​មាន​ជរា​ភាព​ឆាប់​រហ័ស៘

តាម​ប្រ​សាសន៍​លោក ឡេ​ទ្រុង​កៀង ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ការ​ដែល​ក្រុង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី គម្រោងរួម​និង​គម្រោង​ពិសេស​ដោយ​ឡែក បាន​ជួយ​ឱ្យ​តំបន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ​មាន​ជំ​ហាន​រីក​ចម្រើន។ ផ្តើម​ពី​នោះ ឆ្លើយ​តប​បាន​ក្តី​សង្ឃឹម​របស់​ជន​រួម​ជាតិ​ភាគ​តិច​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស ការ​គ្រប់​គ្រង​របស់​រដ្ឋ។ សម្រប​ជា​មួយ​នឹង​ស្មារតី​រួម​ជន​រួម​ជាតិ​ភាគ​តិច​បាន​ពង្រីក​តួនាទី​របស់​ខ្លួន​ដោយ​ឥត​ឈប់​ឈរ ដើម្បី​រួម​ជា​មួយ​ភូមិ​ភាគ​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម ញុាំង​ឱ្យ​តំបន់​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ​សម្បូរ​សប្បាយ​និង​រីក​ចម្រើន៕              

                                   ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ