* លើកលែងបង់ថ្លៃប្រថាប់ត្រាពេលធ្វើប្លង់រឹងលើកដំបូង
មាត្រា១០នៃអនុក្រឹត្យលេខ ១០/២០២២/NĐ-CP បានកំណត់ករណីដូចខាងក្រោម ពេលចុះបញ្ជីដីធ្លី ផ្ដល់ប័ណ្ណកម្មសិទ្ធិដី គឺអ្នកប្រើប្រាស់ដី ម្ចាស់កម្មសិទ្ធិផ្ទះនឹងបានលើកលែងបង់ថ្លៃប្រថាប់ត្រា៖
រូបថតជាឧទាហរណ៍។
- ដីកសិកម្មអាស្រ័យក្រុមគ្រួសារ បុគ្គលបានគាស់រានដីសមស្របនឹងការរៀបគម្រោងប្រើប្រាស់ដីដែលស្ថាប័នរដ្ឋមានសមត្ថកិច្ចបានផ្តល់សច្ចានុម័ត គ្មានការវិវាទ គឺបានផ្ដល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី។
- ផ្ទះ ដីសង់ផ្ទះរបស់គ្រួសារក្រីក្រ; ផ្ទះ ដីសង់ផ្ទះរបស់ជនរួមជាតិភាគតិចនៅឃុំ សង្កាត់ ទីប្រជុំជនចំណុះតំបន់លំបាក តីង្វៀង; ផ្ទះ ដីសង់ផ្ទះ របស់ក្រុមគ្រួសារ បុគ្គលនៅឃុំចំណុះកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅបណ្តាឃុំលំបាកខ្លាំង តំបន់ភ្នំ តំបន់ឆ្ងាយដាច់ស្រយាល។
* ចំណុះខេត្ត ក្រុងដែលមិនចាំបាច់បង់ថ្លៃ ពិនិត្យវាយតម្លៃឯកសារ
ថ្លៃសេវាពិនិត្យវាយតម្លៃឯកសារ ឋិតក្រោមសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម ម្ល៉ោះហើយ មានខេត្ត ក្រុងជាច្រើនមិនប្រមូលប្រាក់កម្រៃនេះពេលផ្ដល់ប័ណ្ណកម្មសិទ្ធិ ប្រើប្រាស់ដីលើកដំបូង។ គឺគ្រាន់តែបង់កម្រៃ ពេលពិនិត្យវាយតម្លៃឯកសារផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី (ផ្ទេរកម្មសិទ្ធិ ឬចែកឱ្យអ្នកដទៃជាដើម )៕
យោងតាម luatvietnam.vn -ថាច់ធី