- ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបចេញសេចក្តីសម្រេច ស្តីពីការរៀបចំបើកថ្នាក់ហ្វឹកហាត់ បំប៉នមុខជំនាញវិជ្ជាជីវៈបង្រៀនផ្នែកវប្បធម៌អរូបី។
ឈុតរបាំខ្មែរ។ រូប៖ យ្វីខូយ
ជាក់ស្តែង ក្រសួងនឹងរៀបចំបើកបង្រៀន៣ថ្នាក់ រួមមាន៖ ថ្នាក់ហ្វឹកហាត់បង្កើនសមត្ថភាពអភិរក្ស ពង្រីកសិល្បៈចម្រៀងធែន- ចាប៉ីរបស់ជនជាតិតៃ នុង នៅស្រុកលុកង៉ាង ខេត្តបាក់យ៉ាង; ថ្នាក់ហ្វឹកហាត់បង្កើនសមត្ថភាពអភិរក្ស ពង្រីកវប្បធម៌ប្រពៃណីនិងបង្រៀនសិល្បៈប្រគំគងឃ្មោះ ក្នុងសហគមន៍បណ្តាជនជាតិភាគតិចនៅស្រុកការ៉ុងប៉ា ខេត្តយ៉ាឡាយ និងថ្នាក់ហ្វឹកហាត់បង្រៀនចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ភ្លេងប្រជាប្រិយ ប្រពៃណីជនជាតិខ្មែរខេត្តគៀងយ៉ាង។ តាមការគ្រោងទុកថ្នាក់បង្រៀននេះ នឹងត្រូវបានរៀបចំឡើងនៅចុងឆ្នាំនេះ។
ថ្នាក់រៀនសំដៅពង្រីកប្រសិទ្ធភាពប្រភពកម្លាំងវិនិយោគរបស់រដ្ឋ សង្គមនិងសហគមន៍ក្នុងការអភិរក្ស ពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិបណ្តាជនជាតិភាគតិច។ ឆ្លងតាមរយៈនោះ ជួយជំរុញលើកទឹកចិត្តជនរួមជាតិភាគតិច ខ្នះខ្នែងចូលរួមក្នុងសកម្មភាពអភិរក្សអត្តសញ្ញាណវប្បធម៌៕
យ្វីឡឺ- លីសៀ