14/10/2024 - 16:01

មនុស្ស​គ្រប់​អា​យុ​៧០​ឆ្នាំ​នឹង​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម​ 

មាត្រា​២១ ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ឆ្នាំ​២០២៤ មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​ ឆ្នាំ​ ២០២៥ បាន​កំ​ណត់​ពី​មុខ​សញ្ញា​ និង​លក្ខ​ខណ្ឌ​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម។​ យោង​តាម​នេះ​ ប្រ​ជា​ពលរដ្ឋ​វៀត​ណាម​ដែល​គ្រប់​អា​យុ​ចាប់​ពី​៧០​ឆ្នាំ​ដល់​៧៥​ឆ្នាំ​ ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​ឆ្លើយ​តប​តាម​លក្ខ​ខណ្ឌ​ដូច​ខាង​ក្រោម​ នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​សង្គម៖ មិន​ទទួល​ប្រាក់​ចូល​និវត្តន៍​ ឬ​គ្មាន​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​សង្គម​ប្រ​ចាំ​ខែ​ លើក​លែង​តែករណី​ផ្សេង​តាម​ការ​កំ​ណត់​របស់​រដ្ឋា​ភិបាល​; មាន​ឯក​សារ​ស្នើ​សុំ​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម។​

រូប​ជា​ឧទាហរណ៍​។​

លើស​ពី​នេះ​ មាត្រា​២១ ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ឆ្នាំ​២០២៤ បាន​កំ​ណត់​មនុស្ស​មាន​អា​យុ​ពី​៧៥​ឆ្នាំ​ឡើង​ទៅ​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម​នៅ​ពេល​ឆ្លើយ​តប​នូវ​លក្ខ​ខណ្ឌ​ពីរ (មិន​ទទួល​ប្រាក់​ខែ​ចូល​និវត្តន៍​ ឬ​ទទួល​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​ប្រ​ចាំ​ខែ​ លើក​លែង​តែ​ករណី​ផ្សេង​មាន​ការ​កំ​ណត់​របស់​រដ្ឋា​ភិបាល​; មាន​ឯក​សារ​ស្នើ​សុំ​ទទួល​ប្រាក់​សោ​ធន​និវត្តន៍​សង្គម)។​

គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ បាន​សម្រេច​កែ​សម្រួល​កាត់​បន្ថយ​អា​យុ​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម​ជាបណ្តើរៗ​ ដោយ​ផ្អែក​លើ​សំ​ណើ​របស់​រដ្ឋា​ភិបាល​ ស្រប​តាម​លក្ខ​ខណ្ឌ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​សមត្ថ​ភាព​ថវិកា​រដ្ឋ​តាម​ដំ​ណាក់​កាល​នីមួយ​ៗ។​

អ្នក​ដែល​គ្រប់​លក្ខ​ខណ្ឌ​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម​ប្រ​ចាំ​ខែ​ និង​ជា​មុខ​សញ្ញា​ទទួល​ប្រាក់​សោធន​សង្គម​ប្រ​ចាំ​ខែ​នឹង​បាន​ទទួល​របប​ប្រាក់​សោធន​ខ្ពស់​ជាង។​

ពេល​អ្នក​មាន​វ័យ​ចំ​ណាស់​ទទួល​ប្រាក់​សោធន​និវត្តន៍​សង្គម​ ទន្ទឹម​នឹង​នោះ​ ធានា​បាន​នូវ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដើម្បី​ពិនិត្យ​ព្យា​បាល​ជំ​ងឺ។​ នៅ​ពេល​អ្នក​ទទួល​ប្រាក់​ឧបត្ថម្ភ​ស្លាប់​ គឺអង្គ​ការ​ បុគ្គល​គិត​គូរ​ធ្វើ​បុណ្យ​សព​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​សម្រាប់​ចំ​ណាយ​បុណ្យ​សព​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​អ្នក​មាន​វ័យ​ចាស់៕​

           យោង​តាម​កាសែត​សេដ្ឋ​កិច្ច​ទី​ផ្សារ- ប្រែសម្រួល​៖ទីទុយ

ចែករំលែកអត្ថបទ