នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានផ្តល់សច្ចាប័នលើគម្រោង “បង្កើនការផ្លាស់ប្តូរឌីជីថលវិស័យការងារជនជាតិដល់ឆ្នាំ២០៣០” (សេចក្តីសម្រេចលេខ ១០៨៧/QĐ-TTg ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៤) ជាមួយទិសដៅបង្កើនការផ្លាស់ប្តូរឌីជីថលវិស័យការងារជនជាតិ ដើម្បីទិសដៅអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ឈានដល់រដ្ឋាភិបាលឌីជីថល នៅតាមស្ថាប័នអភិបាលកិច្ចរដ្ឋស្តីពីការងារជនជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍សង្គមឌីជីថលនៅតំបន់ជនរួមជាតិភាគតិច ជំរុញដំណាក់កាលផ្លាស់ប្តូរឌីជីថលជាតិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម អភិរក្សពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ថ្លៃថ្លាគ្រប់ជនជាតិភាគតិចនៅវៀតណាម ៘ លុះដល់ឆ្នាំ ២០២៥ គម្រោងកំណត់ច្បាស់នូវទិសដៅកសាង ធ្វើឱ្យសុក្រឹតនូវក្របខណ្ឌគតិយុត្តិ យន្តការគោលនយោបាយ ស្តីពីបង្កើនការផ្លាស់ប្តូរឌីជីថលវិស័យការងារជនជាតិ; កសាងនិងដាក់ឱ្យប្រើប្រាស់ផែនការផ្សព្វផ្សាយគម្រោង; កសាងនិងដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅគណៈកម្មាធិការជនជាតិ។
ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ តំណាងក្រសួងព័ត៌មាននិងសារគមនាគមន៍ ព្រមទាំងអង្គភាពបច្ចេកវិទ្យាព័ត៌មានបានដំណើរការចាប់ផ្តើមច្រកទ្វារអេឡិត្រូនិចសេវាសាធារណៈលើប្រព័ន្ធអនឡាញ ដំណាក់កាល I របស់គណៈកម្មាធិការជនជាតិក្នុងពិធីចូលរួមទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២២ របស់គណៈកម្មាធិការជនជាតិ។
ភារកិច្ចមួយក្នុងចំណោមភារកិច្ចនៃគម្រោងដែលដាក់ចេញគឺអភិវឌ្ឍន៍ទិន្នន័យឌីជីថល កសាងនិងអភិវឌ្ឍន៍មូលដ្ឋានគ្រឹះឌីជីថល។ ជាក់ស្តែងនឹងធ្វើបច្ចុប្បន្នភាព ព័ត៌មាន ទិន្នន័យពីឃ្លាំងទិន្នន័យការងារជនជាតិ និងឃ្លាំងទិន្នន័យស្ថិតិទាំង ៥៣ ជនជាតិភាគតិច; តភ្ជាប់ ចែករំលែកព័ត៌មាន ទិន្នន័យជាមួយក្រសួង ផ្នែកនិងភូមិភាគដែលពាក់ព័ន្ធ។ ពិសេស កសាងនិងធ្វើបច្ចុប្បន្នភាពរាល់ព័ត៌មាន ទិន្នន័យ ស្តីពីគោលនយោបាយជនជាតិ និងលទ្ធផលអនុវត្តគោលនយោបាយជនជាតិ; អភិរក្សភាសា អក្សររបស់ជនជាតិភាគតិចវៀតណាម បញ្ចូលវចនានុក្រមជនជាតិ និងក្តារចុចភាសាជនជាតិ; តាមដានសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងរាល់ខ្លឹមសារដែលពាក់ព័ន្ធវិស័យការងារជនជាតិ។ ម្យ៉ាងទៀត កសាងនិងធ្វើបច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យពីប្រវត្តិសាស្ត្រ វប្បធម៌ ពិធីបុណ្យ ទំនៀមទម្លាប់ផលិតផលប្រពៃណី ព័ត៌មានភូមិសាស្ត្រ GIS តំបន់ជនជាតិភាគតិចដែលមានបញ្ចូលព័ត៌មាន ទិន្នន័យគ្រប់ជ្រុងជ្រោយ និងព័ត៌មាន ទិន្នន័យផ្សេងៗទៀតដែលពាក់ព័ន្ធវិស័យការងារជនជាតិ៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-ប្រែសម្រួល៖ លីសៀ