ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៤ ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង បានរៀបចំគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងរៀបចំពិធីជួបជុំអ្នកមុខអ្នកការសាសនា ព្រះសង្ឃនិងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។
សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រគេនទេយ្យទានដល់ព្រះឧបជ្ឈាយ៍ម៉ាយសែ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង។ រូប៖ ង៉ុកក្វៀងម
តំណាងវត្តពុទ្ធសាសនាខ្មែរទទួលទេយ្យទាននៅក្នុងពិធីជួបជុំ។ រូប៖ ង៉ុកក្វៀង
លោកស្រី ហូធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង
ប្រគេនទេយ្យទានដល់ព្រះតេជព្រះគុណ លីមិញឌឹក ព្រះចៅអធិការវត្តសំរោង
សង្កាត់៥ ក្រុងសុកត្រាំង។ រូប៖ លីធាន
តំណាងថ្នាក់ដឹកនាំស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង អញ្ជើញមកសួរសុខទុក្ខនិង
ប្រគេនទេយ្យទានដល់ព្រះសង្ឃវត្តសិរីសួស្តីកំពង់ក្របី។ រូប៖ ត្រុងទឿង
ថ្លែងក្នុងពិធីជួបជុំ សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានកត់សម្គាល់នូវការរួមចំណែករបស់ជនរួមជាតិខ្មែរក្នុងការអភិវឌ្ឍរួមរបស់ក្រុង។ ជំនួសមុខថ្នាក់ដឹកនាំក្រុង សមមិត្ត បានប្រសិទ្ធពរដល់ព្រះសង្ឃ គណៈកម្មការវត្ត អ្នកមានប្រជាប្រិយនិងជនរួមជាតិខ្មែរនៅក្រុងកឹងធើ ទទួលបុណ្យសែនដូនតា ឆ្នាំ២០២៤ ដោយសប្បាយរីករាយ វិបុលសុខ និងសាមគ្គីភាព។
* នៅខេត្តសុកត្រាំង ថ្នាក់ដឹកនាំក៏បានរៀបចំគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខដល់មន្ត្រីសង្ឃក្នុងគណៈប្រតិបត្តិការសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កម្មាភិបាលចូលនិវត្តន៍ គ្រួសារគោលនយោបាយ អ្នកមានប្រជាប្រិយ និងគ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត។ ឆ្លងតាមរយៈនោះ គណៈប្រតិភូបានសួរសុខទុក្ខ និងជូនអំណោយចំនួន ១០៤ ចំណែក (មួយចំណែកៗមានតម្លៃពី ១,៥ - ៥,៥ លានដុង)។ ទន្ទឹមនឹងនោះ ខេត្តសុកត្រាំង នៅទាំងប្រគល់ជូនផ្ទះមហាសាមគ្គី ៥០ ខ្នងដល់គ្រួសារខ្មែរក្រីក្រ; អាហារូបករណ៍ ៥០ ចំណែកនិងកង់ ២០ គ្រឿង ដល់សិស្សខ្មែរក្រីក្រ សង្វាតរៀនសូត្រផងដែរ។
* ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តគៀងយ៉ាង បានរៀបចំគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ២០២៤ នៅតាមវត្តពុទ្ធសាសនាខ្មែរថេរវាទនិងអ្នកមានប្រជាប្រិយ។ល។ នៅតាមទីតាំងដែលអញ្ជើញទៅ គណៈប្រតិភូបានសួរសុខទុក្ខយ៉ាងកក់ក្តៅនិងប្រសិទ្ធពរដល់ព្រះសង្ឃ គណៈកម្មការវត្តនិងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ទទួលបុណ្យសែនដូនតាប្រកបដោយសុខសុវត្ថិភាព៕
ក្រុមអ្នកយកព័ត៌មាន-វិមាន