មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/09/2024 - 16:31

ភាព​ផ្លាស់​ថ្មី​នៅ​ត្រា​អូង​

លោក​ ង្វៀង​ជី​ហ៊ីវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ គូស​បញ្ជាក់៖ ដំ​ណាក់​កាល​ ២០១៩​-២០២៣ ជួប​ការ​លំ​បាក​សាក​ល្បង​ជា​ច្រើន​ ដោយ​សារ​រង​ផល​ប៉ះ​ពាល់​ពី​ជំ​ងឺ​រាត​ត្បាត៘ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ជា​មួយ​ការ​ប្តេជ្ញា​ចិត្ត​និង​ផ្ដុំ​កម្លាំង​វិនិ​យោគ តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ត្រា​អូង​មាន​ភាព​រីក​ចម្រើន​ច្រើន។​

សា​លា​មត្តេយ្យ​តឹង​មី សម្រេច​បទ​ដ្ឋាន​ជាតិ​ បច្ចុប្បន្ន​មាន​សិស្ស​ជន​
ជាតិខ្មែរប្រមាណ ៥០% កំពុងរៀន។

ការ​ផ្លាស់​ប្ដូរ​ច្បាស់​បំ​ផុត​នោះ​គឺ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ស្រុក​ត្រា​អូង​ មាន​ឃុំ​ដែល​រថ​យន្ត​អាច​បើក​បរ​ទៅ​ដល់​មជ្ឈ​មណ្ឌល​១០០; មាន​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ឆ្លើយ​តប​តម្រូវ​ការ​បង្ក​បង្កើន​ផល​និង​ប្រ​ជុំ​ជីវ​ភាព​១០០%; ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​១០០% លើ​ភូមិ​សាស្ត្រ​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ មាន​លា​សារៀន​ ៤/៨ សម្រេច​បទ​ដ្ឋាន​ជាតិ៘ នៅ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លាស់​ថ្មី​ បាន​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ ផ្តើម​ពី​នោះ​ គ្រួ​សារ​ក្រី​ក្រ​ជន​រួម​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ពី​ ៣៩​-៤០ គ្រួ​សារ​/ឆ្នាំ​។​ ម្យ៉ាង​ទៀត​ គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​ជួយ​ឱ្យ​ឃុំ​នា​នា​កសាង​ជន​បទ​ថ្មី​សម្រេច​លក្ខ​ឋាន​តាម​ការ​កំ​ណត់។​ បច្ចុប្បន្ន​ ត្រា​អូង​មាន​ ១០/១៣ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​មាន​៣​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​៘ អ្នក​គ្រូ​ វិញ​ធី​ង៉ុក​ត្រិញ នា​យិកា​រង​ សា​លា​មត្តេយ្យ​តឹង​មី ឱ្យ​ដឹង៖ “គ្រូ​សិស្ស​យើង​ខ្ញុំ​មាន​សោ​មនស្ស​រីក​រាយ​ណាស់​ ពី​ព្រោះ​បាន​បង្រៀន​និង​រៀន​ក្នុង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ។​ សា​លា​មាន​គ្រប់​ឧបករណ៍​ប្រើ​ប្រាស់​ ប្រ​ដាប់​ក្មេង​លេង​ ដើម្បី​អប់រំ​និង​មើល​ថែ​ក្មេង​ៗ​កាន់​តែ​ល្អ​ប្រ​សើរ”។​

ផ្លូវ​ចូល​ទៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ថ្មី​ជួយ​សិស្ស​
ទៅ​សា​លា​បាន​ងាយ​ស្រួល​។​

ស្រុក​ត្រា​អូង​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​សេចក្ដី​សម្រេច​លេខ​ ១៦២១​/QĐ-UBND ចុះ​ថ្ងៃ​ ១៩ ខែ​សី​ហា​ ឆ្នាំ​២០២៤ ស្តី​ពី​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ឆ្នាំ​ ២០២៤ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត។​ ផ្តើម​ពី​នោះ​ ពង្រីក​ល្អ​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​ភាគ​តិច។​ ពិ​សេស​ ការ​ជ្រើស​រើស​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​តាម​ភូមិ​ ឃុំ​ធា​នា​ត្រូវ​តាម​ការ​កំ​ណត់​ ដំ​ណាក់​កាល​ ២០២៤​-២០២៩ មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ប្រ​មាណ​ ១៩ នាក់ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ទទួល​ស្គាល់។​ ដូច្នេះ ​ស្រុក​ជា​និច្ច​កាល​តែង​សហ​ការ​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហាត់ ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្តាប់​ច្បាស់​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដើម្បី​ផ្សព្វ​ផ្សាយ​ក្នុង​សហ​គមន៍។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​បាន​លំ​នឹង​ អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក​ជា​និច្ច​។​ ក្រោយ​រយៈ​ពេល​ ៥ ឆ្នាំ​ អនុវត្ត​សេចក្ដី​ប្តេជ្ញា​ចិត្ត​នៅ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ ស្រុក​ត្រា​អូង​ លើ​ទី III ឆ្នាំ​២០១៩ និង​៤ឆ្នាំ​អនុវត្ត​សេចក្តី​សម្រេច​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​ស្រុក​ត្រា​អូង​លើ​ទី XII ស្រុក​បាន​អនុវត្ត​សម្រេច​ល្អ​ប្រ​សើរ​ និង​លើស​ភាគ​កម្រិត​នៃ​ភារ​កិច្ច​សំ​ខាន់​ៗ​ជា​ច្រើន​ដែល​មហា​សន្និ​បាត​បាន​ដាក់​ចេញ៕​

                                 ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ