23/09/2024 - 16:31

ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ឧបត្ថម្ភ​ដើម្បី​ចាក​ភាព​ក្រី​ក្រ

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ ដំ​ណាក់​កាល​ I ចាប់​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៥ ខេត្ត​គៀង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​គម្រោង​ជា​ច្រើន​ ជា​ជំ​ហាន​ៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​

លោក​យ័ញ​រៀង​ នៅ​ឃុំ​បាង​ថាច់​ ទទួល​បាន​ការ​ឧបត្ថម្ភ​មធ្យោ​បាយ​នេ​សាទ។​

លោក​យ័ញ​រៀង​ នៅ​ភូមិ​យ៉ុង​ដា ឃុំ​បាង​ថាច់​ ស្រុក​យ៉ុង​រៀង​ ឱ្យ​ដឹង​ មុន​នេះ​ គ្រួ​សារ​គាត់​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ដាំ​ដុះ​ ប្រ​កប​ការ​ងារ​ស៊ី​ឈ្នួល​ជា​សំ​ខាន់​ រក​បាន​ប្រាក់​ចំ​ណូល​មិន​ទៀត​ទាត់​ ឯ​ផ្ទះ​ទ្រុឌ​ទ្រោម​មិន​ដឹង​រលំ​ពេល​ណា។​ សង្កេត​ឃើញ​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​លំ​បាក​ ឃុំ​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ ៤៦​ លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​ថ្មី​និង​១២​ លាន​ដុង​សម្រាប់​វិនិ​យោគ​ទឹក​ស្អាត​ប្រើ​ប្រាស់។​ ទន្ទឹម​នឹង​នោះ​ គ្រួ​សារ​គាត់​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ មធ្យោ​បាយ​ប្រ​កប​ការ​ងារ​រក​ស៊ី​ រួម​មាន៖ ទូក​ស្មាច់​ ម៉ា​ស៊ីន​ លូ​ស្បៃ​មុង​ចំ​នួន​១០ គិត​ជាទឹក​ប្រាក់​ជាង​១០​លាន​ដុង​ តាម​សេច​ក្តី​កំ​ណត់​សម្រាប់​គ្រួ​សារ​ក្រី​ក្រ ដើម្បី​មាន​លក្ខណៈ​ធ្វើ​ការ​រក​ទទួល​ទាន។​

“មាន​ផ្ទះ​រឹង​មាំ គ្រួ​សារ​ខ្ញុំ​ពិត​ជា​រំភើប​និង​លំ​នឹង​ចិត្ត​ពល​កម្ម។​ ជា​មួយ​ដើម​ទុន​និង​មធ្យោ​បាយ​ឧបត្ថម្ភ​ទាំង​នេះ​ គ្រួ​សារ​ខ្ញុំ​ទិញ​ជ្រូក​ចិញ្ចឹម​៤​ក្បាល​ ចំ​ណែក​ខ្ញុំ​បើក​ទូក​ស្មាច់​ទៅ​ដាក់​លូ​ស្បៃ​មុង ពេល​ទំ​នេរ​ទៅ​ធ្វើ​ការ​ងារ​បន្ថែម​នៅ​ទីតាំង​ពិឃាត​សត្វ​ប្រ​មូល​ផ្តុំ​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ឱ្យ​កូន​២​នាក់​រៀន​សូត្រ​ សង្ឃឹម​ថា​អនា​គត​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ” លោក​យ័ញ​រៀង​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ទូទាំង​ខេត្ត​មាន​៤៩​ឃុំ​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច។​ ជន​រួម​ជាតិ​ខ្មែរ​នៅ​គៀង​យ៉ាង​ រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ស្រុក​យ៉ុង​រៀង​ ហ្គក្វាវ ចូវ​ថាញ់ អាង​បៀង​ ក្រុង​ហា​តៀង​ និង​ស្រុក​យ៉ាង​ថាញ់។ល។​ មក​ទល់​នឹង​ពេល​នេះ​ ទូទាំង​ខេត្ត​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​១៩/​១១៦ មាន​ស្រុក​ ក្រុង​សម្រេច​បទ​ដ្ឋាន​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​៧/១៥ ឃុំ​ទាំង​អស់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ និង​មាន​ដំ​ណាក់​សុខា​ភិបាល។​ គ្រួ​សារ​ប្រ​ជា​ជន​ មាន​ប្រ​ព័ន្ធ​អគ្គិ​សនី​ជាតិ​ប្រើ​ប្រាស់​សម្រេច​៩៩,៨% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​៨៤% ឃុំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ ៤០/៤០។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ “ផ្តើម​ពី​ការ​ឧបត្ថម្ភ​ជាក់​ស្តែង​ មាន​ប្រ​សិទ្ធ​ភាព​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​ ខ្នះ​ខ្នែង​រួម​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បញ្ចេញ​កម្លាំង​កសាង​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ។​ ខេត្ត​គៀង​យ៉ាង​ បាន​ដាក់​ចេញ​ទិស​ដៅ​ខិត​ខំ​បង្កើន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​ដល់​ចុង​ឆ្នាំ​២០២៥ កើន​ជាង​២​ដង​ បើ​ប្រៀប​ធៀប​នឹង​ ឆ្នាំ​២០២០ (សម្រេច​ជាង​៧០​លាន​ដុង​/ម្នាក់/ឆ្នាំ​) គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ពី​១,៥​ដល់​២%/ឆ្នាំ​ ខិត​ខំ​ធ្វើ​យ៉ាង​ណា​មាន​ឃុំ​ ភូមិ​ តិច​បំ​ផុត​៥០% បាន​ចាក​ផុត​ពី​ភូមិ​សាស្ត្រ​លំ​បាក​ខ្លាំង”៕​

                             យោង៖ TTXVN - មុនី​

ចែករំលែកអត្ថបទ