កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសជាធរមាន អនុក្រឹត្យលេខ ១០៩/២០២៤/NĐ-CP កំណត់ពីកម្រិតបង់កម្រៃសេវាចុះបញ្ជីសម្រាប់រថយន្តនិងយានយន្តស្រដៀងនឹងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផលិតនិងផ្គុំដំឡើងក្នុងប្រទេស។
រូបថតជាឧទាហរណ៍។
យោងតាមខ្លឹមសារអនុក្រឹត្យលេខ ១០៩/២០២៤/NĐ-CP បានចែងច្បាស់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ កម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្តស្មើ៥០% នៃកម្រិតបង់កម្រៃសេវាមានកំណត់ត្រង់៖
+ អនុក្រឹត្យលេខ ១០/២០២២/NĐ-CP ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ របស់រដ្ឋាភិបាលកំណត់ពីកម្រៃសេវាចុះបញ្ជីរថយន្ត;
+ សេចក្តីសម្រេចចិត្តជាធរមានរបស់ក្រុមប្រឹក្សាប្រជាជន ឬសេចក្តីសម្រេចជាធរមានរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម អំពីកម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្តនៅភូមិភាគ និងឯកសារវិសោធនកម្ម បំពេញបន្ថែម ជំនួស (ប្រសិនបើមាន)។
ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ឡើងទៅ កម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្ត បន្តអនុវត្តតាមសេចក្តីកំណត់ត្រង់អនុក្រឹត្យលេខ ១០/២០២២/NĐ-CP ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ របស់រដ្ឋាភិបាល កំណត់ពីកម្រៃសេវាចុះបញ្ជី; សេចក្តីសម្រេចចិត្តជាធរមានរបស់ក្រុមប្រឹក្សាប្រជាជន ឬសេចក្តីសម្រេចជាធរមានរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមអំពីកម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្តនៅភូមិភាគនិងឯកសារវិសោធនកម្ម បំពេញបន្ថែម ជំនួស (ប្រសិនបើមាន)។
អនុក្រឹត្យលេខ ១០៩/២០២៤/NĐ-CP មានសុពលភាពចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
* មុននេះ មានការកាត់បន្ថយកម្រៃសេវាចុះបញ្ជីសម្រាប់រថយន្ត និងយានយន្តស្រដៀងនឹងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផលិតនិងផ្គុំដំឡើងក្នុងប្រទេស ត្រូវបានអនុវត្តតាមអនុក្រឹត្យលេខ ៤១/២០២៣/NĐ-CP។
ជាក់ស្តែង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានន័យថា ៦ខែចុងឆ្នាំ២០២៣ កម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្តស្មើ៥០%នៃកម្រិតបង់បានកំណត់ត្រង់អនុក្រឹត្យលេខ ១០/២០២២/NĐ-CP កំណត់ពីកម្រៃសេវាចុះបញ្ជីរថយន្ត; សេចក្តីសម្រេចចិត្តជាធរមានរបស់ក្រុមប្រឹក្សាប្រជាជនឬសេចក្តីសម្រេចជាធរមានរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិមអំពីកម្រិតបង់កម្រៃសេវាចុះបញ្ជីរថយន្តនៅភូមិភាគ និងឯកសារវិសោធនកម្មបំពេញបន្ថែមជំនួស (ប្រសិនបើមាន)៕
យោង៖ thuvienphapluat.vn - មុនី