មកទល់បច្ចុប្បន្ន ឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ ជាសារវន្តកសាងសម្រេច ១៩/១៩ លក្ខឋានជាមួយនឹង ៧៤/៧៤ ខ្លឹមសារឃុំជនបទថ្មីកម្រិតខ្ពស់ រួមចំណែកលើកស្ទួយជីវភាពជនរួមជាតិខ្មែរ។
ដងផ្លូវដាំផ្កាតាមផ្លូវជាតិ ៥៤ ចំណុះឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ។
លោកថាច់ហ្វាង នៅភូមិចាញ់ទ្រី ឱ្យដឹង៖ “អាស្រ័យកសាងឃុំជនបទថ្មីកម្រិតខ្ពស់ សំណង់សំខាន់ៗមានដូច៖ ដំណាក់សុខាភិបាល សាលារៀន អគារវប្បធម៌ ត្រូវបានជួសជុលកសាងរឹងមាំ ឆ្លើយតបបានទាន់ពេលនឹងការថែទាំសុខភាព កម្សាន្តសប្បាយនិងការរៀនសូត្ររបស់ប្រជាជន។ ក្រៅពីការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្វែររចនាសម្ព័ន្ធ ពូជដំណាំ សត្វចិញ្ចឹម ក៏បានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ចលនាប្រជាជននាំយកដំណាំដាំក្នុងវាលស្រែ ពង្រីកបានប្រសិទ្ធភាព។ ជីវភាពប្រជាជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានភាពលំនឹងប្រជាជនសប្បាយរីករាយ”។
ផ្លូវជនបទភូមិចាញ់ទ្រី ឃុំតឹបសើុង កាន់តែមានភាពសមរម្យ មាមីង
ងាយស្រួលធ្វើដំណើរទៅមក។
អាស្រ័យដោយការចេះដាស់ភ្ងោកសក្តានុភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឃុំតឹបសើុងកាន់តែមានលក្ខណៈកៀរគរប្រភពកម្លាំង ដើម្បីអនុវត្តលក្ខឋាននៃឃុំជនបទថ្មីកម្រិតខ្ពស់។ ឃុំមានផលិតផល សាច់ក្រកង៉ុកសឿង គឺជាផលិតផល OCOP សម្រេចបទដ្ឋានលំដាប់ផ្កាយ៣។ មូលដ្ឋានផលិតនិងធ្វើអាជីវកម្មនានា នៅតែរក្សាបានកម្លាំងពលកម្មចាំបាច់ ការផលិតទំនិញមានភាពលំនឹង ឆ្លើយតបទៅតម្រូវការប្រើប្រាស់របស់ប្រជាជន។ ឆ្នាំ ២០២៣ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅឃុំតឹបសើុង សម្រេច ៦៨,២៣ លានដុង/ម្នាក់/ឆ្នាំ។
ដើម្បីអភិវឌ្ឍទម្រង់ផលិតស្រូវ ឃុំតឹបសើុង បង្កើតសហការណ៍កសិកម្មថៀងភឿក ដោយមានសមាជិក ៣២ នាក់ មានទុនលក្ខន្តិកៈចំនួន ៣០០ លានដុង។ សហករណ៍កសិកម្មថៀងភឿក បានចងសម័្ពន្ធជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិនិយោគអភិវឌ្ឍន៍កសិកម្ម MECONG ផ្គត់ផ្គង់ជីសរីរាង្គដល់សមាជិកក្នុងក្រុមសហករណ៍ជាមួយផ្ទៃដីផលិតទំហំ ២០ ហិកតា/រដូវ។ ទន្ទឹមនឹងនោះ ក្រុមសហករណ៍នៅទាំងអនុវត្តទម្រង់សេដ្ឋកិច្ចអនុវត្តបច្ចេកវិទ្យាខ្ពស់ ឆ្លងតាមរយៈកិច្ចសន្យាជួលរវាងសហករណ៍កសិកម្មថៀងភឿក និងដ្រូនបាញ់ថ្នាំ សរុបផ្ទៃដីចុះកិច្ចសន្យាគឺ ៦០ ហិកតា/ឆ្នាំ/៣រដូវ។
លោកថាច់មើុយ លេខាគណៈកម្មាធិការបក្ស ឃុំតឹបសើុង ឱ្យដឹង៖ “ឃុំតឹបសើុងមានប្រជាជន ២.៦៤៤ គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជិត ៦៨% ។ តឹបសើុងគឺជាឃុំជំនាញខាងកសិកម្ម ប្រជាជនភាគច្រើនប្រកបរបរកសិកម្ម ដូច្នេះ ឃុំកំណត់ការកសាងទម្រង់កសិកម្មជាមូលដ្ឋានគ្រឹះនៃការកសាងឃុំជនបទថ្មីកម្រិតខ្ពស់។ ក្នុងអំឡុង ៦ ខែដើមឆ្នាំ២០២៤ សេដ្ឋកិច្ចឃុំតឹបសើុងបន្តមានអភិវឌ្ឍន៍ សរុបតម្លៃផលិតសម្រេច ៣៧៣ ពាន់លានដុង អនុវត្តសម្រេច ៥៨,៣៧% នៃសេចក្តីសម្រេចកើន ១៦ ពាន់លានដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា”៕
សើុងម៉ាល័យ-មុនី