អ្នកមានប្រជាប្រិយ មានឋានៈនិងតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ សហគមន៍ជនជាតិភាគតិច; ធ្វើការផ្សព្វផ្សាយរួមចំណែកលុបបំបាត់ទម្លាប់ឱនថយនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។
ជូនអំណោយដល់សិស្សក្រីក្រ សង្វាតរៀនសូត្រនៅខេត្តត្រាវិញ។
ឆ្នាំ២០២៤ ខេត្តត្រាវិញបានទទួលស្គាល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចចំនួន៣៨៥នាក់ តំណាងគ្រប់សមាសភាពជនជាតិភាគតិចរស់នៅលើភូមិសាស្រ្តខេត្ត មានដូចជា អ្នកមុខអ្នកការសាសនា អ្នកបង្កបង្កើនផលពូកែជាដើម។ យោងតាមគណៈជនជាតិខេត្តត្រាវិញ អ្នកមានប្រជាប្រិយលើភូមិសាស្រ្ត សុទ្ធតែមានចំណុចរួមមួយគឺបានសហគមន៍លើកតម្កើង គោរពរាប់អាន បោះឆ្នោតជ្រើសរើស និងចាត់ទុកជាគំរូសម្រាប់រៀនសូត្រតាម។ ពិសេស ក្នុងជីវភាពសហគមន៍ អ្នកមានប្រជាប្រិយមានឋានៈនិងតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសហគមន៍ជនជាតិភាគតិច រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ជនរួមជាតិ លំនឹងសណ្ដាប់ធ្នាប់សង្គម អភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ជាព្រះសង្ឃមួយអង្គដែលមានប្រជាប្រិយក្នុងភូមិសាស្រ្ត ព្រះតេជព្រះគុណ គឹមម័ន ព្រះចៅអធិការវត្តពោធិវង្សកំពង់ដូង ឃុំហីវទឺ ស្រុកទីវកឹង មានថេរដីកាថា កាលពីមុនក្នុងតំបន់ជនរួមជាតិខ្មែរ ស្រ្តីភាគច្រើនត្រូវខាតប្រយោជន៍ច្រើន ពីព្រោះត្រូវរ៉ាប់រងគ្រួសារ មិនបានរៀនសូត្រច្រើននិងចូលរួមសកម្មភាពសង្គមក៏តិច។ យល់ច្បាស់ពីចំណុចនេះ ទើបព្រះតេជព្រះគុណនិងអ្នកមានប្រជាប្រិយឯទៀតលើភូមិសាស្រ្ត បានផ្ដុំកម្លាំងផ្សព្វផ្សាយ កៀរគរដើម្បីស្រ្តីចូលរួមកាន់តែច្រើនសកម្មភាពសង្គម ចូលរួមពលកម្មផលិត ចិញ្ចឹមដាស់តឿនកូនចៅ កសាងគ្រួសារសុភមង្គល។ “ចំពោះអាត្មាភាព កិច្ចការណាដែលមានសមត្ថភាពធ្វើបាន គឺអាត្មាធ្វើ។ ជាព្រះសង្ឃមានប្រជាប្រិយ គឺអាត្មាភាពកាន់តែកសាងកិត្យានុភាពផ្ទាល់ខ្លួន លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងធ្វើអ្វីដែលមានប្រយោជន៍ជូនសង្គម” ព្រះតេជព្រះគុណ គឹមម័ន មានថេរដីកាដូច្នេះ។
អ្នកមានប្រជាប្រិយតែងសកម្មកៀរគរជនរួមជាតិភាគតិច អនុវត្តការចលនាប្រឡងប្រណាំងពលកម្មផលិត សកម្មអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ កសាងផ្នត់រស់នៅថ្មី ជាគំរូឈានមុខក្នុងការអនុវត្តទម្រង់ផលិតកម្ម កែប្រែដីចម្ការ ដីទំនេរ ដើម្បីបង្កើនផ្ទៃដីដាំដុះ បរិច្ចាគដីកសាងផ្លូវ។ ជាមួយនឹងប្រជាប្រិយនិងបទពិសោធន៍ផ្ទាល់ខ្លួន អ្នកមានប្រជាប្រិយបានចូលរួមសម្រុះសម្រួលទាន់ពេលនូវករណីវិវាទទំនាស់ដែលកើតឡើងនៅមូលដ្ឋាន មិនទុកឱ្យកើតមានចំណុចក្ដៅ ចំណុចស្មុគស្មាញ; ចូលរួមគ្រប់គ្រង បញ្ចុះបញ្ចូលឱ្យកែប្រែ អប់រំមុខសញ្ញាជាច្រើនដែលល្មើសច្បាប់ កៀរគរប្រជាជនលើកកម្ពស់ស្មារតីបង្ការប្រឆាំងបទល្មើស។ នៅខេត្តត្រាវិញ ក្នុងដំណាក់កាល២០១១ - ២០២៣ អ្នកមានប្រជាប្រិយចូលរួមសម្រុះសម្រួលនៅមូលដ្ឋានបានជាង១.៨៩០លើក ក្នុងនោះ សម្រុះសម្រួលសម្រេចជោគជ័យបានជាង១.១៨០លើក បញ្ចុះបញ្ចូលមុខសញ្ញាចំនួន៩១៥នាក់ ឱ្យកែប្រែខ្លួនរួមរស់ក្នុងសហគមន៍។
លោកង្វៀងហ្វិញថៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឱ្យដឹង៖ ខេត្តតែងផ្ដោតការយកចិត្តទុកដាក់អនុវត្តល្អនូវគោលនយោបាយរបស់បក្ស រដ្ឋ ចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច អ្នកមុខអ្នកការសាសនាលើភូមិសាស្រ្ត រួមចំណែកពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការសាសនា ក្នុងការកៀរគរ ផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស; គោលនយោបាយ ច្បាប់របស់រដ្ឋ ដល់សហគមន៍ប្រជាជន ផ្សព្វផ្សាយលុបបំបាត់ទម្លាប់ឱនថយ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ រួមចំណែកកសាងជនបទថ្មី កសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ រក្សាសន្ដិសុខ ការពារប្រទេសនិងសណ្ដាប់ធ្នាប់សង្គមតំបន់ជនរួមជាតិភាគតិច។
អនុវត្តការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ល្អប្រសើរ ជាជំហានៗលុបបំបាត់ទម្លាប់ឱនថយ គ្រោះថ្នាក់ដែលកើតមានក្នុងជីវភាពសហគមន៍ប្រជាជន៕
យោង៖ phunuvietnam.vn - ប្រែសម្រួល៖ ថាច់ធី