ប៉ុន្មានឆ្នាំកន្លង កងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌនគរបាលខេត្តបាកលីវ រួមចំណែកបំបែករឿងក្តីជាច្រើនដោយជោគជ័យ បម្រើដល់ការតស៊ូ បង្ការបង្ក្រាបបទល្មើស រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តខេត្ត។
កម្មាភិបាល យុទ្ធជនកងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌ ដោះដូរយោបល់
ស្រាវជ្រាវលើសំណុំរឿង។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ភុងឌាំងមិញ អនុប្រធានការិយាល័យបច្ចេកទេសព្រហ្មទណ្ឌ នគរបាលខេត្តបាកលីវ រៀងរាល់ឆ្នាំ កងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌ ទូទាំងខេត្ត ដំណើរការពិនិត្យអង្កេតកន្លែងកើតហេតុរាប់រយករណី សំណុំរឿងដែលមានលក្ខណៈ និងកម្រិតធ្ងន់ស្រាលខុសគ្នា ដូច៖ សម្លាប់មនុស្សប្លន់ទ្រព្យសម្បត្តិ មានចេតនាបង្ករបួសស្នាម រំលោភផ្លូវភេទ សេពគ្រឿងញៀន៘ នេះគឺជាការងារត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប្រយ័ត្នប្រយែង ប្រមូលគ្រប់ជ្រុងជ្រោយស្លាកស្នាមនៃបទល្មើសព្រហ្មទណ្ឌ វត្ថុតាងធ្វើជាមូលដ្ឋាន វិទ្យាសាស្រ្ត ដើម្បីធ្វើការសន្និដ្ឋាន វាយតម្លៃអំពីលក្ខណៈនៃសំណុំរឿង; សបញ្ជាក់មានឬមិនមានតម្រុយនៃបទល្មើស រួចប្រញាប់ធ្វើសំណុំលិខិតមានប្រសិទ្ធភាព ទាន់ពេលសម្រាប់ការសើុបអង្កេត ប្តឹងនិងចាត់វិធានការទៅតាមផ្លូវច្បាប់។
កម្មាភិបាល យុទ្ធជនកងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌ ពិនិត្យវាយតម្លៃកោសល្យវិច័យវេជ្ជសាស្រ្ត។
តួយ៉ាងដូចករណីសម្លាប់មនុស្សប្លន់ទ្រព្យសម្បត្តិដែលកើតមានឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ប្រជាជនរស់នៅតំបន់ទំនប់សមុទ្រហ្គកាក - កៃគុង ស្រុកដុងហាយ ប្រទះឃើញសាកសពបុរសម្នាក់ក្បែរផ្លូវថ្នល់។ ទទួលបានដំណឹងភ្លាម កងកម្លាំងបចេ្ចកទេសព្រហ្មទណ្ឌ ប្រញាប់មានមុខ ធ្វើការពិនិត្យអង្កេតកន្លែងកើតហេតុ ធ្វើកោសល្យវិច័យវេជ្ជសាស្រ្តនិងសហការជាមួយអង្គភាពវិជ្ជាជីវៈ ប្រមូលភ័ស្តុតាងដែលពាក់ព័ន្ធ។ វរសេនីយ៍ទោ ង្វៀងយ្វីឡុង ប្រធានការិយាល័យបច្ចេកទេសព្រហ្មទណ្ឌ នគរបាលខេត្តបាកលីវ ឱ្យដឹង៖ “កងជួរអ្នកធ្វើកោសល្យវិច័យ អ្នកបច្ចេកទេស សហការជាមួយនឹងផ្នែកសើុបការណ៍ព្រហ្មទណ្ឌដើម្បីយករូបភាពពីកាមេរ៉ា ឆ្លងតាមរយៈនោះក៏កំណត់ច្បាស់មុខសញ្ញាបង្កហេតុ កំណត់បានលក្ខណៈភិនភាគមួយចំនួន ដូចជាសម្លៀកបំពាក់ឧបករណ៍ដែលមុខសញ្ញាយកតាមខ្លួន៘ នេះគឺជាភ័ស្តុតាង លក្ខណៈភិនភាគដ៏សំខាន់ជួយកងកម្លាំងសើុបអង្កេតប្រញាប់កំណត់ច្បាស់ និងធ្វើការឃាត់ខ្លួនឃាតករ ក្រោយពីរយៈពេលបង្កហេតុ៣០ម៉ោងប៉ុណ្ណោះ”។
កម្មាភិបាល យុទ្ធជនកងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌ ពិនិត្យវាយតម្លៃលើស្នាមក្រយៅដៃ។
នគរបាលខេត្តបាកលីវ បានផ្តុំកម្លាំងពង្រឹងសមត្ថភាពភារកិច្ច សិទ្ធិអំណាច ទម្រង់ រៀបចំក្បាលម៉ាស៊ីន និងកងជួរកម្មាភិបាលបច្ចេកទេស ព្រហ្មទណ្ឌគ្រប់លំដាប់ថ្នាក់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារមុខជំនាញ។ ក្នុងនោះ ផ្តុំកម្លាំងបំប៉ន ហ្វឹកហ្វឺនដល់កងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌថ្នាក់ស្រុក ដើម្បីអនុវត្តល្អការងារធ្វើកោសល្យវិច័យកន្លែងកើតហេតុ ធានាឆ្លើយតប១០០%ករណីដែលថ្នាក់ស្រុកទទួលដោះស្រាយ។ ទន្ទឹមនឹងនោះ វិនិយោគបំពាក់មធ្យោបាយទំនើបៗ ដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយលក្ខណៈជាប្រព័ន្ធព្រមៗគ្នាបម្រើការងារមានប្រសិទ្ធភាពជាយូរអង្វែង ឆ្លើយតបទាន់ពេលតាមសំណូមពរទំនើបកម្មការងារមុខជំនាញ សំដៅបម្រើការងារមានប្រសិទ្ធភាព។
វរសេនីយ៍ឯកបម្រុង ភុងឌាំងមិញ គូសបញ្ជាក់៖ “ជាមួយនឹងស្នាដៃសម្រេចបានក្នុង១០ឆ្នាំបន្តបន្ទាប់ ការិយាល័យបច្ចេកទេសព្រហ្មទណ្ឌ តែងទទួលបានកិត្តិនាមជាអង្គភាពប្តេជ្ញាឈ្នះ។ ការរួមចំណែកខិតខំប្រឹងប្រែងរបស់កម្មាភិបាលយុទ្ធជនកងកម្លាំងបច្ចេកទេសព្រហ្មទណ្ឌ នគរបាលខេត្តបាកលីវ ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកវាយតម្លៃខ្ពស់ រួមចំណែកដ៏សំខាន់ក្នុងការតស៊ូ បង្ការបង្ក្រាបបទល្មើស រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្តខេត្ត ធានាជីវភាពសុខសាន្តជូនប្រជាជន”៕
យ្វីអាញ-លីសៀ