មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចក្រុងកឹងធើ ក្រោមបធានបទ “បណ្តាជនជាតិសាមគ្គី ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ពង្រីកឧត្តមភាព សក្តានុភាព សមាហរណកម្មនិងអភិវឌ្ឍន៍និរន្តរភាព”។ របាយការណ៍នយោបាយមហាសន្និបាត គូសបញ្ជាក់៖ រយៈពេល៥ឆ្នាំ ចាប់ពីមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី III (ឆ្នាំ២០១៩) រាល់កម្មវិធី គម្រោងគោលនយោបាយសម្រាប់ជនរួមជាតិភាគតិច ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គការនយោបាយ - សង្គម យកចិត្តទុកដាក់ចង្អុលការ អនុវត្តពេញលេញទាន់ពេល ត្រូវតាមមុខសញ្ញា ធានាត្រូវតាមទិសដៅនិងផែនការដាក់ចេញ។ ឆ្លងតាមរយៈនោះ សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ - សង្គម ការការពារប្រទេស សន្តិសុខ កាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច។ ដើមឆ្នាំ ២០២៤ ក្រុងនៅមានគ្រួសារជនជាតិភាគតិចក្រីក្រប្រមាណ ៥៤ គ្រួសារ ស្រូបអត្រា ០,៥៤% ។ល។ ក្រុងខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៩ និងឆ្នាំបន្តបន្ទាប់អភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងជនរួមជាតិភាគតិចប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ លើកស្ទួយជីវភាព សម្ភារៈនិងស្មារតីក្នុងជនរួមជាតិភាគតិច។ ក្រុងជាសារវន្តបានឧបត្ថម្ភ ១០០% ដល់ជនរួមជាតិភាគតិចដែលមានជីវភាពក្រីក្រ ទីទ័លក្រ ឱ្យមានផ្ទះ ដីសាងសង់ផ្ទះលំនឹង; ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ជាសារវន្តគ្មានគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិច (យោងតាមបន្ទាត់ភាពក្រីក្រ ដំណាក់កាល ២០២៦-២០៣០) ។ល។
សមមិត្ត ង្វៀងវ៉ាន់ហ៊ីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ជូនសមញ្ញាប័ត្រដល់មហាសន្និបាត។ រូបថត៖ ង៉ុកក្វៀង
* ក្រោមប្រធានបទ “បណ្តាជនជាតិភាគតិចខេត្តកាម៉ាវ សាមគ្គី ច្នៃប្រតិដ្ឋ សមាហរណកម្ម និងអភិវឌ្ឍន៍” ឯកសារមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តកាម៉ាវ គូសបញ្ជាក់៖ ដំណាក់កាល ២០១៩-២០២៤ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកាម៉ាវនិយាយរួម តំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក ទទួលបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ។ល។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិត្រូវបានឈានឡើងបន្តិចម្តងៗ អត្រាគ្រួសារក្រីក្រកាត់បន្ថយយ៉ាងច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ពិសេស កម្មវិធីនិងគោលនយោបាយជាច្រើនត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកនិងភូមិភាគ ចង្អុលការផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់។ ឆ្លងតាមរយៈនោះ ជនរួមជាតិភាគតិចក្រីក្រចុងឆ្នាំ ២០២៣ នៅប្រមាណ ៧១៣ គ្រួសារ ស្រូបអត្រា៦,០៩% នៃចំនួនគ្រួសារជនរួមជាតិភាគតិចសរុប (បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ថយចុះ ៥៤៧ គ្រួសារ ស្មើនឹងអត្រា ១០,២៧%; មធ្យមភាគថយចុះ ២,៥៧%/ឆ្នាំ) ។ល។ មហាសន្និបាតអនុមតិលិខិតប្តេជ្ញាចិត្ត ដោយមានទិសដៅ ភារកិច្ច ៨យ៉ាង គឺ៖ ខិតខំកាត់បន្ថយគ្រួសារក្រីក្រជន រួមជាតិភាគតិចទូទាំងខេត្តក្នុងមួយឆ្នាំចាប់ពី ២% ឡើងទៅ; អត្រាពលករជនរួមជាតិភាគតិចឆ្លងកាត់ការបណ្តុះបណ្តាលសម្រេច ៦៥%; ប្រាក់ចំណូលមធ្យមភាគរបស់ជនរួមជាតិភាគតិចកើនឡើងទ្វេដងបើប្រៀបធៀបនឹងបច្ចុប្បន្ន។ល។៕
កាសែតកឹងធើភាសាខ្មែរ-លីសៀ