មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តសុកត្រាំង លើកទី ៤ ឆ្នាំ ២០២៤ ក្រោមប្រធានបទ “គ្រប់ជនជាតិ សាមគ្គី ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ពង្រីកឧត្តមភាព សក្តានុភាព សមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព” ទើបបានរៀបចំឡើងសម្រេចជោគជ័យល្អប្រសើរ។
ទិដ្ឋភាពមហាសន្និបាត។
អាណត្តិកាលកន្លង ខេត្តសុកត្រាំងរៀបចំអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីការងារជនជាតិ និងគោលនយោបាយផ្សេងៗទៀតលើភូមិសាស្រ្តខេត្ត។ កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តសុកត្រាំង ដំណាក់កាល ២០២២-២០២៤ ត្រូវបានផ្សព្វផ្សាយអនុវត្តគិតជាទឹកប្រាក់ជាង១.០៣០ ពាន់លានដុង។ ឆ្លងតាមរយៈនោះ ខេត្តបានផ្សព្វផ្សាយឧបត្ថម្ភដីសង់លំនៅឋានចំនួន២៤៩គ្រួសារ ឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.៩២៣ គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំនួន ៤.៦០៧ គ្រួសារ ឧបត្ថម្ភទឹកស្អាតប្រើប្រាស់មិនប្រមូលផ្ដុំចំនួន ៩៥៨ គ្រួសារ; ផ្សព្វផ្សាយទម្រង់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការរកស៊ីចិញ្ចឹមជីវិតសហគមន៍ជាង ៦៧ ទម្រង់; កសាងសំណង់ស្ពានបេតុងជនបទ ផ្លូវគមនាគមន៍ជនបទ អគារប្រជុំជីវកិច្ចសហគមន៍និងផ្សារចំនួន ១៧១ សំណង់; ជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនជាង ៥០ សំណង់។ល។ គោលនយោបាយសុខុមាលភាពសង្គមនិងកម្មវិធីទិសដៅជាតិត្រូវបានផ្សព្វផ្សាយអនុវត្តយ៉ាងល្អ; ការងារអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិភាគតិចបានថែរក្សា។ល។ ឆ្លងតាមរយៈនោះ ជីវភាពរបស់ជនរួមជាតិភាគតិចបានលើកកម្ពស់ ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ពង្រីកបានល្អផែនសាមគ្គីបណ្តាជនជាតិ បង្កភាពវិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច។ រហូតដល់ឆ្នាំ ២០២៣ ទូទាំងខេត្តកាត់បន្ថយគ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន ៦.៥៤៥ គ្រួសារ (បើប្រៀបនឹងឆ្នាំ២០២១) ផ្តើមពី ១០.៦៦១ គ្រួសារក្រីក្រនៅឆ្នាំ ២០២១ ថយចុះនៅត្រឹមតែ ៤.១១៦ គ្រួសារនៅចុងឆ្នាំ ២០២៣។
មហាសន្និបាតក៏បានដាក់ចេញទិសដៅភារកិច្ចអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ ដំណាក់កាល ២០២៤-២០២៩ របស់ខេត្ត។ ជាក់ស្តែង ឃុំ សង្កាត់ និងទីប្រជុំជនទាំង១០០% នៅតំបន់ជនរួមជាតិភាគតិច មានផ្លូវរថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌលឃុំ; ផ្លូវគមនាគមន៍នៅអនុសង្កាត់ ភូមិទៅកាន់មណ្ឌលឃុំ បានកសាងយ៉ាងរឹងមាំ ១០០% សម្រេចបទដ្ឋានតាមសេចក្តីកំណត់; ជនរួមជាតិភាគតិចទាំងអស់បានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ ១០០%; មានទឹកស្អាតប្រើប្រាស់ ៧៧,៥%; កម្មករនិយោជិតជាជនរួមជាតិភាគតិច ១០០% មានតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ យ៉ាងតិច ៣០% ជាពលការិនីនិងរៀងរាល់ឆ្នាំអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចថយចុះពី ២% ទៅ ៣%៕
លីធាន-វិមាន