19/08/2024 - 16:33

ថ្នាក់​បង្រៀន​ភ្លេង​ប្រ​ពៃណី​ខ្មែរ​ឥត​គិត​ថ្លៃ​រដូវ​វិស្សម​កាល​

រយៈ​ពេល​នេះ​ ផ្ទះ​លោក​ថាច់​ធាសិរី​ នៅ​ភូមិ​លិច​ក្ដី​ ឃុំ​ភូ​កឹង​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ ឮ​សូរ​រងំ​ការ​ប្រ​គំ​បទ​ភ្លេង​ បង្ក​បរិយា​កាស​កក់​ក្ដៅ​និង​មាន​ភាព​អ៊ូ​អរ។​ នេះ​គឺ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ថាច់​ធា​សិរី​ មិន​ត្រឹម​តែ​ជួយ​ប្អូន​ៗ​ក្នុង​រដូវ​វិស្សម​កាល​មាន​ប្រ​យោជន៍​និង​មាន​អត្ថ​ន័យ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​វប្បធម៌​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។​

លោក​ថាច់​ធាសិរី កំ​ពុង​ប្រ​គំ​ឧបករណ៍​ភ្លេងខ្មែរ “តាខេ” ឱ្យ​ប្អូន​ៗមើល​រៀន​តាម។

វគ្គ​បង្រៀន​ភ្លេង​ប្រ​ពៃណី​ខ្មែរ​នៅ​ផ្ទះ​លោក​ថាច់​ធា​សិរី​ ត្រូវ​បាន​ចែក​ជា​ពីរ​ថ្នាក់​ គឺ​នៅ​ពេល​ព្រឹក​និង​ពេល​យប់​ក្នុង​មួយ​ថ្នាក់​មាន​ប្អូន​ៗ​ប្រ​មាណ​១០​នាក់។​ សុទ្ធ​តែ​ជា​សិស្ស​សា​លា​ដែល​សម្រាក​រដូវ​វិស្សម​កាល។​ បើ​តាម​លោក​ថាច់​ធា​សិរី​ គាត់​មាន​ឧបនិ​ស្ស័យ​ហើយ​បាន​ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​តាំង​ពី​កុមារ​មក​ម៉្លេះ​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​លោក​មាន​ជីវ​ភាព​សុខ​ដុម​រមនា​ដូច​សព្វ​ថៃ្ង​នេះ​ ហេតុ​នោះ​ លោក​មាន​បំ​ណង​ផ្ទេរ​ចំ​ណេះ​ដឹង​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ ស្នង​បន្ត​អភិរក្ស​និង​ពង្រីក​សិល្បៈ​ប្រ​ពៃណី​ជន​ជាតិ​របស់​ខ្លួន​។​ លោក​ថាច់​ធា​សិរី​ ឱ្យ​ដឹង៖  “ភាគ​ច្រើន​ ប្អូន​ៗ​យុវ​វ័យ​សម័យ​នេះ​ បាន​ទទួល​ទម្រង់​សិល្បៈ​ទំ​នើប​ៗ​ជា​ច្រើន​ ម្ល៉ោះ​ហើយ​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​បើ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​ អាច​នឹង​រង​ការ​សាប​រលាប​បន្តិច​ម្តង​ៗ​ជា​មិន​ខាន។​ ហេតុ​នេះ​ ខ្ញុំ​មាន​បំ​ណង​ស្វែង​រក​ប្អូន​ៗ​យុវ​វ័យ​ដែល​មាន​ចំ​ណូល​ចិត្ត​ មាន​ទេព​កោ​សល្យ​ខាង​ភ្លេង​ប្រ​ពៃ​ណី​ ដើម្បី​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ប្រ​គំ​នូវ​ឧបករណ៍​ភ្លេង​ប្រ​ពៃណី​ដែល​ខ្ញុំ​បាន​ចេះ​ចាំ​ សំ​ដៅ​កសាង​កង​ជួរ​បន្ត​វេន​ រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ”។​

​ ប្អូន​ចន្ទ​សុភា​ បាន​លោក​ថាច់​ធាសិរី​ ណែ​នាំ​ប្រ​គំ​ឧបករណ៍ “ឃឹម​” ឱ្យ​ត្រូវ​តាម​ចង្វាក់។​

ប្អូន​ចន្ទ​សុភា​ ឱ្យ​ដឹង៖ លោក​គ្រូ​ធាសិរី​ តែង​យក​អស់​ពី​ចិត្ត​បង្ហាត់​បង្រៀន​ដល់​ប្អូន​ៗ​ពី​បំ​ណិន​នៃ​ការ​ប្រ​គំ​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​គ្នា​។​ លោក​គ្រូ​រួស​រាយ​និង​ស្និទ្ធ​ស្នា​ល ម្ល៉ោះ​ហើយ​ពួក​ប្អូន​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​និង​មាន​កម្លាំង​ក្នុង​ការ​រៀន។​ ក្នុង​ដំ​ណាក់​កាល​បង្ហាត់​បង្រៀន​ លោក​គ្រូ​ជា​និច្ច​កាល​ចែក​រំលែក​អំ​ពី​អត្ថ​ន័យ​ តម្លៃ​នៃ​ឧបករណ៍​ភ្លេង​នីមួយ​ៗ​បង្ហាត់​បង្ហាញ​ដល់​សិក្ខា​កាម​ពី​បំ​ណិន​ទំ​នាក់​ទំ​នង​និង​ការ​ប្រ​គំ​ ជួយ​សិក្ខា​កាម​យល់​ច្បាស់​ពី​តម្លៃ​ឧបករណ៍​ភ្លេង​ប្រ​ពៃ​ណី​ជន​ជាតិ​និង​ឱ្យ​មាន​បំ​ណិន​ក្នុង​ការ​ប្រ​គំ​បាន​ល្អ។​

លោក​កៀង​ភឿង ប្រ​ធាន​ភូមិ​លិច​ក្ដី​ បាន​វាយ​តម្លៃ​ខ្ពស់​អំ​ពី​ការ​បើក​ថ្នាក់​បង្រៀន​ភ្លេង​ប្រ​ពៃ​ណី​ជន​ជាតិ​ខ្មែរ​របស់​លោក​ថាច់​ធា​សិរី​។​ លោក​កៀង​ភឿង គូស​បញ្ជាក់​៖ បច្ចុប្បន្ន​មាន​ទម្រង់​សិល្បៈ​មួយ​ចំ​នួន​រង​ការ​សាប​រលាប។​ អា​ស្រ័យ​ហេតុ​នោះ​ ចាំ​បាច់​ណាស់​មាន​ថ្នាក់​រៀន​យ៉ាង​នេះ​ឯង​ ដើម្បី​រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​សិល្បៈ​ដ៏​ពិសេស​របស់​ជន​ជាតិ​ខ្មែរ។​ ជា​ពិសេស​ ត្រូវ​មាន​ការ​ព្រួត​ដៃ​រួម​កម្លាំង​របស់​អ្នក​ទាំង​អស់​គ្នា៕​

        យោង៖ VOV  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ