គណៈកម្មការជំនាញខេត្តគៀងយ៉ាង ចំណុះបញ្ជាការដ្ឋានកងទ័ពខេត្តគៀងយ៉ាង បានសហការជាមួយគណៈកម្មការជំនាញខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីប្រគល់ ទទួលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ភាគីសងខាងចុះហត្ថលេខាលើកំណត់ហេតុនៃការប្រគល់ ទទួលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាម។ រូប៖ បញ្ជាការដ្ឋានកងទ័ពខេត្តគៀងយ៉ាងផ្តល់។
វរសេនីយ៍ឯកបម្រុង ង្វៀងថាញហ៊ុង ប្រធានកង K៩២ គៀងយ៉ាង ចែករំលែក៖ រដូវប្រាំង ២០២៣ - ២០២៤ កង K៩២ បានរៀបចំស្វែងរកទីតាំង ៥២ កន្លែង ជីករុករក ១១.២៧៨ កន្លែង ប្រមូលអដ្ឋិធាតុបានចំនួន ១០ នាក់ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដែលពលីជីវិតនៅលើភូមិសាស្ត្រខេត្តកោះកុង មកទល់ពេលនេះ អដ្ឋិធាតុសរុបកើនឡើង ១៥៨ នាក់ បញ្ជូនមកវៀតណាមប្រារព្ធពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងធ្វើពិធីបញ្ចុះ។ មកទល់ពេលនេះ កង K៩២ ខេត្តគៀងយ៉ាង បានស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមបានចំនួន ២.១៣១ នាក់ ដែលពលីជីវិតលើភូមិសាស្ត្រខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ។ សម្រេចបានលទ្ធផលសំខាន់នេះ គឺអាស្រ័យដោយកិច្ចសហការស្អិតល្មួត ការជួយពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តកោះកុង កំពត កែបនិងព្រះសីហនុបានផ្តល់ព័ត៌មាន ណែនាំផ្លូវបង្កលក្ខណសម្បត្តិជួយឱ្យកង K៩២ សម្រេចភារកិច្ចដែលបានប្រគល់ឱ្យ។
ស្របក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្តគៀងយ៉ាង បានជូនអំណោយដល់គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធខេត្តកោះកុង និងសូមឱ្យចំណងទំនាក់ទំនងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា និយាយរួម និងចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងខេត្តគៀងយ៉ាង - កោះកុង និយាយដោយឡែក ជានិច្ចកាលស្រស់បំព្រងឋិតថេរជានិច្ច៕
កាសែតកឹងធើ - លីសៀ