12/08/2024 - 16:26

ប្រ​ជា​ជន​អាច​បំ​ពេញ​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត​លើ​ប្រ​ព័ន្ធ

ចាប់​ពី​ថ្ងៃ​ទី១ ខែ​សី​ហា ឆ្នាំ​២០២៤ សម្រាប់​យាន​យន្ត​ដែល​ផលិត​និង​ផ្គុំ​ដំ​ឡើង​ក្នុង​ប្រ​ទេស​ចុះ​ឈ្មោះ​លើក​ដំ​បូង ដោយ​អនុវត្ត​តាម​រយៈ​ប្រ​ព័ន្ធ​សេវា​សា​ធា​រណៈ ដូច្នេះ​ប្រ​ជា​ជន​អាច​នៅ​ផ្ទះ​បំ​ពេញ​បែប​បទ​ដោយ​មិន​បាច់​ទៅ​កាន់​ស្ថា​ប័ន ចុះ​បញ្ជី​យាន​យន្ត​ដូច​មុន។

 ​​ រូប​ថត​ជា​ឧទា​ហរណ៍។

យោង​តាម​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍ ​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត​លើក​ដំ​បូង​លើ​ប្រ​ព័ន្ធ​សេ​វា​សា​ធារ​ណៈ​ទាំង​ស្រុង​សម្រាប់​យាន​យន្ត​ដែល​ផលិត​និង​ផ្គុំ​ដំ​ឡើង​ក្នុង​ប្រ​ទេស រួម​មាន​៧ ជំ​ហាន។

ជាក់​ស្ដែង ប្រ​ជា​ជន​នឹង​ផ្ញើ​ឯក​សារ​លើ​ប្រ​ព័ន្ធ​សេវា​សា​ធារ​ណៈ ឬ​លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​ជាតិ (VNeID); ផ្ញើ​ប័ណ្ណ​ត្រួត​ពិ​និត្យ​គុណ​ភាព​ផលិត (មាន​បិទ​ច្បាប់​ចម្លង​លេខ​ម៉ា​ស៊ីន​និង​លេខ​តួម៉ា​ស៊ីន​មាន​ត្រា​ភ្ជាប់​ជាយ​របស់​មូល​ដ្ឋាន​ផលិត) ពេល​ទទួល​លទ្ធ​ផល​តាម​រយៈ​សេវា​ប្រៃ​សណីយ៍​សា​ធារ​ណៈ។

ចំ​ណាំ​មុខ​សញ្ញា​ដែល​អនុវត្ត​បែប​បទ​រដ្ឋ​បាល គឺ​ពល​រដ្ឋ​វៀត​ណាម​ដែល​ចុះ​បញ្ជី​យាន​យន្ត​ជា​លើក​ដំ​បូង​សម្រាប់​យាន​យន្ត​ដែល​ផលិត​ផ្គុំ​ដំ​ឡើង​ក្នុង​ប្រ​ទេស​តាម​រយៈ​ប្រ​ព័ន្ធ​សេ​វា​សា​ធារ​ណៈ​ទាំង​ស្រុង។

ការ​បំ​ពេញ​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត​លើ​ប្រ​ព័ន្ធ​មាន​៧​ជំ​ហាន។  រយៈ​ពេល​ផ្ដល់​ជូន​ស្លាក​លេខ​យាន​យន្ត​កំ​ណត់​អត្ត​សញ្ញាណ​លើក​ដំ​បូង​ និង​ប័ណ្ណ​ចុះ​បញ្ជី​យាន​យន្ត​មិន​លើស​ពី​២​ថ្ងៃ​ធ្វើ​ការ ចាប់​ពី​ថ្ងៃ​ទទួល​បាន​ឯក​សារ​ស្រប​ច្បាប់; ផ្ដល់​ជូន​ឡើង​វិញ​នូវ​ស្លាក​លេខ​យាន​យន្ត​កំណត់​អត្ត​សញ្ញាណ​ស្លាក​លេខ​ដេញ​ថ្លៃ និង​ប័ណ្ណ​ចុះ​បញ្ជី​យាន​យន្ត​មិន​លើស​ពី​៧​ថ្ងៃ​ធ្វើ​ការ​ចាប់​ពី​ថ្ងៃទទួល​បាន​ឯក​សារ​ស្រប​ច្បាប់៕

                     ប្រ​ភព៖ កា​សែត​តៀង​ផុង - ប្រែ​សម្រួល៖ ទី​ទុយ

ចែករំលែកអត្ថបទ