12/08/2024 - 16:26

អង្គ​ភាព​នាំ​មុខ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ ស្រុក​កាង​ឡុង ខេត្ត​ត្រា​វិញ អនុវត្ត​ល្អ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ។ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ បាន​បញ្ជា​ការ​ដ្ឋាន​យោ​ភូមិ​ភាគ៩ ជូន​កិត្តិ​នាម​អង្គ​ភាព​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ ៣​ឆ្នាំ​បន្ត​បន្ទាប់ (២០២១- ២០២៣) ។

 ​​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ កំពុង​ហ្វឹក​ហ្វឺន​ដល់​កង​
ប្រ​ជា​ស្វ័យ​ត្រាណ​ត្រៀម​ប្រ​យុទ្ធ។

លោក​ង្វៀង​ថាញ់​ជុង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ ឱ្យ​ដឹង៖ “គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ចង្អុល​ការ​អនុវត្ត​សម្រេច​ទាំង​ស្រុង​ភារ​កិច្ច​យោ​ធា​និង​ការ​ពារ​ប្រ​ទេស​នៅ​មូល​ដ្ឋាន ជា​កម្លាំង​ស្នូល​ក្នុង​ការ​រៀប​ចំ​អនុវត្ត​ភារ​កិច្ច​កសាង​ភូមិ ឃុំ​រឹង​មាំ​ខាង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស អនុវត្ត​ភារ​កិច្ច​គ្រប់​គ្រង ហ្វឹក​ហ្វឺន កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ កង​កម្លាំង​កំ​ណែន​បម្រុង​អប់រំ​ការ​ពារ​ប្រ​ទេស សហ​ការ​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​នានា រក្សា​ស្ថិរ​ភាព នយោ​បាយ​នៅ​មូល​ដ្ឋាន។ ហេតុ​ដូច្នេះ ជា​រៀង​រាល់​ឆ្នាំ ការ​ងារ​ហ្វឹក​ហ្វឺន​ត្រៀម​ប្រ​យុទ្ធ​ការ​ងារ​ជម្រើស​កង​ទ័ព អនុវត្ត​គោល​នយោ​បាយ​សមរ​ភូមិ​ក្រោយ​កង​យោ​ធា។ល។ របស់​អង្គ​ភាព​តែង​អនុវត្ត​សម្រេច​និង​សម្រេច​លើស បើ​ប្រៀប​នឹង​ផែន​ការ​ដាក់​ចេញ”។

លោក​សើុង​សា​រ៉ែត ប្រ​ធាន​កង​យោ​ធា​ភូមិ​ចុង​ខ្សាច់ ឱ្យ​ដឹង៖ “អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង ប្តេជ្ញា​ឈ្នះ​ខ្លួន​យើង​ត្រូវ​ធ្វើ​ជា​គំរូ។ ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស គ្រប់​លំ​ដាប់​ថ្នាក់ សា​ខា​បក្ស​ភូមិ​ដឹក​នាំ ចង្អុល​ការ​និង​រៀប​ចំ​អនុវត្ត​ភារ​កិច្ច​យោ​ធា និង​ការ​ពារ​ប្រ​ទេស​នៅ​មូល​ដ្ឋាន ព្រម​ទាំង​គ្រប់​គ្រង បញ្ជា​ការ​ផ្ទាល់​និង​រក្សា​កម្លាំង​កង​សេនា​ជន​នៅ​នឹង​កន្លែង​របស់​ភូមិ។ កម្លាំង​កង​ប្រ​ជា​ស្វ័យ​ត្រាណ នៅ​ទាំង​ជួយ​ប្រ​ជា​ជន​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ កសាង​ជន​បទ​ថ្មី ចលនា​ពល​រដ្ឋ​ស្ថិត​ក្នុង​កម្រិត​អា​យុ​ទៅ​ពិនិត្យ​សុខ​ភាព​កា​តព្វ​កិច្ច​យោ​ធា ចូល​រួម​ហ្វឹក​ហ្វឺន​កង​សេនា​ជន​នៅ​ភូមិ​ភាគ​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ”។

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿង​ថាញ់ បន្ត​បញ្ជ្រាបស៊ី​ជម្រៅ​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស អំពី​ការ​ផ្លាស់​ថ្មី​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ។ បង្កើន​ការ​រៀប​ចំ​រៀន​សូត្រ​អប់រំ​នយោ​បាយ សតិ​អា​រម្មណ៍​ដល់​កង​កម្លាំង​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ ធា​នា​កម្មា​ភិបាល យុទ្ធ​ជន​ទាំង ១០០% មាន​គោល​ជំ​ហរ​នយោ​បាយ​រឹង​មាំ ដាច់​ខាត​ស្មោះ​ត្រង់​ចំ​ពោះ​បក្ស មាតុ​ភូមិ ប្រ​ជា​ជន ត្រៀម​ទទួល​និង​អនុវត្ត​សម្រេច​ឆ្នើម​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។ អនុវត្ត​ល្អ​ការ​ងារ​ហ្វឹក​ហ្វឺន ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្សគ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​ភូមិ​ភាគ ដឹក​នាំ ចង្អុល​ការ​និង​រៀប​ចំ​អនុវត្ត​សម្រេច​ទាំង​ស្រុង​ភារ​កិច្ច​យោ​ធា​និង​ការ​ពារ​ប្រ​ទេស​នៅ​មូល​ដ្ឋាន ចូល​រួម​កសាង​ជន​បទ​ថ្មី ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថហូជី​មិញ៕

សើុងម៉ាល័យ-មុនី

ចែករំលែកអត្ថបទ