12/08/2024 - 16:26

ផ្ដល់​ភាព​រីក​រាយ​ដល់​គ្រួសារ​ខ្មែរ​ក្រី​ក្រ

ខេត្ត​សុក​ត្រាំង អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គមនៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច (ហៅ​កាត់​ថា កម្ម​វិធី)។ ពិ​សេស គឺ​គម្រោង​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ ​លំ​នៅ​ឋាន ដី​បង្ក​បង្កើន​ផល ទឹក​ស្អាត​ប្រើ​ប្រាស់ បាន​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​លំ​នឹង​ជីវ​ភាព។ 

   ​​ ឧបត្ថម្ភ​ឧបករណ៍​សម្រាប់​ផ្លាស់​ប្ដូរ​មុខ​របរ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​ស្រុក​ចូវ​ថាញ់។ 

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង កម្ម​វិធី​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​២៤៨​គ្រួ​សារ សាង​សង់​ផ្ទះ​ជូន​១.៩១៨ គ្រួ​សារ ផ្លាស់​ប្ដូរ​មុខ​របរ​ជាង​៤.៧០០​គ្រួ​សារ ទឹក​ស្អាត​ប្រើ​ប្រាស់​រាយ​ប៉ាយ​ជូន​៩៤២​គ្រួ​សារ; កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្ដុំ​៤​សំ​ណង់​និង​ផ្សព្វ​ផ្សាយ​ទម្រង់​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម ពិ​ពិធ​កម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​សហ​គមន៍​ចំ​នួន ៦៧។ អា​ស្រ័យ​ហេតុ​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​លំ​នៅ​ឋាន​លំ​នឹង​ទទួល​បាន​ប្រ​ភព​ទុន មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​ផលិត​កម្ម មាន​ការ​ងារ​ធ្វើ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ម្ល៉ោះ​ហើយ​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ។

  ​​ ប្រ​គល់​ជូន​ផ្ទះ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​លើ​ភូមិសាស្រ្ត​ខេត្ត​សុក​ត្រាំង។

អនុវត្ត​គម្រោង​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ លំ​នៅ​ឋាន ដី​បង្ក​បង្កើន​ផល ទឹក​ស្អាត​ប្រើ​ប្រាស់ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​៣៣​គ្រួ​សារ សរុប​ទឹក​ប្រាក់​ជាង​១,៤​ពាន់​លាន​ដុង។ មក​ទល់​បច្ចុប្បន្ន ឃុំ​បាន​ឧបត្ថម្ភ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​និង​កំ​ពុង​ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ ឧបត្ថម្ភ​ពាង​តម្កល់​ទឹក​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ខ្មែរ​ដែល​ជីវ​ភាព​លំ​បាក​ចំ​នួន​២៥​គ្រួ​សារ។ គម្រោង​បាន​បង្ក​កម្លាំង​ចល​ករ​ជូន​មា​មីង​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ។ បង​ស្រី​សើុង​ធី​កឿន នៅ​ភូមិ​យ៉ុង​ចួរ A ឃុំ​អាង​ហ៊ីប ឱ្យ​ដឹង៖ “រដ្ឋ​បាន​សាង​សង់​ផ្ទះ​ឥដ្ឋ​ឱ្យ​យ៉ាង​សម​រម្យ​ដូច្នេះ ខ្ញុំ​ត្រេក​អរ​ណាស់!។ ចាប់​តាំង​ពី​នេះ​ទៅ ខ្ញុំ​លែង​បា​រម្ភ​ខ្លាច​ភ្លៀង​ស្រក់​ដូច​ពី​មុន​ទៀត ហើយ​នឹង​នរ​ចិត្ត​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ”។ ចំ​ណែក​បង​ស្រី​សើុង​ធី​ភៀង នៅ​ឃុំ​ទ្វឹង​ហ្វា ឱ្យ​ដឹង៖ “បាន​រដ្ឋ​ឧបត្ថម្ភ​ទិញ​ម៉ា​ស៊ីន​គាប​ទឹក​អំ​ពៅ​និង​ឱ្យ​បុល​ទុន​អា​ទិ​ភាព ទើប​ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច លែង​ដើរ​ធ្វើ​ការ​ស៊ី​ឈ្នួល​ដូច​មុន​ទៀត។ រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ផ្ទះ​លក់​ទឹក​អំ​ពៅ​ដើម្បី​គិត​គូរ​ឱ្យ​កូន​ទៅ​រៀន​សូត្រ ចំ​ណែក​ប្ដី​ខ្ញុំ​ទៅ​ធ្វើ​ជាង​សំ​ណង់ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។ អា​ស្រ័យ​រដ្ឋ​មាន​គោល​នយោ​បាយ​សម​ស្រប​គិត​គូរ​ដល់​គ្រួសារ​ខ្មែរ​ក្រី​ក្រ ទើប​ខ្ញុំ​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច។ ហេតុ​នេះ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី ចាយ​វាយ​ប្រិត​សំ​ចៃ​និង​សន្សែ​សន្សំ​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព”។

តាម​ប្រ​សាសន៍​លោក ឡឹម​ហ្វាង​ម៉ូវ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង កម្ម​វិធី​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​និង​ផ្ដល់​ក្ដី​រីក​រាយ​យ៉ាង​ពិត​ប្រា​កដ ពី​ព្រោះ​បាន​ជួយ​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ​មានផ្ទះ​សម្បែង​សម​រម្យ មាន​ជីវ​ភាព​លំ​នឹង។ បច្ចុប្បន្ន ខេត្ត​កំ​ពុង​ផ្ដុំ​កម្លាំង​ចង្អុល​ការ​ដល់​ភូមិ​ភាគ​នានា ជំ​រុញ​ល្បឿន​រំ​សាយ​ប្រ​ភព​ទុន​វិនិ​យោគ​នៃ​កម្ម​វិធី​ឱ្យ​សម្រេច​តាម​ផែន​ការ​បាន​ដាក់​ចេញ។ ជា​ពិ​សេស ត្រូវ​អា​ទិភាព​ដល់​គម្រោង​ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​សង់​ផ្ទះ ដី​បង្ក​បង្កើន​ផល លំ​នៅ​ឋាន ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត៕

   យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ