12/08/2024 - 16:26

ពង្រីក​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ស្រុក​ថ្វយ​សើុង​ ខេត្ត​អាង​យ៉ាង បាន​ពង្រីក​តួនា​ទី​ស្នូល​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​នៅ​ក្នុង​សហ​គមន៍។

   ​​ ជូន​អំ​ណោយ​ដល់​មាមីង​ជន​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ លោក​យ័ញ​ថាញ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​អនុ​សង្កាត់​តឹង​ដុង ទី​ប្រ​ជុំ​ជន​អុក​អែវ មាន​ប្រ​សាសន៍៖ “ក្នុង​ដំ​ណើរ​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​អនុ​សង្កាត់ តែង​មាន​ការ​គាំ​ទ្រ រួម​ដំ​ណើរ​និង​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ។ ដោយ​ទម្រង់​ចលនា​និង​ការ​ងារ​ជាក់​ស្តែង​ជា​ច្រើន អ្នក​មាន​ប្រ​ជា​ប្រិយ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។ អភិវឌ្ឍ​សេដ្ឋ​កិច្ច​អប់រំ​កូន​ចៅ; អភិរក្ស​និង​ពង្រីក​តម្លៃ​សីល​ធម៌ ទំ​នៀម​ទម្លាប់ វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ”។

តាម​ប្រ​សាសន៍​ លោក​យ័ញ​ថាញ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ពិនិត្យ​ជ្រើស​រើស​ទៅ​តាម​អា​ណត្តិ​នី​មួយៗ ហើយ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​អនុម័ត​និង​ទទួល​ស្គាល់។ គិត​មក​ដល់​ពេល​នេះ ចំ​នួន​អ្នក​មាន​ប្រ​ជា​ប្រិយ​ឆ្នើម​មាន​៤​នាក់​នៅ​តាម​អនុ​សង្កាត់​ទាំង​៤​នៃ​ទី​ប្រ​ជុំ​ជន។ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ គណៈ​កម្មា​ធិ​ការ​ទី​ប្រ​ជុំ​ជន​និង​អនុ​សង្កាត់​តឹង​ដុង តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​ជន​ជាតិ​និង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល ដើម្បី​លើក​កម្ពស់​តួនាទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហ​គមន៍​ជន​ជាតិ​ភាគ​តិច។

ជា​រៀង​រាល់​ឆ្នាំ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច តែង​ស​កម្ម​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ អនុវត្ត​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​នៅ​អនុសង្កាត់​តឹង​ដុង។ “តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជន អំ​ពី​ការ​ជ្រើស​រើស​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត ដើម្បី​ចូល​រួម​គម្រោង​ឧបត្ថម្ភ​ការ​ផលិត ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព អនុ​សង្កាត់​បាន​រួម​ជា​មួយ​សាខា​សមា​គម​និង​អ្នក​មាន​ប្រ​ជា​ប្រិយ​លើ​ភូមិ​សាស្រ្ត ធើ្វ​ការ​ពិ​និត្យ ចល​នា​និង​ធើ្វ​បញ្ជី​ឈ្មោះ (រួម​មាន​៤៨​គ្រួ​សារ​នៅ​អនុ​សង្កាត់​តឹង​ដុង និង​៥​គ្រួ​សារ​នៅ​អនុ​សង្កាត់​ទ្រុង​សើុង) ដើម្បី​ចូល​រួម​ទម្រង់​ឧបត្ថម្ភ​ការ​ផលិត ដូច​ជា៖ ចិញ្ចឹម​គោ​សាច់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ឧបករណ៍​ភ្លេង​សម្រាប់​បម្រើ​សកម្ម​ភាព​វប្ប​ធម៍ សិល្បៈ​និង​ត្បាញ​ហូល​ខ្មែរ សរុប​ទឹក​ប្រាក់​ជាង​១,២​ពាន់​លាន​ដុង” - អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​អនុ​សង្កាត់​តឹង​ដុង លោក​យ័ញ​ថាញ បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ។

អ្នក​មីង​ម៉ាយ​ធី​សន នៅ​អនុ​សង្កាត់​តឹង​ដុង ឱ្យ​ដឹង៖ “ខ្ញុំ​ចាស់​ហើយ គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង។ អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​បើក​ថ្នាក់​បង្រៀន​ត្បាញ​ហូល​បែប​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ក្នុង​ពេល​សិក្សា ខ្ញុំ​តែង​ព្យា​យាម​រៀន​សូត្រ ដើម្បី​ថ្ងៃ​ក្រោយ​អាច​ជួយ​បង្រៀន​បន្ត​ដល់​កូន​ចៅ​ខ្មែរ”។

ថ្នាក់​ត្បាញ​ហូល​ខ្មែរ​កម្រិត​បឋម បាន​បើក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣។ ថ្នាក់​រៀន​បាន​ផ្តល់​ចំ​ណេះ​ដឹង​មូលដ្ឋាន​ដល់​សិក្ខា​កាម​អំ​ពី​របរ​ត្បាញ​ហូល ដូច​ជា៖ រវៃ​សូត្រ ឡើង​គ្រោង រចនា​ក្បាច់​និង​ត្បាញ ព្រម​ទាំង​ចំ​ណេះ​ដឹង​ស៊ី​ជម្រៅ​បន្ថែម​អំ​ពី​របរ​ត្បាញ​ហូល​របស់​ជន​ជាតិ​ខ្មែរ។ នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​សម្រាប់​សិក្ខា​កាម​បង្កើន​ជំ​នាញ​ត្បាញ​ហូល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​សិក្ខា​កាម​អាច​ត្បាញ​ដោយ​ខ្លួន​ឯង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង៕

       យោង​តាម៖ កា​សែត​អាង​យ៉ាង -សុផន

ចែករំលែកអត្ថបទ