06/08/2024 - 10:22

កសាង​រឹង​មាំជំ​ហរ​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​; រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​សមុទ្រ​លំ​នឹង​ជីវ​ភាព។​

កម្មា​ភិបាល​ពេទ្យ​យោ​ធា​ចុះ​មក​ដល់​ផ្ទះ​ពិនិត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ដល់​មាមីង​ខ្មែរ​
ដែលមានជីវភាពក្រីក្រ។

អង្គ​ភាព​តែង​កំ​ណត់​ច្បាស់​គោល​លំ​នាំ “គោ​រព​ប្រ​ជា​ជន​ ជិត​ស្និទ្ធ​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ រៀន​សូត្រ​ពី​ប្រ​ជា​ជន​ និង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​” គឺ​ជា​ចំ​ណុច​សំ​ខាន់​ ម្ល៉ោះ​ហើយ​ក៏​បាន​បញ្ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ជាង​២.៤៦៩​លើក​នាក់ ចុះ​មូល​ដ្ឋាន​ដើម្បី​ក្ដាប់​ស្ថាន​ភាព​លើ​ភូមិ​សាស្ត្រ​និង​ជួយ​ប្រ​ជា​ជន​ ដូច៖ ប្រ​មូល​ផល​ដំ​ណាំ​រួម​ផ្សំ​ ជម្នះ​ការ​ខូច​ខាត​ ជួយ​ប្រ​ជា​ជន​រុះ​រើ សាង​សង់​ផ្ទះ​ក្រោយ​ពី​រង​ខ្យល់​ព្យុះ​ ដើម្បី​ការ​ពារ​អា​យុ​ជីវិត ទ្រព្យ​សម្បត្តិ។​ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​បាន​ចលនា​សប្បុរស​ជន​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​១៦​ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ; ផ្តល់​ជូន​ទា​ចិញ្ចឹម​យក​ពង​ជាង​២.០០០​ក្បាល​ ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ៘

 ​ ​ ​ ល្វែង​ទំ​និញ​សូន្យ​ដុង​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ជូន​ដល់​ប្រ​ជា​ជន
​តំ​បន់​ព្រំ​ដែន​សមុទ្រ។​

វរសេនីយ៍​ត្រី​សុខ​ឌុង ស្នង​ការ​នយោ​បាយ​រង​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង៖ “ជា​មួយ​ពាក្យ​ស្លោក “និយាយ​អ្វី​ដែល​ប្រ​ជា​ជន​ចង់​ស្តាប់​ ធ្វើ​កិច្ច​ការ​ដែល​ប្រ​ជា​ជន​កំ​ពុង​ត្រូវ​ការ​” កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បាន​ស្ម័គ្រ​ចិត្ត​ចែក​រំលែក​គ្រប់​យ៉ាង​ដែល​មាន​រួម​វិភាគ​ទាន​ផ្សព្វ​ផ្សាយ​ទម្រង់​ “ក្នុង​មួយ​ខែ​ជួយ​ជន​ពិ​ការ​ម្នាក់” និង​“ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ”។​ ឆ្លង​តាម​រយៈ​នោះ​ រៀង​រាល់​ខែ​ អង្គ​ភាព​ផ្លាស់​វេន​គ្នា​ប្តូរ​ទី​តាំង​រៀប​ចំ​សកម្ម​ភាព​ “ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ” ដើម្បី​ប្រ​ភេទ​ចំ​ណី​អា​ហា​រ បន្លែ​ផ្លែ​ឈើ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​បាន​ដល់​ដៃ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។​ ចំ​ពោះ​អ្នក​វ័យ​ចំ​ណាស់​ ឬ​ជន​ពិ​ការ​ អង្គ​ភាព​បាន​ចាត់​កម្មា​ភិបាល​ចុះ​ទៅ​ជូន​អំ​ណោយ​ដល់​ផ្ទះ​ ពិនិត្យ​សុខ​ភាព​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ។​ ផលិត​ផល​ទាំង​អស់​ពី​ “ល្វែង​ទំ​និញ​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ” អា​ស្រ័យ​អង្គ​ភាព​ធ្វើ​ការ​ដាំ​ដុះ​ ដើម្បី​ជួយ​មាមីង​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាត់​បន្ថយ​នូវ​ទុក្ខ​លំ​បាក”។​ ក្រៅ​ពី​នេះ​ អង្គ​ភាព​បាន​សហ​ការ​ជា​មួយ​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ទីរួម​ខេត្ត​វិញ​ចូវ​ និង​វត្ត​ទេ​ពា​រាម​ព្រៃ​ជាប់​ បើក​ថ្នាក់​ “បង្រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​ប៉ុស្តិ៍​” នា​ឱកាស​វិស្ស​មកាល​ឱ្យ​ប្អូនៗ​ខ្មែរ​មក​រៀន; ពង្រីក​ប្រ​សិទ្ធ​ភាព​ដំ​ណាក់​សុខា​ភិបាល​កង​ទ័ព​និង​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ កម្មា​ភិបាល​ យុទ្ធ​ជន​ ពិនិត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​ចាស់​គ្មាន​ទីពឹង​ ជន​ពិ​ការ​ជាជន​រួម​ជាតិ​ខ្មែរ៘

ទន្ទឹម​នឹង​នោះ​ រាល់​ក្រុម​ការ​ងារ​វិជ្ជា​ជីវៈ​បាន​បង្ក្រាប​ជោគ​ជ័យ​២១​ករ​ណី ដោយ​មាន​មុខ​សញ្ញា​ពាក់​ព័ន្ធ​នឹង​ការ​រត់​គយ​៥១​នាក់; ប្រើ​ប្រាស់​ដ្រូន; ដឹក​ជញ្ជូន​ស្តុក​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់។​ ក្រៅ​ពី​នេះ​ អង្គ​ភាព​បាន​បង្កើត​ផែន​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ ដោយ​ជោគ​ជ័យ​រឿង​ក្តី​ពិសេស​ជួញ​ដូរ​មនុស្ស​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​អំ​ពី​ភូមិ​សាស្ត្រ​និង​មុខ​សញ្ញា​ជា​ដើម។​ វរសេនីយ៍​ទោ សឺ​ហ្វាង​ភឿង ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង៖ “ក្នុង​គំ​និត​របស់​កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ គឺស្មោះ​ស្ម័គ្រ​ចិត្ត​មួយ​ថ្លើម​មួយ​និង​ជា​ទី​បង្អែក​របស់​មា​មីង​ខ្មែរ​តំ​បន់​ព្រំ​ដែន​សមុទ្រ”៕​ 

          លីធាន​- លីសៀ

ចែករំលែកអត្ថបទ