29/07/2024 - 14:39

រីក​សាយ​ភាយ "ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ"

ឆ្លង​កាត់​១៨​លើក​រៀប​ចំ “ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខមាតុ​ភូមិ” នៅ​ខេត្ត​បាក​លីវ បាន​រីក​សាយ​ភាយ និង​ជា​សន្សឹមៗ​បាន​ជ្រាប​ចូល​ក្នុង​ជីវ​ភាព រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់។

 ​​ គណៈ​ចង្អុល​ការ​រៀប​ចំ​ទិវា​ជួប​ជុំ ប្រ​គល់​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួសារ​ក្រី​ក្រ។

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក ឡេ​ថាញ់​ហុង នា​យក​រង​នគរ​បាល​ខេត្ត​បាក​លីវ រៀង​រាល់​ឆ្នាំ “ទិវា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” (ហៅ​កាត់​ថា ទិវា​ជួប​ជុំ) ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​រូប​ភាព​និង​ខ្លឹម​សារ​យ៉ាង​សម្បូរ​បែប​និង​ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន។ នគរ​បាល​ខេត្ត​បាន​ចង្អុល​ការ​ភូមិ​ភាគ​នានា​រៀប​ចំ​ទិវា​ជួប​ជុំ កសាង​ផែន​ការ​ដោយ​មាន​សកម្ម​ភាព​ជា​ច្រើន ដូច​ជា៖ សកម្ម​ភាព​វប្ប​ធម៌ សិល្បៈ កីឡា​អប់រំ​កាយ មាន​ប្រ​ធាន​បទ​ចលនា​ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ; រៀប​ចំ​វេទិកា “នគរ​បាល​ឃុំ​ស្តាប់​មតិ​ប្រ​ជា​ជន”; ពិធី​ជួប​ជុំ​និង​រំលឹក​ឡើង​នូវ​ប្រ​វេណី; ពិ​ភាក្សា ដោះ​ដូរ​បទ​ពិ​សោធន៍​ក្នុង​ការ​កសាង​ចលនា និង​រៀប​ចំ​ពិធី​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​រវាង​គណៈ    ផ្នែក​  និង​អង្គ​ការ​មហា​ជន ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់  ។ល។ ឆ្លង​តាម​រយៈ​នោះ ទិវា​ជួប​ជុំ​បង្ក​បាន​ភាព​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ និង​ក្លាយ​ជា​ទិវា​ជួប​ជុំ​របស់​ប្រ​ជា​ជន​ទាំង​មូល។

 ​​ គណៈ​ចង្អុល​ការ​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​
ក្នុង​ចលនា​ទូ​ទាំងប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។

ឆ្លង​កាត់​១៨​ឆ្នាំ​រៀប​ចំ​មាន​សមូហ​ភាព​និង​បុគ្គល​រាប់​ពាន់​នាក់​បាន​ទទួល​ប័ណ្ណ​សរ​សើរ និង​មេ​ដាយ​អនុស្សាវ​រីយ៍ “ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” របស់​ក្រ​សួង​នគរ​បាល គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត និង​លិខិត​សរ​សើរ​របស់​នា​យក​នគរ​បាល​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក ទី​រួម​ខេត្ត​និង​ក្រុង។ ទន្ទឹម​នឹង​នោះ មាន​អំ​ណោយ​រាប់​សិប​ពាន់​ចំ​ណែក​និង​អង្ករ​រាប់​រយ​តោន បាន​ជូន​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក; មាន​ផ្ទះ​ឧប​ការ​គុណ​និង​ផ្ទះ​មេត្តា​ធម៌​រាប់​រយ​ខ្នង​បាន​សាង​សង់​ជូន​គ្រួ​សារ​គោល​នយោ​បាយ និង​គ្រួ​សារ​ក្រី​ក្រ។ មាន​សៀវ​ភៅ​រាប់​សិប​ពាន់​ក្បាល​និង​កង់​រាប់​រយ​គ្រឿង បាន​ប្រ​គល់​ជូន​សិស្ស​ក្រី​ក្រ ដើម្បី​ជួយ​ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា។ល។ បច្ចុប្បន្ន ទិវា​ជួប​ជុំ​បាន​ក្លាយ​ជា​ក្តី​រីក​រាយ​រួម​ជា "ចំ​ណង​ផ្សារ​ភ្ជាប់” រវាង​ទូទាំង​បក្ស ទូទាំង​ប្រ​ជា​ជន និង​ទូទាំង​កង​ទ័ព​ក្នុង​បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ។ លោក​ង្វៀង​ង៉ុក​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វិញ​ហូវ ស្រុក​ហ្វា​ប៊ិញ ឱ្យ​ដឹង៖ “ឆ្នាំ​២០២៤ ឃុំ​បាន​គណៈ​ចង្អុល​ការ​លេខ​១៣៨ របស់​ខេត្ត ជ្រើស​រើស​រៀប​ចំ​ទិ​វា​ជួប​ជុំ​គំរូ។ នេះ​ជា​កិត្តិ​យស​និង​ជា​កម្លាំង​ចល​ករ​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ឃុំ ម្ល៉ោះ​ហើយ​ប្តេជ្ញា​រៀប​ចំ​ឱ្យ​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ។ ឆ្លង​តាម​រយៈ​នោះ កៀរ​គរ​ប្រ​ភព​កម្លាំង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់”។

វរសេនីយ៍​ឯក ឡេ​ថាញ់​ហុង ឱ្យ​ដឹង៖ “ពេល​ខាង​មុខ នគរ​បាល​ខេត្ត​នឹង​ចង្អុល​ការ​ភូមិ​ភាគ​នា​នា បន្ត​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ទិ​វា​ជួប​ជុំ​ឱ្យ​បាន​ល្អ។ ពង្រឹង​កម្លាំង​នគរ​បាល​ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន ដើម្បី​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ចលនា​ ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ដោយ​ផ្ទាល់; បន្ត​ចាត់​នគរ​បាល​រៀប​រយ​ទទួល​បន្ទុក​នគរ​បាល​ថ្នាក់​ឃុំ និង​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​ចលនា​ប្រ​ជា​ជន ដើម្បី​ម្ចាស់​ការ​ទប់​ស្កាត់ ប្រ​ឆាំង​នឹង​បទ​ល្មើស បាប​គ្រោះ​សង្គម ការ​ពារ​ជីវ​ភាព​រស់​នៅ​សុខ​សាន្ត និង​សុភ​មង្គល​របស់​ប្រ​ជា​ជន”៕

យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ