ដោយកំណត់ច្បាស់ការកសាងជនបទថ្មីកម្រិតខ្ពស់ គឺជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ជាន់ស្រទាប់ រួមនឹងការអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលឿងភី ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានខ្នះខ្នែងកៀរគរ ផ្សព្វផ្សាយឱ្យប្រជាជនចូលរួមកសាងភូមិស្រុក។
ប្រជាជនឃុំលឿងភី បានចូលរួមកម្លាំងពលកម្មនិងថវិកាដើម្បីរួមជាមួយនឹងរដ្ឋអំណាចកសាងជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់។
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលឿងភី ផាងទ្រុងកាម ឱ្យដឹង៖ រណសិរ្សបានម្ចាស់ការធ្វើសេនាធិការជាមួយនឹងប្លុកប្រជាចលនាឃុំ កសាងផែនការរៀបចំឱ្យសមាជិករណសិរ្សម្នាក់ៗចុះទៅមូលដ្ឋាន ផ្សព្វផ្សាយ កៀរគរប្រជាជនចូលរួមជាកម្លាំងពលកម្ម សម្ភារៈកសាងជនបទថ្មី ជនបទថ្មីកម្រិតខ្ពស់។ ដ្បិតអី កងជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន គឺអ្នកមានតួនាទីផ្ទាល់ ទទួលនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ និងរបស់ភូមិភាគ។ ម្យ៉ាងទៀត នេះជាកងកម្លាំងក្តោបក្តាប់នូវបំណងប្រាថ្នារបស់ប្រជាជនដើម្បីស្នើដល់រដ្ឋអំណាចភូមិភាគ។
ចំណុចលេចធ្លោបំផុតក្នុងអាណត្តិកាល២០១៩-២០២៤ គឺគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលឿងភី បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំ គណៈ ផ្នែក និងអង្គការមហាជននានាកៀរគរប្រជាជនចូលរួមជាកម្លាំងពលកម្ម៥០៤ថ្ងៃ កសាងស្ពានឆ្លងប្រឡាយដងវង់ តាមរយៈកម្មវិធីស្ពានជនបទរបស់ទស្សនាវដ្ដីណុងថូងវៀត ថវិកាកសាងសរុប៧០១ លានដុង។ ទន្ទឹមនឹងនោះ កៀរគរថវិកាកសាងផ្លូវបេតុងជនបទ៦ខ្សែ ប្រវែងជាង២.០០០ម៉ែត្រ មធ្យមភាគទទឹង៣,៥ម៉ែត្រ ចាក់បេតុងកម្រាស់០,១៦ម៉ែត្រ សរុបថវិកាជិត២,៣ពាន់លានដុងនិងកម្លាំងពលកម្ម១.៨៥៤ថ្ងៃ (រដ្ឋជួយឧបត្ថម្ភ៨៣០លានដុង ក្រៅពីនោះ គឺកៀរគរអាជីវកម្ម ប្រជាជនរួមវិភាគទាន)។ ព្រមជាមួយនោះ គឺសំណង់បង្កើនកម្រិតផ្លូវនៅភូមិអាងថាញ់ មានប្រវែងសរុប១.២៤៤ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ចាក់បេតុងកម្រាស់០,១៦ម៉ែត្រ សរុបថវិកាជិត១,៩៣ពាន់លានដុង។
ទន្ទឹមនឹងការកសាងផ្លូវជនបទ ប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅតាមដងផ្លូវនិងអំពូលភ្លើងលម្អនៅមជ្ឈមណ្ឌលឃុំ ត្រូវបានថ្នាក់ដឹកនាំភូមិភាគយកចិត្តទុកដាក់អនុវត្ត។ រណសិរ្សមាតុភូមិវៀតណាម ឃុំលឿងភី បានសហការកៀរគរប្រជាជនរួមវិភាគទាននិងដំឡើងអំពូលភ្លើងបំភ្លឺចំនួន៧៨ តាមដងផ្លូវខេត្តនិងដងផ្លូវភូមិស្រុក មានប្រវែងជិត៣.០០០ម៉ែត្រ អស់ថវិកាជិត១៧៥លានដុង។ សម្ព័ន្ធពលកម្មស្រុក ជួយឧបត្ថម្ភសំណង់អំពូលភ្លើងលម្អនៅមជ្ឈមណ្ឌលឃុំ មានប្រវែង១.២០០ម៉ែត្រ សរុបថវិកា១៨០លានដុង ក្នុងនោះ ភូមិភាគកៀរគររួមវិភាគទាន៨០លានដុង។
ទន្ទឹមនឹងនោះ គណៈចលនាឃុំបានកៀរគរដោយរូបភាពជាច្រើន ហើយទទួលអំណោយ ២៦.៨២៦ចំណែក សរុបទឹកប្រាក់ជាង៦,៦ពាន់លានដុង; ធ្វើការកៀរគរមូលនិធិផ្សេងៗបានជិត២៨៩លានដុង។ រណសិរ្សមាតុភូមិវៀតណាម ឃុំក៏បានចុះឈ្មោះអនុវត្តចលនាប្រឡងប្រណាំង “ប្រជាចលនាប៉ិនប្រសប់” និង “ប្រជាចលនាប៉ិនប្រសប់ក្នុងការកសាងជនបទថ្មី” បាន២២ទម្រង់ មានជាង២០០គ្រួសារចូលរួមបានទឹកប្រាក់សរុបជិត៣៤៣លានដុង ៕
យោង៖ កាសែតអាងយ៉ាង - ថាច់ធី