កាលនៅមានជីវិត លោកអគ្គលេខា ង្វៀងភូត្រុង តែងយកចិត្តទុកដាក់ គិតគូរយ៉ាងពិសេសដល់ជនរួមជាតិភាគតិច និងការអភិវឌ្ឍរបស់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ លោកអគ្គលេខា ង្វៀងភូត្រុង បានបន្សល់ទុកនូវស្លាកស្នាមអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាច្រើនលើវិស័យការងារជនជាតិ និងគោលនយោបាយជនជាតិ។
ដំណើរបំពេញទស្សនកិច្ចនិងធ្វើការនៅខេត្តសុកត្រាំង នៅរសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ លោកអគ្គលេខា ង្វៀងភូត្រុង បានទទួលគណៈប្រតិភូ តំណាងគណៈប្រចាំការ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង។ រូប៖ ទ្រីយុង– TTXVN
លោកអគ្គលេខា ង្វៀងភូត្រុង រួមជាមួយនឹងគណៈប្រតិភូតំណាងគណៈប្រចាំការ គណៈអភិបាល សមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥។
រូប៖ ទ្រីយុង – TTXVN
លោកអគ្គលេខា ង្វៀងភូត្រុង មានជន្មាយុ៨០ឆ្នាំ និងអាយុបក្សជិត៥៧ឆ្នាំ ក្នុងតួនាទីជាថ្នាក់ដឹកនាំបក្ស រដ្ឋ ពិសេសគឺឆ្លងកាត់ជាង១៣ឆ្នាំជាអ្នកដឹកនាំគណៈប្រតិបត្តិការមជ្ឈិមបក្ស លោកបានបន្សល់ទុកនូវទស្សនៈចង្អុលការនិងតម្រង់ទិសដ៏សំខាន់ៗជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ក្នុងនោះមានតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ពិសេស ក្នុងឆ្នាំ ២០២២ ប្រឈមមុខនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី ជំនួសមុខការិយាល័យនយោបាយ លោកអគ្គលេខា ង្វៀងភូត្រុង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តចំនួន ០៦ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខ ៦ តំបន់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ។
ដើម្បីគោលការណ៍របស់បក្សបានស៊ីជម្រៅទៅក្នុងជីវភាព លោកអគ្គលេខា ង្វៀងភូត្រុង បានដឹកនាំសន្និសីទទូទាំងប្រទេស បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចចិត្តអភិវឌ្ឍ ៦ តំ បន់។ ក្នុងអង្គសន្និសីទ ទន្ទឹមនឹងការបញ្ជ្រាបនូវខ្លឹមសារមូលដ្ឋាននៃសេចក្តីសម្រេចចិត្ត លោកអគ្គលេខា ង្វៀងភូត្រុង បានលើកឡើងនូវការងារដែលត្រូវធ្វើ និងធ្វើយ៉ាងណាដើម្បីអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត។
“បញ្ហាដ៏សំខាន់និងមានអត្ថន័យបំផុត ធ្វើយ៉ាងណាដើម្បីធ្វើការផ្សព្វផ្សាយអនុវត្តឱ្យបានល្អពិតប្រាកដ មានលទ្ធផលជាក់ស្តែង ច្បាស់លាស់និងភាពជាក់ស្តែងនៃសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ផ្សារភ្ជាប់នឹងការបន្តជំរុញអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទូទាំងប្រទេសដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” លោកអគ្គលេខា ង្វៀងភូត្រុង បានដាក់ជាបញ្ហាដូច្នេះ ក្នុងអង្គសន្និសីទទូទាំងប្រទេស បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ២៣-NQ/TW ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ របស់ការិយាល័យនយោបាយ អំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការការពារប្រទេស សន្តិសុខនៅតំបន់តីង្វៀន ដែលបានរៀបចំឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២។ ថ្លែងសុន្ទរកថា ចង្អុលការក្នុងអង្គសន្និសីទនេះ លោកអគ្គលេខា ង្វៀងភូត្រុង បានរំឭកក្រសួង ផ្នែកនិងភូមិភាគនានា គប្បីបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អលើវិស័យការងារជនជាតិ និងគោលនយោបាយជនជាតិ។ លោកអគ្គលេខា សំណូមពរ គប្បីបន្តយកចិត្តទុកដាក់បណ្ដុះបណ្ដាល បំពាក់បំប៉ន លត់ដំកម្មាភិបាលស្នងបន្តវេន កម្មាភិបាលនារី កម្មាភិបាលជាជនជាតិភាគតិច; ខិតខំដើម្បីភូមិភាគនានានៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ត្រូវមានបក្ខជននិងសាខាបក្ស។ល។ ស្មារតីត្រូវមានការយល់ដឹងនិងដោះស្រាយឱ្យបានត្រឹមត្រូវ ពិតប្រាកដ ល្អប្រសើរនូវទំនាក់ទំនងរវាងអភិវឌ្ឍន៍តំបន់និងអភិវឌ្ឍន៍រួមក្នុងទូទាំងប្រទេស-ទូទាំងប្រទេសដើម្បីតំបន់និងតំបន់ដើម្បីទូទាំងប្រទេស ក៏ដូចជាតម្រូវការអំពីអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ សុទ្ធតែបានលោកអគ្គលេខា ង្វៀងភូត្រុង គូសបញ្ជាក់ក្នុងអង្គសន្និសីទទូទាំងប្រទេស បញ្ជ្រាបនិងអនុវត្តនូវសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍ ៦ តំបន់របស់ការិយាល័យនយោបាយ។
ដើម្បីអនុវត្តឱ្យទៅជាភាពជាក់ស្តែងនូវគោលបំណងអភិវឌ្ឍន៍ប្រទេសជាតិ មេរៀនមួយក្នុងចំណោមមេរៀនជាប្រចាំ ត្រូវបានបក្សយើងបូកសរុប នោះគឺពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ។ ទស្សនៈនេះ បានលោកអគ្គលេខា ង្វៀងភូត្រុង ស្នងបន្ត ពង្រីកបង្កើនឡើងនិងកាន់តែសុក្រឹតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងសេចក្ដីថ្លែងការណ៍លោកអគ្គលេខា បានអំណះអំណាង៖ មហាសាមគ្គីជាកត្តាកំណត់ជ័យជម្នះដោយចីរភាពនៃបុព្វហេតុបដិវត្តន៍របស់ប្រទេសយើង។ល។ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល វាយតម្លៃអំពីស្ថានភាពនិងលទ្ធផលការងារក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤ និងភារកិច្ចសំខាន់ៗក្នុងពេលខាងមុខ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកអគ្គលេខា ង្វៀងភូត្រុង ថ្នាក់ដឹកនាំបក្ស រដ្ឋ បន្តសំណូមពរអនុវត្តឱ្យបានល្អនូវការងារចលនាមហាជន ការងារជនជាតិនិងសាសនា ដើម្បីកាត់បន្ថយឥទ្ធិពល ផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បង្កឯកភាពសង្គមខ្ពស់ ជំរុញនូវចលនាប្រឡងប្រណាំងស្នេហាជាតិ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
ទស្សនៈចង្អុលការនិងតម្រង់ទិសរបស់លោកអគ្គលេខា ង្វៀងភូត្រុង អំពីវិស័យការងារជនជាតិ គឺជាគ្រឹះធារដ៏រឹងមាំ ដើម្បីបក្ស រដ្ឋយើងកំណត់គោលនយោបាយជនជាតិក្នុងស្ថានភាពថ្មី។ លោកអគ្គលេខា ង្វៀងភូត្រុង មានជន្មាយុ៨០ឆ្នាំ និងមានអាយុបក្សជិត៥៧ឆ្នាំ លោកបានលះបង់ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស របស់ប្រជាជាតិ; ចំពោះវិស័យការងារជនជាតិ អនុវត្តគោលនយោបាយជនជាតិ លោកអគ្គលេខា បានបន្សល់ទុកស្នាកស្នាមអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាច្រើនដែលបានលះបង់ដ៏ធំធេង បានចារិកទុកក្នុងដួងចិត្តជនរួមជាតិភាគតិច៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-វិមាន
BOX
សេចក្តីសម្រេចចិត្តចំនួន ០៦ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខ ៦ តំបន់ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានការិយាល័យនយោបាយប្រកាសឱ្យប្រើក្នុងឆ្នាំ ២០២២ រួមមាន៖ តំបន់ខ្ពង់រាបនិងតំបន់ភ្នំបាក់បូ (សេចក្តីសម្រេចចិត្តលេខ ១១-NQ/TW ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២); វាលរាបទន្លេគឺវឡុង (សេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២); តំបន់តីង្វៀន (សេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២); តំបន់ដុងណាមបូ (សេចក្តីសម្រេចចិត្តលេខ២៤-NQ/TW ចុះថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២); តំបន់បាក់ទ្រុងបូនិងមាត់សមុទ្រទ្រុងបូ (សេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២) និងតំបន់វាលរាបទន្លេហុង (សេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២)។
|