ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដាច់ឆ្នាំ២០២៤ កម្រៃសេវាធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី គឺ១៥.០០០ដុង។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្រៃសេវាគឺ ៣០.០០០ ដុង។
ប៉ូលិសគ្រប់គ្រងរដ្ឋបាល ផ្តល់អត្តសញ្ញាណប័ណ្ណដល់កុមារនៅព្រឹកថ្ងៃទី១ ខែកក្កដា។
រូបថតជាឧទាហរណ៍
ច្បាប់ស្ដីពីអត្តសញ្ញាណកម្ម មានសុពលភាពចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន៧ជំពូក និង៤៦មាត្រា។ ក្នុងនោះ មានចំណុចថ្មីៗគួរឱ្យកត់សម្គាល់ ដូច៖ អត្តសញ្ញាណប័ណ្ណ៩លេខ ផុតសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លុបចោលខ្ទង់ព័ត៌មាន ស្រុកកំណើត និងក្រយៅដៃលើអត្តសញ្ញាណប័ណ្ណ ផ្តល់អត្តសញ្ញាណប័ណ្ណដល់មនុស្សអាយុក្រោម៦ឆ្នាំ។ល។
ទន្ទឹមនឹងនោះ ក្រសួងហិរញ្ញវត្ថុទើបប្រកាសឱ្យប្រើសារាចរលេខ ៤៣/២០២៤/TT-BTC កំណត់ពីកម្រិតបង់ថ្លៃសេវា កម្រៃសេវាមួយចំនួន ដើម្បីបន្តដោះស្រាយការលំបាក ឧបត្ថម្ភដំណើរការផលិតនិងធ្វើអាជីវកម្ម ក្នុងនោះ កាត់បន្ថយកម្រៃសេវាធ្វើអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែន។
យោងតាមសារាចរ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដាច់ឆ្នាំ២០២៤ ពលរដ្ឋប្តូរអត្តសញ្ញាណប័ណ្ណ៩លេខ អត្តសញ្ញាណប័ណ្ណ១២លេខ មកអត្តសញ្ញាណប័ណ្ណពលរដ្ឋ បង់កម្រៃសេវា១៥.០០០ដុង (ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បង់កម្រៃសេវា៣០.០០០ដុង)។
ប្តូរអត្តសញ្ញាណប័ណ្ណពលរដ្ឋដែលខូចមិនអាចប្រើប្រាស់បាន; ផ្លាស់ប្តូរព័ត៌មានលើអត្តសញ្ញាណប័ណ្ណ ពេលពលរដ្ឋមានតម្រូវការ គឺបង់កម្រៃសេវា២៥.០០០ដុង (ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បង់កម្រៃសេវា គឺ៥០.០០០ដុង)។
ផ្តល់អត្តសញ្ញាណប័ណ្ណឡើងវិញដែលត្រូវបាត់ បានវិលចូលសញ្ជាតិវៀតណាមតាមសេចក្តីកំណត់នៃច្បាប់សញ្ជាតិវៀតណាម បង់កម្រៃសេវា៣៥.០០០ដុង (ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បង់កម្រៃសេវា៧០.០០០ដុង)។
អត្តសញ្ញាណប័ណ្ណគំរូថ្មី ផ្តល់ជូនចាប់ពីថ្ងៃទី១ ខែកក្កដា រួមមាន២ប្រភេទសម្រាប់មនុស្សអាយុពី០-៦ឆ្នាំ និងលើ៦ឆ្នាំ។ ប្រការគួរឱ្យកត់សម្គាល់ អត្តសញ្ញាណប័ណ្ណថ្មីមានលក្ខណៈល្អប្រសើរ គឺរក្សាភាពសម្ងាត់ខ្ពស់ ធានាប្រឆាំងនឹងការក្លែងបន្លំកាត។
ក្នុងបន្ទះឈីបអេឡិចត្រូនិចលើអត្តសញ្ញាណប័ណ្ណ ត្រូវបានរួមបញ្ចូលបច្ចេកវិទ្យាបញ្ជាក់ព័ត៌មានផ្ទៀងផ្ទាត់តាមរយៈក្រយៅដៃឬផ្ទៃមុខ ដើម្បីពិនិត្យច្បាស់លាស់ម្ចាស់កាតក្នុងការដោះដូរ។
ចាប់ពីថ្ងៃទី១ ខែកក្កដា អនុក្រឹត្យលេខ ៦៩/២០២៤/NĐ-CP មានសុពលភាពដោយមានសេចក្តីកំណត់បាន ប្រជាជនចាប់អារម្មណ៍ នោះគឺគណនីអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិច លើកម្មវិធីប្រព័ន្ធ VneID មានតម្លៃបញ្ជាក់ ពីអត្តសញ្ញាណស្មើអត្តសញ្ញាណប័ណ្ណថ្មី ក៏ដូចជាលិខិតស្នាមផ្សេងៗទៀតដែលបានដាក់បញ្ចូល៕
យោង៖ កាសែតគមនាគមន៍-មុនី