15/07/2024 - 14:46

ពង្រឹង​វិន័យ​កង​ទ័ព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ង្វៀក​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ អនុវត្ត​ល្អ​ការ​គោ​រព​វិន័យ​កង​ទ័ព​និង​ធានា​សុវត្ថិ​ភាព​អង្គ​ភាព​ រួម​ចំ​ណែក​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ផ្នែក​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ។​

​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ កំ​ពុង​ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។​

លោក​ហឿ​ញ៉ឹក​អាញ់ ប្រ​ធាន​កង​ជីវ​ពល​ចល័ត​ឃុំ​ ឱ្យ​ដឹង៖ “ពេល​ជាប់​ជម្រើស​កង​ទ័ព​ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់​ ព្រោះ​មិន​ដឹង​ថា​បរិស្ថាន​រស់​នៅ​ក្នុង​កង​ទ័ព​យ៉ាង​ដូច​ម្តេច។​ ប៉ុន្តែ​ ពេល​បាន​ចូល​កង​ជួរ​ទ័ព​នៅ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ង្វៀក​ហ្វា បង​ប្អូន​ក្នុង​អង្គ​ភាព​គោ​រព​ស្រ​ឡាញ់​គ្នា​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំង​ពី​កម្មា​ភិបាល​រហូត​ដល់​យុទ្ធ​ជន​រស់​នៅ​ស្និទ្ធ​ស្នាល ស្រុះ​ស្រួល​ សាមគ្គី​ដូច​បង​ប្អូន​ក្នុង​គ្រួ​សារ​តែ​មួយ។​ ហេតុ​នេះ​ យុទ្ធ​ជន​យើង​ខ្ញុំ​រំភើប​ចិត្ត​និង​មាន​មោទន​ភាព​យ៉ាង​ក្រៃ​លែង​ពេល​បាន​ក្លាយ​ជា​កង​ទ័ព​អ៊ំ​ហូ ស្ងប់​អា​រម្មណ៍ ផ្សារ​ភ្ជាប់​កសាង​អង្គ​ភាព​ ខិត​ខំ​អនុវត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​ប្រ​គល់​ឱ្យ។​ បរិស្ថាន​រស់​នៅ​ក្នុង​កង​ទ័ព​ ពេល​វេលា​សម្រាក​ហូប​ចុក រៀន​សូត្រ​ ហ្វឹក​ហ្វឺន​។ល។​ ត្រូវ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​លក្ខន្តិកៈ​របស់​អង្គ​ភាព។​ នេះ​គឺ​ជា​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​យើង​ខ្ញុំ​វិវឌ្ឍន៍​ខ្លួន​ឱ្យ​រឹត​តែ​ល្អ​ប្រ​សើរ”។​

តាំង​ពី​ដើម​ឆ្នាំ​២០២៤​មក​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ បាន​បើ​ក​យុទ្ធ​នា​ការ​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ក្តាប់​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ច្បាស់​លាស់​ ការ​ពារ​សុវត្ថិ​ភាព​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។ល។​ ព្រម​ទាំង​រៀប​ចំ​ការ​ងារ​ហ្វឹក​ហ្វឺន​ សម​យុទ្ធ​រាល់​វិធាន​ការ​ត្រៀម​ប្រ​យុទ្ធ​ សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​១០០%។​ លោក​ ឡឹម​មួន​ហែន​រើ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ ឱ្យ​ដឹង៖ “ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ប្រ​ចាំ​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ មាន​គោល​ការណ៍​និង​វិធាន​ការ​ជា​ច្រើន​ ដើម្បី​ដឹក​នាំ ចង្អុល​ការ​ រៀប​ចំ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ អំ​ពី​សេចក្តី​សម្រេច​បទ​បញ្ជា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ ផែន​ការ​សេចក្តី​ណែ​នាំ​របស់​ថ្នាក់​លើ​អំ​ពី​ការ​កសាង​របៀប​រៀប​រយ​ លត់ដំ​វិន័យ។​ ផ្តើម​ពី​នោះ​ កសាង​ស្មារតី​ទទួល​ខុស​ត្រូវ​ប្រ​កប​ដោយ​លក្ខណៈ​ “ភ្ញាក់​រលឹក​ ស្វ័យ​គ្រប់​គ្រង​ ស្វ័យ​លត់ដំ​” ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​គ្រប់​រូប​ក្នុង​អង្គ​ភាព។​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ង្វៀក​ហ្វា ក៏​បាន​ម្ចាស់​ការ​កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​ខ្លឹម​សារ​ បទ​ដ្ឋាន​កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​ផ្នែក​ តាម​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​ការ​ពារ​ប្រ​ទេស។​ សហ​ការ​ជិត​ស្និទ្ធ​ក្នុង​ការ​គ្រប់​គ្រង​ ចង្អុល​ការ​ជា​មួយ​ការ​អប់រំ បញ្ចុះ​បញ្ចូល​ ពង្រីក​កម្លាំង​ចម្រុះ​របស់​អង្គ​ការ​ កង​កម្លាំង​ ព្រម​ទាំង​ទទួល​បាន​កិច្ច​ដឹក​នាំ ចង្អុល​ការ​ ជួយ​ឧបត្ថម្ភ​ពី​ថ្នាក់​លើ​ រដ្ឋ​អំ​ណាច គ្រប់​គណៈ​ ផ្នែក​ និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ភូមិ​ភាគ”៕​

                                       សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ