រយៈពេលជាង៤៣ ឆ្នាំបម្រើការងារនៅអនុសង្កាត់៥ (ភូមិចុងចាក) សង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង លោកត្រឹងហៀង លេខាសាខាបក្សអនុសង្កាត់៥ តែងយកអស់ពីកម្លាំងកាយចិត្តជួយដល់ប្រជាជន ម្ល៉ោះហើយអ្នកណាក៏ជឿទុកចិត្តនិងគោរពរាប់អានគាត់ទាំងអស់។
លោកត្រឹងហៀង លេខាសាខាបក្សអនុសង្កាត់៥។
ចំពោះស្ថានភាពគ្រួសាររបស់មាមីងខ្មែរនៅភូមិចុងចាក លោកត្រឹងហៀង ស្គាល់យ៉ាងច្បាស់ ទើបនៅពេលមានគោលនយោបាយជនជាតិ គាត់តែងស្នើពិនិត្យអាទិភាពជួយដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹងដែលមានស្ថានភាពលំបាក។ ពិសេស ធ្វើការពិនិត្យផ្ដល់ជូនផ្ទះមេត្តាធម៌ បុលទុនអានុគ្រោះ ដោះស្រាយការងារធ្វើ ជំនួយពូជដំណាំ សត្វចិញ្ចឹម។ល។ ទន្ទឹមនឹងនោះ លោកត្រឹងហៀង រួមជាមួយនឹងអង្គការមហាជនលើកទឹកចិត្ត ត្រួតពិនិត្យនិងណែនាំមាមីងខ្មែរ ជ្រើសយកទម្រង់រកស៊ីសមស្របជាមួយនឹងស្ថានភាពសេដ្ឋកិច្ចភូមិភាគ ម្ល៉ោះហើយពង្រីកប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ទើបមកទល់ពេលនេះ ជីវភាពរបស់មាមីងខ្មែរនៅភូមិចុងចាកមានភាពល្អប្រសើរ ជាសារវន្តគ្មាននៅផ្ទះស្លឹក អត្រាគ្រួសារក្រីក្រនៅត្រឹម ១១ គ្រួសារប៉ុណ្ណោះ (គ្រួសារក្រីក្រចំណុះក្របខ័ណ្ឌគាំពារសង្គម)។
លោកត្រឹងហៀង កំពុងណែនាំប្រជាជនធ្វើសំណុំបែបបទបញ្ជាក់ប្រភពដី។
លោកត្រឹងហៀង ឱ្យដឹង៖ “ពីមុននេះ ភូមិចុងចាកគឺភូមិក្របំផុតក្នុងសង្កាត់ ពេលរដ្ឋមានគោលនយោបាយអាទិភាព ខ្ញុំតែងពិនិត្យអាទិភាពដល់មាមីងខ្មែរក្រីក្រ។ ជាពិសេស សង់ផ្ទះមេត្តាធម៌ ជូនអ្នកក្រជាង២០០ខ្នង ពិនិត្យឱ្យប្រជាជនបុលទុនរាប់ពាន់លើកគ្រួសារ ឧទ្ទេសនាមឱ្យយុវជនរាប់រយនាក់មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ល។ ម្ល៉ោះហើយ ទើបជីវភាពមាមីងមានភាពល្អប្រសើរជាបណ្ដើរៗ។ ខ្ញុំបម្រើការងារក្នុងអនុសង្កាត់ សំខាន់គឺមានបំណងជួយមាមីងឱ្យមានជីវភាពប្រសើរឡើង យុវជនមានការងារធ្វើលំនឹង ភូមិស្រុកសុខសាន្ត សម្បូរសប្បាយតែប៉ុណ្ណោះ”។
ក្រៅពីនោះ រៀងរាល់ឆ្នាំ លោកត្រឹងហៀង នៅទាំងកៀរគរសប្បុរសជនចុះមកភូមិភាគឧបត្ថម្ភ អង្ករចាប់ពី១-២តោន អំណោយនិងគ្រឿងឧបភោគបរិភោគផ្សេងៗដើម្បីជួយដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹងដែលមានស្ថានភាពលំបាកជាដើម។ អ្នកមីង ង៉ោធីហេង ឱ្យដឹង៖ “ឃើញខ្ញុំរស់នៅក្នុងផ្ទះស្លឹកតែម្នាក់ឯង កូនៗទៅធ្វើការងារ រកស៊ីនៅទីឆ្ងាយ ម្ល៉ោះហើយលោកហៀងបានស្នើរដ្ឋសង់ផ្ទះជូន ខ្ញុំត្រេកអរខ្លាំងណាស់។ បច្ចុប្បន្ន ពេលមានសប្បុរសជនមកជូនអំណោយ គឺពូហៀង តែងនាំអង្ករ មី ទឹកស៊ីអ៊ីវ ប្រាក់។ល។ មកឱ្យខ្ញុំដល់ផ្ទះ។ ពូហៀង គាត់មានធម៌ណាស់ ជួយភូមិស្រុកនិងអ្នករាល់គ្នាអស់ពីចិត្តពីថ្លើម ម្ល៉ោះហើយតាមអ្នកណាក៏គោរពស្រឡាញ់គាត់ដែរ”។
ទន្ទឹមនឹងនោះ លោកត្រឹងហៀង ក៏ជាអ្នកធ្វើសេដ្ឋកិច្ចពូកែទៀតផង ផ្ដើមពីគ្រួសារដែលមានដីត្រឹមតែពីរបីកុង មកទល់ឥឡូវមានដីស្រែជាង៩ហិកតា និងដោះស្រាយការងារធ្វើជូនដល់ពលករជាច្រើននៅភូមិភាគ។ បងសើុងហាន់ ឱ្យដឹង៖ “ខ្ញុំធ្វើស្រែឱ្យលោកហៀងរយៈពេលជាង១០ឆ្នាំមកហើយ គិតមធ្យមភាគប្រាក់ចំណូល៣០០.០០០ ដុង/ថ្ងៃ។ លោកហៀង គាត់រស់នៅមានធម៌ខ្លាំងណាស់ មានខែខ្លះមិនធ្វើស្រែ ខ្ញុំទៅធ្វើកម្មករសំណង់ ប៉ុន្តែគាត់នៅតែឧបត្ថម្ភអង្ករដល់គ្រួសារខ្ញុំ”។
ការទទួលខុសត្រូវជាមួយការងារ ការអស់ពីចិត្តពីថ្លើមជួយដល់អ្នកមានស្ថានភាពលំបាក និងអ្នកមានប្រជាប្រិយនៅភូមិភាគ ម្ល៉ោះហើយលោក ហៀងតែងអនុវត្តសម្រេចល្អភារកិច្ច។ លោកត្រឹងហៀង បានរ៉ាយរ៉ាប់៖ “មកទល់បច្ចុប្បន្ន ខ្ញុំមានអាយុបក្ស ៣៨ ឆ្នាំ ម្ល៉ោះហើយកិច្ចការណាមានផលប្រយោជន៍ដល់ប្រជាជន មានផលប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ជនបទគឺខ្ញុំធ្វើ ហើយធ្វើក៏ត្រូវមានការទទួលខុសត្រូវដើម្បីប្រជាជនជឿទុកចិត្ត”៕
យ្វីអាញ់ - ថាច់ធី