ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/07/2024 - 14:46

លោក​ប្រ​ធាន​រដ្ឋ​ តូឡឹម​ ធ្វើ​ការ​ជា​មួយ​ខេត្ត​ត្រា​វិញ​

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ដំ​ណើរ​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លោក​ប្រ​ធាន​រដ្ឋ​ តូឡឹម​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​ អំ​ពី​ស្ថាន​ភាព​ការ​ពារ​ប្រ​ទេស​ - សន្តិ​សុខ​កែ​ទម្រង់​គតិ​យុត្តិ កិច្ច​ការ​បរ​ទេស​ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ការ​កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ខេត្ត​ ក៏​ដូច​ជា​ភារ​កិច្ច​សំ​ខាន់​ៗ​ក្នុង​ពេល​ខាង​មុខ។​

 លោក​ប្រ​ធាន​រដ្ឋ​ តូឡឹម​ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​ឱកាស​ធ្វើ​ការ។​

ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​ សមមិត្ត​ ង៉ោ​ជី​កឿង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ បាន​ធ្វើ​របាយ​ការណ៍​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារ​កិច្ច​រយៈ​ពេល​កន្លង​៖ ក្រោយ​ពី​ជាង​៣​ឆ្នាំ​ អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្សខេត្ត​ អា​ណត្តិ​កាល​ ២០២០​-២០២៥ ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម​របស់​ខេត្ត​បន្ត​ស្តារ​និង​អភិវឌ្ឍន៍​ឡើង​វិញ។​ ល្បឿន​កំ​ណើន​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​ សម្រេច​បាន​១០,២៧%; ប្រ​មូល​ថវិកា​បាន​២១៩ ពាន់​លាន​ដុង​ សម្រេច​ ៨២,១២% នៃ​គម្រោង​ថវិកា​ (កើន​២០,១៧% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​); ចំ​ណូល​ក្នុង​ស្រុក​បាន​៣.៣០០​ពាន់​លាន​ដុង​ សម្រេច​៥៣,០៥%។​

សមមិត្ត​ ង៉ោជី​កឿង​ បាន​អំ​ណះ​អំ​ណាង ផ្តើម​ពី​តំ​បន់​ដី​ក្រលំ​បាក​មួយ​ បង្កប់​នូវ​កត្តា​នយោ​បាយ​ស្មុគ​ស្មាញ​ច្រើន​ ជាក់​ស្តែង​ទាម​ទារ​ប្រ​ជា​ជន​ត្រូវ​មាន​ភាព​សុខ​សាន្ត​ រក្សា​ស្ថិរ​ភាព​នយោ​បាយ​ដើម្បី​អភិវឌ្ឍន៍។​ អា​ស្រ័យ​ហេតុ​នោះ​ អស់​រយៈ​ពេល​ជា​ច្រើន​អា​ណត្តិ​ ខេត្ត​បាន​ប្រ​មូល​ផ្តុំ​ ដឹក​នាំ​និង​ចង្អុល​ការ​យ៉ាង​ប្តូរ​ផ្តាច់​មក​ទល់​ពេល​នេះ​ ខេត្ត​ត្រា​វិញ​មាន​ ១០០% ឃុំ​ ស្រុក​ ទីរួម​ខេត្ត​ ក្រុង​សម្រេច​ជន​បទ​ថ្មី​ សម្រេច​បាន​លក្ខឋាន​ទាំង​ ៨ អំ​ពី​ខេត្ត​ជន​បទ​ថ្មី។​ ខេត្ត​កំ​ពុង​ប្រ​មូល​ផ្តុំ​សម្រេច​រួច​រាល់​នូវ​បែប​បទ​ ឯក​សារ​ដាក់​សំ​ណើ​ជូន​មជ្ឈិម​ទទួល​ស្គាល់​ខេត្ត​សម្រេច​ជន​បទ​ថ្មី​ក្នុង​ ឆ្នាំ​២០២៤។​

លោក​ប្រ​ធាន​រដ្ឋ​ បាន​ស្ងើច​សរ​សើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បាន​សាមគ្គី​ ខិត​ខំ​ប្រឹង​ប្រែង​ ជម្នះ​ការ​លំ​បាក​ សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ និង​លើ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច​-សង្គម។​ លោក​ ប្រ​ធាន​រដ្ឋ​ គូស​បញ្ជាក់​ ផ្តើម​ពី​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ជា​ខេត្ក​កសិកម្ម​សុទ្ធ​សាធ ក្រី​ក្រ​នៅ​ពេល​បង្កើត​ខេត្ត​ឡើង​វិញ​កាល​ពី​ជាង​ ៣០ ឆ្នាំ​មុន​ ប៉ុន្តែ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ផ្លាស់​ថ្មី​ មហិច្ឆិ​តា​ឈាន​ឡើង​ដ៏​មុតមាំ​ និង​ពង្រីក​ស្មារតី​សាម​គ្គី​ រួម​កម្លាំង​ចិត្ត​ ត្រា​វិញ​បាន​អភិវឌ្ឍន៍​យ៉ាង​ល្អ​ ហើយ​បច្ចុប្បន្ន​ ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​នាំ​មុខ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។​ បង្ហាញ​ច្បាស់​ ត្រា​វិញ​ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ សាសនា​ច្រើន​ និង​បាន​កំ​ណត់​ជា​ខេត្ត​ចំ​ណុច​សំ​ខាន់​អំ​ពី​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ លោក​ប្រ​ធាន​រដ្ឋ​ សំ​ណូម​ពរ​បន្ត​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ កម្ម​វិធី​បណ្តុះ​បណ្តាល​ពល​ករ​ និង​ការ​ងារ​ធ្វើ​; ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ រដ្ឋ​អំ​ណា​ច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ មិន​ទុក​ឱ្យ​អា​នុភាព​អមិត្ត​ញុះ​ញង់​ អនុវត្ត​នូវ​ឧបាយ​កល​បំ​ផ្លិច​បំ​ផ្លាញ​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​; ម្ចាស់​ការ​បង្ការ​ ទប់​ស្កាត់​ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បាប​គ្រោះ​សង្គម​និង​បទ​ល្មើស​គ្រប់​ប្រ​ភេទ; ពង្រឹង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ កសាង​តំ​បន់​ការ​ពារ​រឹង​មាំ ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ និង​បង្កើត​បរិយា​កាស​រស់​នៅ​ ធ្វើ​ការ​សន្តិ​សុខ​ សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន...៕​

      យោ​ង៖ TTXVN-ប្រែសម្រួល​៖ វិមាន

ចែករំលែកអត្ថបទ