ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2024 - 16:58

មហា​សន្និ​បាត​តំ​ណា​ង​បណ្ដាជន​ជាតិ​ភាគ​តិច​ លើក​ទី ៤ ឆ្នាំ​ ២០២៤ ទទួល​បាន​ជោគ​ជ័យ​

ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​ តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ លើក​ទី ៤ ឆ្នាំ​២០២៤ ក្រោម​ប្រ​ធាន​បទ​ “គ្រប់​ជន​ជាតិ​ សាមគ្គី​ ផ្លាស់​ថ្មី​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ពង្រីក​ឧត្តម​ភាព​ សក្ដានុភាព​ សមាហ​រណ​កម្ម​និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព”។​

អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ខេត្ត​ បង្ហាញ​
មុខក្នុងមហាសន្និបាត។

ក្រុង​ត្រា​វិញ​ តែង​អា​ទិភាព​ប្រ​មូល​ផ្ដុំ​ប្រ​ភព​ធន​ធាន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ មក​ទល់​បច្ចុប្បន្ន​ ភូមិ​ អនុសង្កាត់​ទាំង​អស់​សុទ្ធ​តែ​មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចុះ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ សង្កាត់​; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​នៅ​ត្រឹម​ ២៤/៤៤ នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រទូទាំង​ក្រុង​; អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ​សម្រេច​ ១០០% គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​ជា​ប្រ​ចាំ​និង​សុវត្ថិ​ភាព​សម្រេច​ ៩៩,៩៧% ។​ ចំ​ពោះ​លទ្ធ​ផល​សម្រេច​បាន​ក្នុង​អា​ណត្តិ​កាល​កន្លង​ គឺមាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ អំ​ណះ​អំ​ណាង​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ​ ទៅ​លើ​ការ​ងារ​ជន​ជាតិ​ក្នុង​បុព្វ​ហេតុ​កសាង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ។​

មហា​សន្និ​បាត​ ក៏​បាន​ជ្រើស​រើស​អ្នក​តំ​ណាង​ពេញ​សិទ្ធិ​ ១៨ រូប​ និង​អ្នក​តំ​ណាង​បម្រុង​ ៣ រូប​ ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ខេត្ត៕

សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ