03/07/2024 - 07:07

កឹង​ធើ បង្ហាញ​មុខ​កងក​ម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូលដ្ឋាន

ក្រុម​ការ​ងារ​នៃ​ក្រ​សួង​នគរ​បាល ដឹក​នាំ​ដោយ​ឧត្ដម​សេនីយ៍​ត្រី កាវ​ដាំង​ហឹង អនុ​ប្រ​ធាន​កា​រិយា​ល័យ​នៃ​ក្រ​សួង​នគរ​បាល អញ្ជើញ​មក​ត្រួត​ពិនិត្យ​ការ​ត្រៀម​បម្រុង​រៀប​ចំ​ពិធី​បង្ហាញ​មុខ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន នៅ​នគរ​បាល​ក្រុង​កឹង​ធើ។

ឧត្តម​សេនីយ៍​ត្រី កាវ​ដាំង​ហឹង អនុ​ប្រ​ធាន​កា​រិយា​ល័យ​នៃ​ក្រ​សួង​នគរ​បាល
ថ្លែង​យោ​បល់​ក្នុង​ឱកាស​ត្រួត​ពិនិត្យ។

សម​មិត្ត​ថ្នាក់​ដឹក​នាំ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​កម្មា​ភិបាល យុទ្ធ​ជន​និង​សមា​ជិក​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន។

សមមិត្ត​ក្នុង​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន ត្រូវ​បាន​បំ​ពាក់​សម្លៀក​បំ​ពាក់​ឯក​សណ្ឋាន​និង​ឧបករណ៍​ជំ​នួយ​ផ្សេងៗ។

តាម​ផែន​ការ ក្រុង​កឹង​ធើ​មាន​ក្រុម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ជិត​៦០០​ក្រុម ដោយ​មាន​សមា​ជិក​ជាង​៣.៤០០​នាក់ ក្រុម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់ ត្រូវ​បាន​ពង្រឹង​ឯក​ភាព​ចាប់​ពី​កម្លាំង​នគរ​បាល​ឃុំ​ពាក់​កណ្ដាល​ជំ​នាញ ប្រ​ជា​ការ​ពារ​ក្រុង​និង​ប្រ​ធាន​អនុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ការ​ពារ ដែល​បច្ចុប្បន្ន​កំ​ពុង​ដំ​ណើរ​ការ។ នគរ​បាល​ក្រុង​កឹង​ធើ បាន​ធ្វើ​សេនា​ធិការ​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ផែន​ការ​សហ​ការ​ជា​មួយ​នឹង​មន្ទីរ ផ្នែក​ក្រុង​ រៀប​ចំ​ពិធី​បង្ហាញ​មុខ​នៅ​ខ័ណ្ឌ ស្រុក​ទាំង​៩​លើ​ភូមិ​សាស្រ្ត​ក្រុង ក្នុង​នោះ ខ័ណ្ឌ​និញ​កេវ​ជា​ភូមិ​ភាគ​ត្រូវ​បាន​ជ្រើស​រើស​រៀប​ចំ "ជា​គំរូ" អំពី​ពិធី​បង្ហាញ​មុខ​នៅ​ថ្ងៃ១ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​សួន​ច្បារ​ស៊ុង​ហូវ សង្កាត់​កៃ​ខេ។

ការ​ងារ​ផ្សព្វ​ផ្សាយ​ច្បាប់​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន នៅ​នឹង​ភូមិ​ភាគ​ត្រូវ​បាន​នគរ​បាល​ក្រុង​យក​ចិត្ត​ទុក​ដាក់ ចង្អុល​ការ។ ការ​ងារ​រៀប​ចំ​ហ្វឹក​ហ្វឺន បំ​ពាក់​បំប៉ន​ពី​នយោ​បាយ​ច្បាប់ វិជ្ជា​ជីវៈ​និង​ការ​ឃោសនា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ អនុវត្ត​យ៉ាង​ហ្មត់​ចត់។ នគរ​បាល​ក្រុង​កឹង​ធើ បាន​អនុវត្ត​សម្រេច​ការ​កសាង​បធាន​បទ​ហ្វឹក​ហ្វឺន បំ​ពាក់​បំប៉ន​អំ​ពី​នយោ​បាយ​ច្បាប់ វិជ្ជា​ជីវៈ​ចំនួន​៦ ជូន​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន ធានា​សមា​ជិក​ក្រុម​ការ​ពារសន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូលដ្ឋាន​ទាំង​អស់​លើ​ភូមិ​សាស្រ្ត​សុទ្ធ​តែ​បាន​ហ្វឹក​ហ្វឺន បំពាក់​បំ​ប៉ន។ល។ សហ​ការ​ហ្មត់​ចត់​ជា​មួយ​នឹង​ស្ថា​ប័ន​កា​សែត ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​មជ្ឈិម​និង​ភូមិ​ភាគ ជំ​រុញ​មាំ​ការ​ផ្សព្វ​ផ្សាយ​ពី​ការ​បង្ហាញ​មុខ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​មូល​ដ្ឋាន រាល់​បទ​ប្បញ្តត្តិ​ច្បាប់​និង​លិខិត​បទ​ដ្ឋាន គតិ​យុត្តិ​ដែល​ពាក់​ព័ន្ធ។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ជូន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ពី​តួនា​ទី មុខ​ងារ ចំ​ណុច​សំ​ខាន់​នៃ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ក្នុង​ស្ថាន​ភាព​សព្វ​ថ្ងៃ។

ក្រុម​ការ​ងារ​នៃ​ក្រ​សួង​នគរ​បាល ក៏​បាន​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ​ហាត់​សម​ក្បួន​ព្យុ​ហយាត្រា គម្រោង​វិនិច្ឆ័យ​សភាព​ការណ៍​ស្មុគ​ស្មាញ​ដែល​ពាក់​ព័ន្ធ​ដល់​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់ បម្រើ​ដល់​ការ​ប្រា​រ​ព្ធ​ពិធី​បង្ហាញ​មុខ​នៅ​សួន​ច្បារ​ស៊ុង​ហូវ សង្កាត់​កៃ​ខេ ខ័ណ្ឌ​និញ​កេវ៕

ង៉ុក​ហូវ - ថាច់​ធី

ចែករំលែកអត្ថបទ