អ្នកស្រី វ៉ធីធ្វីដង ប្រធានសមាគមសហព័ន្ធនារីខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ ឱ្យដឹង៖ អនុវត្តផែនការលេខ ២៤/KHPH-HLHP-CA អង្គភាពនានាបានរៀបចំពិធីបង្ហាញទម្រង់ “ក្រុមនារីចូលរួមបង្ការពន្លត់អគ្គិភ័យនៅនឹងកន្លែង បំពាក់បំពង់ពន្លត់អគ្គិភ័យខ្នាត់តូចនៅក្នុងគ្រួសារ” និង “ក្រុមនារីចូលរួមថ្កោលទោស បង្ការប្រឆាំងបទល្មើស ការពារសន្តិសុខមាតុភូមិ” ឆ្នាំ២០២៤ នៅសង្កាត់ឡុងហឹង។
សមាជិកសមាគមសហព័ន្ធនារីសង្កាត់ឡុងហឹង បានណែនាំពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យខ្នាតតូច។ រូបថត៖ ធ្វីដង
ជាភូមិភាគទីមួយរបស់ខ័ណ្ឌជ្រើសរើសអនុវត្តបង្ហាញទម្រង់ ដូច្នេះ នារីសង្កាត់ឡុងហឹងបានត្រៀមរៀបចំយ៉ាងហ្មត់ចត់។ អ្នកស្រី តូធីថាញ់អាង ប្រធានសមាគមសហព័ន្ធនារីសង្កាត់ឡុងហឹង ឱ្យដឹង៖ “អនុវត្តតាមកិច្ចចង្អុលការរបស់សមាគមគ្រប់លំដាប់ថ្នាក់ សមាគមតែងផ្សព្វផ្សាយនៅពេលប្រជុំសាខាសមាគមម្ដងៗ ផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយ បំផុសចលនាបង្កើតទម្រង់បង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម ផ្សារភ្ជាប់នឹងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ការងារផ្សព្វផ្សាយពីចំណេះដឹង អំពីការបង្ការពន្លត់អគ្គិភ័យនៅមូលដ្ឋាន រាល់សកម្មភាពសមស្របនឹងតួនាទីរបស់សមាជិក។ នៅពេលការអប់រំសតិអារម្មណ៍មានភាពលំនឹង យើងខ្ញុំធ្វើសេនាធិការនិងបានជ្រើសបង្ហាញទម្រង់ “ក្រុមនារីចូលរួមបង្ការពន្លត់អគ្គិភ័យនៅនឹងកន្លែងបំពាក់បំពង់ពន្លត់អគ្គិភ័យខ្នាតតូចនៅក្នុងគ្រួសារ” និង “ក្រុមនារីចូលរួមថ្កោលទោស បង្ការប្រឆាំងបទល្មើស ការពារសន្តិសុខមាតុភូមិ”។ ព្រោះទម្រង់នេះមានអត្ថន័យជាក់ស្តែង ដូច្នេះ ទើបការងារចលនាសមាជិកចូលរួមមានភាពងាយស្រួល”។
បងស្រី ថាយធីគីមត្រាំង នៅមណ្ឌលឡុងឌិញ ជាសមាជិកសកម្មម្នាក់ក្នុងចំណោមសមាជិកដែលចូលរួមទម្រង់នេះ ឱ្យដឹង៖ “ខ្ញុំគិតថាការបង្ការប្រឆាំងបទល្មើស រួមចំណែកក្នុងការរក្សារឹងមាំសន្តិសុខនយោបាយ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្ត្រ គឺជាភារកិច្ចរួមរបស់មនុស្សគ្រប់គ្នា ដូច្នេះ ខ្ញុំតែងចូលរួមការងារនេះដោយអស់ពីចិត្ត ដើម្បីរួមចំណែកកាត់បន្ថយបទល្មើស ស្ងប់ចិត្តធ្វើការរកស៊ី។ ពិសេស គឺក្នុងការងារបង្ការពន្លត់អគ្គិភ័យ ថ្មីៗនេះកើតមានករណីឆាបឆេះធ្វើឱ្យខូចខាតទាំងទ្រព្យសម្បត្តិនិងមនុស្សគួរឱ្យអាណិតខ្លាំងណាស់ ដូច្នេះខ្ញុំយល់ថាការបំពាក់បំពង់ពន្លត់អគ្គិភ័យខ្នាតតូច និងចំណេះដឹងជាមូលដ្ឋានដើម្បីប្រើប្រាស់គឺជាការចាំបាច់ណាស់”។
អ្នកស្រី ឌាំងធីធឹមថាប ប្រធានសមាគមសហព័ន្ធនារីសង្កាត់ទ្រឿងឡាក ឱ្យដឹង៖ “យើងខ្ញុំក៏កំពុងត្រៀមបង្ហាញមុខពីទម្រង់នេះ។ បច្ចុប្បន្ន គ្រប់សាខាសមាគមបានផ្សព្វផ្សាយ ក៏ដូចជាការត្រៀមបម្រុងបង្ហាញមុខជាស្រេច។ សមាជិកសមាគមបានបំពាក់ចំណេះដឹងមូលដ្ឋានអំពីការបង្ការ ប្រឆាំងបទល្មើសបាបគ្រោះសង្គម ផ្សារភ្ជាប់នឹងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងចំណេះដឹងអំពីការបង្ការពន្លត់អគ្គិភ័យនៅក្នុងគ្រួសារនិងភូមិស្រុក”៕
ហាថាញ-មុនី