មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/07/2024 - 09:40

"ដើម​ឈើ​ធំ​" ផ្តល់​ម្លប់​ត្រ​ជាក់​ដល់​សង្គម​

ទោះ​បីមាន​អា​យុ​ជិត​ ៨០ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​លោក​អ៊ំ​ចៅ​គូរ​ នៅ​អនុសង្កាត់​ស្វឹង​ភូ សង្កាត់​ទិញ​បៀង​ ទីរួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​ តែង​ឈាន​មុខ​រាល់​សកម្ម​ភាព​ចលនា។​ ពិ​សេស​ គឺការ​ងារ​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ សុខុ​មាល​ភាព​សង្គម​និង​អស់​ពី​ចិត្ត​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​ លោក​អ៊ំ​នៅ​ទាំង​ជា​សមាជិក​សកម្ម​ចូល​រួម​ជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ទិញ​បៀង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ក្នុង​ការ​ការ​ពារ​ខ្សែ​បន្ទាត់​និង​បង្គោល​ព្រំ​ដែន​អន្តរ​ជាតិ​ទៀត​ផង។​

លោក​អ៊ំ​ចៅ​គូរ​ និង​កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ទិញ​បៀង​ ដោះ​ដូរ​អំ​ពី​ខ្លឹម​សារ​ វិធី​សាស្រ្ត​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​នៅ​វត្ត​ថ្មី​ សង្កាត់​ទិញ​បៀង​ ទីរួម​ខេត្ត​ទិញ​បៀង។​

ជា​សមាជិក​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ទិញ​បៀង​ និង​ទីរួម​ខេត្ត​ទិញ​បៀង​ ទន្ទឹម​នឹង​នោះ​ ក៏​ជា​សមា​ជិក​ស្នូល​នៃ​គណៈ​អា​ចារ្យ​វត្ត​គិរី​សុខុម​ថ្មី​ នៅ​សង្កាត់​ទិញ​បៀង​ ទីរួម​ខេត្ត​ទិញ​បៀង​ លោក​អ៊ំ​ចៅ​គូរ​ តែង​បាន​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​គោ​រព​រាប់​អាន​និង​ជឿ​ទុក​ចិត្ត។​ ជា​មួយ​នឹង​តួនា​ទី​របស់​ខ្លួន​ លោក​អ៊ំ​តែង​សហ​ការ​ជា​មួយ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ​និង​កម្លាំង​សមត្ថ​កិច្ច​ ធ្វើ​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​គោល​មាគ៌ា​ គោល​កាណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​និង​ឯក​សារ​ច្បាប់​អំ​ពី​ព្រំ​ដែន​ជាតិ។​ ក្រៅ​ពី​នោះ​ លោក​អ៊ំ​នៅ​ទាំង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ កុំ​ជឿ​តាម​ពាក្យ​ឃោស​នា​មួល បង្កាច់​របស់​ជន​ទុច្ច​រិត​ បំ​បែក​បំ​បាក់​សាមគ្គី​ផ្ទៃ​ក្នុង​ និង​គោ​រព​យ៉ាង​ម៉ឺង​ម៉ាត់​ពេល​ឆ្លង​ដែន​ មិន​ទៅ​ប្រ​ទេស​ជា​មិត្ត​កម្ពុជា​រក​ស៊ី​ខុស​ច្បាប់​និង​មិន​ឆ្លង​ដែន​ខុស​ច្បាប់។ល។​ ផ្តើម​ពី​នោះ​ ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត សកម្ម​ចូល​រួម​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ គ្រប់​គ្រង​និង​ការ​ពារ​អធិប​តេយ្យ​​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ។​

អា​ស្រ័យ​សកម្ម​ភាព​យ៉ាង​សកម្ម​របស់​លោក​អ៊ំ​ចៅ​គូរ​ និង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នៅ​ភូមិ​ភាគ​ កម្លាំង​សមត្ថ​កិច្ច​បាន​ចលនា​ ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ជា​ច្រើន​ សកម្ម​ចូល​រួម​ទម្រង់​ចលនា​ដែល​ភូមិ​ភាគ​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​អង្គ​ការ​មហា​ជន​បំ​ផុស។​ វរសេនីយ៍​ត្រី​ ង្វៀង​វ៉ាន់​ផាក​អាញ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​ទ្វារ​អន្តរ​ជាតិ​ទិញ​បៀង​ ឱ្យ​ដឹង៖ “ពេល​ប្រ​ជុំ​ប្រ​ជា​ជន​ឬ​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ម្តង​ៗ​ លោក​អ៊ំ​ តែង​អញ្ជើញ​កម្មា​ភិបាល​ក្នុង​អង្គ​ភាព​ចូល​រួម​សហការ​ឃោ​សនា​ ផ្តើម​ពី​នោះ​ បង្ក​បាន​ភាព​ស្និទ្ធ​ស្នាល​រវាង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​ និង​កម្មា​ភិបាល​ យុទ្ធ​ជន​របស់​អង្គ​ភាព​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ឃោ​សនា”។​

ជាមួយ​នឹង​ការ​ចូល​រួម​យ៉ាង​សកម្ម​ លោក​អ៊ំ​ ចៅ​គូរ​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ លិខិត​សរ​សើរ​ ចំ​នួន​១០ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​ទិញ​បៀង​ អំ​ពី​ចលនា​ “កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូកែ​”, “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ”, “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​ទឹក​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី”។​ ថ្មី​ៗ​នេះ​ លោក​អ៊ំ​ចៅ​គូរ​ មាន​កិត្តិ​យស​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​រួម​ខេត្ត​ទិញ​បៀង​ ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​តំ​បន់​ព្រំ​ដែន​ ដើម្បី​ផ្តល់​កិត្តិ​យស​ក្នុង​កម្ម​វិធី​ “ទី​បង្អែក​ភូមិ​ស្រុក​” លើក​ទី​២ ក្នុង​ឆ្នាំ​២០២៤៕​

                  យោង៖ កាសែត​បៀង​ផុង - វិមាន​

ចែករំលែកអត្ថបទ