ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/07/2024 - 09:40

ស្រុក​ហ្វា​ប៊ិញ រៀប​ចំ​មហា​សន្និ​បាត​គំរូ មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្វា​ប៊ិញ​ ខេត្ត​បាក​លីវ​ ​ទើប​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​លើក​ទី ៤ - ឆ្នាំ​២០២៤ ក្រោយ​ប្រ​ធាន​បទ​ “មហា​សន្និ​បាត​បណ្តា​ជន​ជាតិ​សាមគ្គី​ ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ពង្រីក​ឧត្តម​ភាព​ សក្តា​នុភាព​ សមា​ហរណ​កម្ម​និង​អភិវឌ្ឍន៍​ចីរ​ភាព”។​ នេះ​ជា​មហា​សន្និ​បាត​ត្រូវ​បាន​ខេត្ត​បាក​លីវ​ជ្រើស​រើស​ជា​កន្លែង​រៀប​ចំ​ជា​គំរូ។​ អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​ មាន​អ្នក​តំ​ណា​ង​ ១៥០ នាក់ តំ​ណាង​ឱ្យ​ជន​ជាតិ​ភាគ​តិច​ ១៥.២១០ នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក។​

អ្នក​តំ​ណាង​អញ្ជើញ​ទៅ​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​លើ​បង្ហាញ​មុខ​ក្នុង​មហា​សន្និ​បាត។​

អា​ណត្តិ​កន្លង​ ស្រុក​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​និង​គម្រោង​ជា​ច្រើន​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​សេដ្ឋ​កិច្ច​ វប្បធម៌​សង្គម​ ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ស្ថិរ​ភាព​ ជា​សារ​វន្ត​មាន​ភាព​លំ​នឹង​; ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​បន្ត​ត្រូវ​បាន​លើក​កម្ពស់; ប្រ​ព័ន្ធ​នយោ​បាយ​គ្រប់​លំ​ដាប់​ថ្នាក់​ត្រូវ​បាន​ពង្រឹង​ ដំ​ណើរការ​មាន​ប្រ​សិទ្ធ​ភាព​; អត្រា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ថយ​ចុះ​; តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​និង​ពង្រីក​; បុព្វ​ហេតុ​អប់រំ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ការ​ងារ​សុខា​ភិបាល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ។ល។​ ពិសេស​ បក្ខ​ភាគ​ស្រុក​ហ្វា​ប៊ិញ មាន​បក្ខ​ជន​ជាជន​ជាតិ​ភាគ​តិច​ ១៤៤ នាក់ ស្រូប​អត្រា​ជាង ៤,៥% នៃ​ចំ​នួន​បក្ខ​ជន​ទូទាំង​ស្រុក។​

មហា​សន្និ​បាត​ក៏​បាន​ជ្រើស​តាំង​អ្នក​តំ​ណាង​២៦​នាក់ ទៅ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​បាក​លីវ​ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕​

                                                      លីធាន​-វិមាន​

ចែករំលែកអត្ថបទ