មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/06/2024 - 16:58

តំ​បន់​ជន​ជាតិ​នៅ​វ៉ីថាញ​ស្រស់​ស្អាត​ ទំ​នើប​

តាម​ប្រ​សាសន៍​លោក​ លឺវវ៉ាន់​យ៉ូវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​វ៉ីថាញ ខេត្ត​ហូវ​យ៉ាង​ ក្រុង​អនុវត្ត​ល្អ​បណ្តា​កម្ម​វិធី​ និង​គម្រោង​វិនិ​យោគ​កសាង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ភាគ​តិច​បាន​លំ​នឹង​ជីវ​ភាព​ មាន​ឱកាស​អភិវឌ្ឍ​ផលិត​កម្ម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។​

អា​ស្រ័យ​មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​ ទើប​ប្រ​ជា​ជន​អាច​នឹង​លក់​ផលិត​ផល​បាន​ភ្លាម​មិន​ចាំ​បាច់​ឆ្លង​កាត់​ឈ្មួញ​ បង្កើន​ប្រាក់​ចំ​ណូល។​

ក្នុងនោះ​ លេច​ធ្លោ​គឺអនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៧១៩/​QĐ-TTg ចុះ​ថ្ងៃ​ទី១៤ ខែ​តុលា​ ឆ្នាំ​២០២១ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្តល់​សច្ចា​ប័នលើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ ដោយ​មាន​គម្រោង​ជាក់​ស្តែង​ផ្សេង​ៗ​ ដូច​៖ អភិវឌ្ឍ​អប់រំ​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស; អប់រំ​វិជ្ជា​ជីវៈ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​; អភិរក្ស​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​វេណី​ដ៏​ប្រ​ពៃ​របស់​ជន​ជាតិ​ភាគ​តិច​នីមួយ​ៗ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អភិវឌ្ឍ​ទេស​ចរណ៍; ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ លើក​កម្ពស់​កាយ​សម្បទា​ មាឌ​កម្ពស់​ជន​ជាតិ​ភាគ​តិច​; វិនិ​យោគ​អភិវឌ្ឍ​ក្រុម​ជន​ជាតិ​មាន​មនុស្ស​តិច​ និង​ក្រុម​ជន​ជាតិ​ដែល​នៅ​មាន​ការ​លំ​បាក​ខ្លាំង​ និង​ផ្សព្វ​ផ្សាយ​ ឃោ​សនា​ ចលនា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​; ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ វាយ​តម្លៃ​ការ​រៀប​ចំ​អនុវត្ត​កម្ម​វិធី​។ល។​ តាម​ការ​វាយ​តម្លៃ​របស់​លោក​ គីហ៊ីវ​ថាញ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ រាល់​គម្រោង​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ ត្រូវ​បាន​ក្រុង​វ៉ីថាញ អនុវត្ត​ទាន់​ពេល​ នាំ​មក​ប្រ​សិទ្ធ​ភាព​យ៉ាង​សកម្ម​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ទទួល​ផល​ប្រ​យោជន៍​ពី​គម្រោង។​ ខណៈ​ពេល​លក្ខណៈ​ជីវ​ភាព​ផ្លាស់​ថ្មី​ ជន​រួម​ជាតិ​ភាគ​តិច​រួម​ចំ​ណែក​កម្លាំង​ពលកម្ម​ជា​មួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ល។​

ដង​ផ្លូវ​ចាប់​ពី​ឃុំ​នា​នា​ភ្ជាប់​នឹង​ក្រុង​វ៉ីថាញ ជួយ​ឱ្យ​ជីវ​ភាព​ប្រ​ជា​ជន​និយាយ​រួម​ និង​ជន​រួម​ ជាតិ​ភាគ​តិ​ច​និយាយ​ដោយ​ឡែក​មាន​ការ​ផ្លាស់​ថ្មី។​

មក​ទល់​ពេល​នេះ​ ក្រុង​វ៉ីថាញ​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​០២ ឃុំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ (គឺឃុំ​ហ្វា​តៀង​ និង​ឃុំ​វ៉ីតឹង​) ០១ ឃុំ​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជា​បទ​ថ្មី​ខ្នាត​គំរូ​ (គឺ​ឃុំ​ហ្វា​តៀង​)។​ ទន្ទឹម​នឹង​នោះ​ ការ​ងារ​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍ​គ្រប់​គ្រង់​ក្រុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​លើ​គម្រោង​ “បើក​ពង្រីក​ប​ង្កើន​កម្រិត​ ទី​ក្រុង​វៀត​ណាម- អនុគម្រោង​ក្រុង​វ៉ីថាញ” បាន​ញុាំង​ឱ្យ​មុខ​មាត់​ជន​បទ​ក្រុង​កាន់​តែស្រស់​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ រយៈ​ពេល​ ៥ ឆ្នាំ​កន្លង​ ផ្តើម​ពី​ប្រ​ភព​ទុន​ផ្សេង​ៗ​ វ៉ីថាញ​បាន​វិនិ​យោគ​បង្កើន​កម្រិត​ បើក​ពង្រីក​ដង​ផ្លូវ​ជន​បទ​បាន​ ៣៦ ខ្សែ​ ស្ពាន​ ២៤ ខ្សែ​ ដំ​ឡើង​ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ប្រ​វែង​៤៦,៨ គីឡូ​ម៉ែ​ត្រ គិត​ជា​តម្លៃ​ទឹក​ប្រាក់ សរុប​ ៤២ ពាន់​លាន​ដុង។​ ព្រម​ជា​មួយ​នោះ​ ផ្សព្វ​ផ្សាយ​បាន​ ២៣ សំ​ណង់​ជីក​ស្តារ​ប្រ​ឡាយ​ កសាង​លូ ទំ​នប់​និង​ស្ថា​នីយបូម​ទឹក​ធារា​សាស្រ្ត​ ដើម្បី​ទប់​ទឹក​ប្រៃ បង្ការ​ការ​ជន់​លិច​រំដោះ​បង្ហូរ​ទឹក​សម្រាប់​បម្រើ​ការ​ផលិត​កសិកម្ម​របស់​មាមីង។​ ជា​ពិសេស​ គឺ​បង្កើន​កម្រិត​បណ្តាញ​ខ្សែ​ភ្លើង​តង់​ស្យុងមធ្យម​ និង​តង់ស្យុង​ទាប​លើ​ភូមិ​សាស្រ្ត​ ធានា​សុវត្ថិ​ភាព​ប្រ​ព័ន្ធ​អគ្គិ​សនី​បម្រើ​ការ​ប្រ​ជុំ​ជីវ​ភាព​និង​បង្ក​ប​ង្កើន​ផល។​ បច្ចុប្បន្ន​ ប្រ​ជា​ជន​ដែល​ប្រើ​ប្រាស់​អគ្គិ​សនី​លើ​ភូមិ​សាស្រ្ត​សរុប​គឺ ២១.១១៤ គ្រួ​សារ​ ស្រូប​អត្រា​ ៩៩,៩៩% ក្នុង​នោះ​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​ស្រូប​អត្រា​ ៩៩,៨៦%, ប្រ​ហាក់​ប្រ​ហែល​នឹង​ ២១.០៨៤ គ្រួ​សារ៕​

                                    ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ