17/06/2024 - 17:15

ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​នេ​សាទ​ IUU

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ទប់​ស្កាត់​ ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ មិន​ត្រូវ​តាម​ការ​កំ​ណត់​ (IUU) ដល់​អ្នក​នេសាទ​ម្ចាស់​កប៉ាល់​នេសាទ​លើ​ផ្ទៃ​សមុទ្រ​ ព្រួត​ដៃ​ដើម្បី​ដក "កាត​លឿង​" របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ (EC)។​

កម្មា​ភិបាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ផ្សព្វ​ផ្សាយ​ពី​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​នៅ​
សមុទ្រដល់សមាជិកនាវិក។

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ជា​ច្រើន​លើក​ ផ្សព្វ​ផ្សាយ​ពី​ការ​កំ​ណត់​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ EC អំ​ពី​ការ​ទាញ​យក​ផល​សមុទ្រ។​  ក្នុង​នោះ​ ផ្តោត​លើ​ផល​ប៉ះ​ពាល់​និង​ការ​ជះ​ឥទ្ធិ​ពល​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ IUU គណៈ​កម្ម​ការ​អឺ​រ៉ុប EC សម្រាប់​ការ​នាំ​ចេញ​ជល​ផល​របស់​វៀត​ណាម បទ​បញ្ជា​លេខ​ ៤៥/CT​-TTg ចុះ​ថ្ងៃ​ទី ១៣ ខែ​ឆ្នូ ឆ្នាំ​២០១៧ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​បន្ទាន់​មួយ​ចំ​នួន​ ដើម្បី​អ្នក​នេសាទ​មិន​ប្រ​ព្រឹត្ត​ល្មើស​ការ​ព្រមាន​របស់​គណៈ​កម្ម​ការ​អឺ​រ៉ុប​ EC អំ​ពី​ការ​នេសាទ​ IUU និង​បែប​បទ​ចុះ​ឈ្មោះ​ចេញ​ចូល​កំ​ពង់​ផែ​របស់​កប៉ាល់​នេសាទ​ មាន​លើ​ប្រ​ព័ន្ធ​គ្រប់​គ្រង​កប៉ាល់​នេសាទ។ល។​ ទន្ទឹម​នឹង​នោះ​ ត្រូវ​បង្កើន​ការ​ល្បាត​និង​ពិនិត្យ​សញ្ញា​ឧបករណ៍​ត្រួត​ពិ​និត្យ​កប៉ាល់​នេសាទ​លើ​ប្រ​ព័ន្ធ​រ​បស់ដំ​ណាក់​ត្រួត​ពិ​និត្យ​​ការ​ពារ​ព្រំ​ដែន​ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល។​

ក្រៅ​ពី​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​សហ​ការ​ជា​មួយ​តុលា​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បើក​សវនា​ការ​បាន​២​លើក​ នៅ​ស្រុក​ត្រឹង​ដេ​និង​ទីរួម​ខេត្ត​វិញ​ចូវ​ ធ្វើ​ការ​កាត់​ទោស​ជា​ឧបមា​ពី​បទ​ល្មើស​ទប់​ស្កាត់​ការ​នេសាទ​ IUU និង​បទ​ល្មើស​ “បំ​ផ្លាញ​ប្រ​ភព​ធន​ធាន​ជល​ផល​” បទ​ល្មើស​ “បំ​ពាន​បទ​ប្បញ្ញត្តិ​ស្តីពី​ការ​ការ​ពារ​សត្វ​រង​ការ​ផុត​ពូជ​និង​សត្វ​កម្រ” យោង​តាម​ការ​កំ​ណត់​ត្រង់​ប្រ​ការ​ ១ មាត្រា​២៤២ និង​ត្រង់​ប្រ​ការ​១​មាត្រា​២៤៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ឆ្លង​តាម​រយៈ​នោះ​ សំ​ដៅ​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ មាន​ការ​គោ​រព​ច្បាប់​ពេល​ចេញ​នេ​សាទ​នៅ​សមុទ្រ​ ព្រួត​ដៃ​ដើម្បី​ដក “កាត​លឿង​” របស់​គណៈ​កម្ម​ការ​អឺរ៉ុប​ (EC) សម្រាប់​ជលផល​វៀត​ណាម។​ ម្ចាស់​កប៉ាល់​នេសាទ​ ហា​វ៉ាន់​ថាញ់ ឱ្យ​ដឹង៖ “បន្ទាប់​ពី​បាន​ចូល​រួម​សវនា​ការ​កាត់​ទោស​ជា​ឧបមា ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​នៅ​សមុទ្រ។​ ក្នុង​នាម​ជា​ម្ចាស់​កប៉ាល់​នេ​សាទ​ ខ្ញុំ​ត្រូវ​តែគោ​រព​តាម​ច្បាប់​ ភ្ជាប់​ប្រ​ព័ន្ធ​ត្រួត​ពិនិត្យ​ បំ​ពេញ​បែប​បទ​ចេញ​ចូល​កំ​ពង់​ផែ និង​ទៅ​នេសាទ​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​នៃ​តំ​បន់​សមុទ្រ​វៀត​ណាម ព្រួត​ដៃ​ជា​មួយ​រដ្ឋា​ភិបាល​ ដើម្បី​ដក “កាត​លឿង​” ។​ កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ក៏​បាន​ត្រួត​ពិនិត្យ​ជា​ប្រ​ចាំ​ សហ​ការ​ចែក​ជូន​ឯក​សារ​ ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​និង​ណែ​នាំ​ដល់​សមា​ជិក​នា​វិក​លើ​កប៉ាល់។​ បច្ចុប្បន្ន​ ខ្ញុំ​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​នៃ​ការ​នេសាទ​និង​ការ​ការ​ពារ​ប្រ​ភព​ធន​ធាន​ជល​ផល​ ក៏​ដូច​ជា​តំ​បន់​ហាម​ឃាត់​ នេសាទ​ជល​ផល…”។​

លោក​វរសេនីយ៍​ឯក​ ង្វៀង​ត្រេវ​មេន ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “នៅ​ពេល​ខាង​មុខ​ ទន្ទឹម​នឹង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ អង្គ​ភាព​ក៏​បាន​ចលនា​អ្នក​នេសាទ​រក្សា​ក្រុម​ទូក​កប៉ាល់​សុវត្ថិ​ភាព​លើ​ផ្ទៃ​សមុទ្រ​ រៀប​ចំ​ឱ្យ​ម្ចាស់​កប៉ាល់​នេសាទ​ឆ្ងាយ​ច្រាំង​ ចុះ​កិច្ច​សន្យា​ មិន​បំ​ពាន​ដែន​សមុទ្រ​ប្រ​ទេស​ក្រៅ​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ពេល​ចេញ​ពី​កំ​ពង់​ផែ មាន​ដូច​៖ ត្រូវ​មាន​លិខិត​ស្នាម​គ្រប់​សព្វ​ មាន​ផែន​ទី​សមុទ្រ​ ដើម្បី​បម្រើ​ការ​កំ​ណត់​ព្រំ​ដែន​សមុទ្រ​ កាត់​បន្ថយ​ស្ថាន​ភាព​កប៉ាល់​នេសាទ​បំ​ពាន​ពាក់​ព័ន្ធ​នឹង IUU គោ​រព​តាម​ច្បាប់​វៀត​ណាម និង​ច្បាប់​ប្រ​ទេស​ផ្សេងៗ”៕​

                 លីធាន​-មុនី

ចែករំលែកអត្ថបទ