ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបរៀបចំពិធីបំផុសយុទ្ធនាការ “យុវជនស្ម័គ្រចិត្តរដូវវិស្សមកាល” និងទិវាជួបជុំ “យុវជនកងទ័ពជាមួយវប្បធម៌ចរាចរណ៍” ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនោះ គាំទ្រសប្តាហ៍សមុទ្រកោះវៀតណាម ទិវាមហាសមុទ្រពិភពលោក ឆ្នាំ២០២៤។
កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជូនទង់ជាតិដល់អ្នកនេសាទ។
នៅក្នុងពិធីនេះ សមាជិកសម្ព័ន្ធយុវជនបានស្តាប់ការផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗមួយចំនួន ស្តីពីច្បាប់បង្ការ ប្រឆាំងផលប៉ះពាល់នៃគ្រឿងស្រវឹង។ ស្របក្នុងឱកាសនេះដែរ ប៉ុស្តិ៍ការពារព្រំដែនបានជូនទង់ជាតិចំនួន ១០០ ព្រមទាំងចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយបង្ការទប់ស្កាត់ទាញយកផល IUU ដល់អ្នកនេសាទ អនុវត្តកម្មវិធី “ចូរធ្វើឱ្យសមុទ្រ ជ្រះស្អាត” រៀបចំប្រមូលសំរាមនៅតំបន់ទំនប់បាយយ៉ា ភូមិចើ ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ និងជូនអំណោយ ៥ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៥០០.០០០ ដុង ជូនទឹកដោះគោ ១៥ កេះ គិតជាទឹកប្រាក់ ៦ លានដុង ដល់សិស្សដែលមានជីវភាពខ្វះខាតលើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្រស្រុកត្រឹងដេ៕
យ្វីអាញ-មុនី