ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/06/2024 - 09:26

មហា​សន្និ​បាត​គំរូ​ មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ស្រុក​ហ្គក្វាវ

គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​តំ​ណាង​ បណ្ដា​ជន​ជាតិ​ភាគ​តិច​ខេត្ត​គៀង​យ៉ាង​ លើក​ ទី IV ឆ្នាំ​ ២០២៤ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ រៀប​ចំ​មហា​សន្និ​បាត​គំរូ​ មហា​សន្និ​បាត​តំ​ណាង​បណ្ដាជន​ជាតិ​ភាគ​តិច​ស្រុក​ហ្គក្វាវ លើក​ទី IV ឆ្នាំ​ ២០២៤។​

 ​មហា​សន្និ​បាត​  បាន​ពិគ្រោះ​យោ​បល់​ជ្រើស​រើស​ គណៈ​ប្រតិ​ភូ​តំ​ណាង​ទៅ​ចូល​រួម​មហា​សន្និ​បាត​តំ​ណា​​ បណ្ដា​ជន​ជាតិ​ភាគ​តិច​ខេត្ត​ ឆ្នាំ​២០២៤ រួម​មាន ​២០ នាក់។​

ក្នុង​មហា​សន្និ​បាត​ ស្រុក​ហ្គក្វាវ​បាន​ដាក់​ចេញ​ទិស​ដៅ​ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដល់​ឆ្នាំ​ ២០២៩ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​មធ្យម​ភាគ​ ១៧,១៤% ក្នុង​មួយ​ឆ្នាំ​ (បើ​ធៀប​នឹង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​រួម​); កម្ម​ករ​ជា​ជន​ជាតិ​ភាគ​តិច​ស្ថិត​ក្នុង​កម្រិត​អា​យុ​ពលកម្ម​ជាង​ ៥០% បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវ​; ផ្លូវ​តភ្ជាប់​ឃុំ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​បេ​តុង​ ១០០% ផ្លូវ​តភ្ជាប់​ភូមិ​ត្រូវ​បាន​ចាក់​បេ​តុង​ទាំង​ ១០០%; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​បណ្តាញ​អគ្គិសនី​ជាតិ​ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​ជាង​ ៩៩% គ្រួ​សារ​។​ ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ ១០០%។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ២ និង​បុគ្គ​ល ៤ នាក់ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ និង​មហា​សាម​គ្គី​ជន​ជាតិ។​ គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​ ២  និង​បុគ្គល ៤ នាក់ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ និង​មហា​សាម​គ្គី​ជន​ជាតិ៕​

                       ធីហ្វា-បក​ប្រែ៖ ទីទុយ

ចែករំលែកអត្ថបទ