យោងតាមគណៈចង្អុលការមហាសន្និបាតបណ្តាជនជាតិភាគតិចលើកទី ៤ នៅក្រុងកឹងធើ - ឆ្នាំ២០២៤ មកដល់បច្ចុប្បន្ន ភូមិភាគនានានៅលើភូមិសាស្រ្តក្រុងបានរៀបចំសម្រេចជោគជ័យមហាសន្និបាត កិច្ចប្រជុំបណ្តាជនជាតិភាគតិចនៅតាមខណ្ឌ/ស្រុក។ មហាសន្និបាត កិច្ចប្រជុំនៅភូមិភាគនានា វាយតម្លៃ បានស្ថានភាពជនជាតិ និងតំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្ត; វាយម្លៃបានសមិទ្ធផល និងលទ្ធផលអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី... ទន្ទឹមនឹងនោះ កំណត់គោលដៅភារកិច្ច និងដំណោះស្រាយ អនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិ ដំណាក់កាល ២០២៤-២០២៩។ ក្រៅពីនោះ នៅក្នុងមហាសន្និបាត កិច្ចប្រជុំមានតំណាងជាច្រើន ជាអ្នកមានប្រជាប្រិយបានធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ក្នុងការចលនាជនជាតិភាគតិច អនុវត្តល្អនូវគោលការណ៍របស់បក្ស គោនយោបាយ និងច្បាប់របស់រដ្ឋ ... មានសមូហភាព និងបុគ្គលជាច្រើន មានស្នាដៃឆ្នើមក្នុងការអនុវត្តគោលនយោបាយជនជាតិ និងការងារជនជាតិនៅលើភូមិសាស្រ្ត ដំណាក់កាល ២០១៩-២០២៤ ត្រូវបានលើកសរសើរ និងផ្តល់រង្វាន់...។
បណ្តាសមូហភាព មានស្នាដៃឆ្នើមក្នុងការអនុវត្តគោលនយោបាយជនជាតិ និងការងារ
ជនជាតិនៅលើភូមិសាស្រ្តស្រុកកើ-ដ ដំណាក់កាល ២០១៩-២០២៤ ត្រូវបានលើកសរសើរ
និងផ្តល់រង្វាន់...។ រូបថត៖ ង៉ុកក្វៀង
នៅក្រុងកឹងធើ មាន ៤ អង្គភាពរៀបចំមហាសន្និបាតនោះគឺ (ខ័ណ្ឌអូរម៉ូង ខ័ណ្ឌនិញកេវ ស្រុកកើ-ដ និងស្រុកថើយឡាយ) និងមាន ៥ អង្គភាពរៀបចំកិច្ចប្រជុំគឺ (ស្រុកវិញថាញ់ ស្រុកផុងដៀង ខ័ណ្ឌប៊ិញធ្វី ខ័ណ្ឌកៃរុាំង និងខ័ណ្ឌថូកណូក) ក្នុងនោះ ស្រុកកើ-ដ ត្រូវបានជ្រើសរើសជាស្រុកចង្អុលការមហាសន្និបាតថ្នាក់ខ័ណ្ឌ ស្រុក។ យោងតាមផែនការមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ក្រុងកឹងធើ លើកទី ៤ - ឆ្នាំ២០២៤ រំពឹងនឹងប្រព្រឹត្តឡើងនៅចុងខែ ៨-២០២៤ នេះ៕
ថាញ់ឡុង