លោក ហ្វិញគឹមតៀង នៅភូមិស្វាយ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានរួមចំណែកជាច្រើន ក្នុងការកសាងជនបទថ្មី; អភិរក្សវប្បធម៌ពិធីបុណ្យប្រពៃណីរបស់ជនជាតិ តែងបានមាមីងខ្មែរមានទំនុកចិត្តស្រឡាញ់រាប់អាន។
លោកហ្វិញគឹមតៀង។
លោក ហ្វិញគឹមតៀង (ខាងស្តាំ) ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការ
ប្រជាជនខេត្តសុកត្រាំង។
រយៈពេលជាង ១០ ឆ្នាំ លោកហ្វិញគឹមតៀង ព្រួតដៃជាមួយអង្គការមហាជនភូមិ ចលនាមាមីងខ្មែររួមវិភាគទានជាទឹកប្រាក់បានជាង ៣០០ លានដុង កសាងស្ពានបេតុងជនបទបានចំនួន ៣ ខ្សែ ជួយមាមីងធ្វើដំណើរទៅមក ដឹកជញ្ជូនមុខទំនិញកសិផលបានងាយស្រួល។ លោកតៀង ឱ្យដឹង៖ “មាមីងខ្មែរទីនេះ រស់នៅសាមគ្គី ព្រួតដៃជាមួយរដ្ឋអំណាចកសាង ដើម្បីភូមិស្រុកកាន់តែសម្បូរសប្បាយ។ តួយ៉ាងដូចជាការកសាងស្ពាន មាមីងជាអ្នករួមកម្លាំងពលកម្ម ទឹកប្រាក់ សម្ភារៈសាងសង់ កសាងស្ពានបេតុងមួយខ្សែមានតម្លៃទឹកប្រាក់ជាង ១០០ លានដុងឯណោះ។ នោះគឺជាការបម្រើផលប្រយោជន៍រួមរបស់មាមីងស្របទឹកចិត្តប្រជាជន ម្ល៉ោះហើយត្រូវបានប្រជាជនយល់ស្របគាំទ្រជានិច្ច”។ ក្នុងនាមជាអ្នកមានប្រជាប្រិយ និយាយបានធ្វើបាន ហេតុនោះខណៈពេលបានរដ្ឋអំណាចផ្សព្វផ្សាយកសាងផ្លូវជនបទបៃតង ជ្រះ ស្អាត គឺលោកតៀង ខ្នះខ្នែងចលនាបានមាមីងខ្មែរចូលរួមគាំទ្រ។ ឆ្លងតាមរយៈនោះ លោកតៀង រួមជាមួយអង្គការមហាជនភូមិ ចលនាជនរួមជាតិខ្មែរភូមិស្វាយ ដាក់អំពូលភ្លើងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ បានជាង១០០ ដើម (តម្លៃ ៣ លានដុង/ដើម)។ បច្ចុប្បន្ន តាមដងផ្លូវសំខាន់ៗស្ទើរតែទាំងអស់នៅភូមិស្វាយ ត្រូវបានដំឡើងអំពូលភ្លើង ក្លាយជាដងផ្លូវខ្នាតគំរូភ្លឺ បៃតង ជ្រះ ស្អាត។ អ្នកមីង ថាច់ធីយ៉ោន ឱ្យដឹង៖ “លោកតៀង និយាយបានគឺធ្វើបាន ទង្វើរបស់លោកតែងនាំមកផលប្រយោជន៍ដល់មាមីងភូមិស្រុកជានិច្ច។ ម្យ៉ាងទៀត លោកតៀង រស់នៅប្រកបដោយទឹកចិត្តសប្បុរស ជានិច្ចកាលជួយអ្នកក្រលំបាក ម្ល៉ោះហើយអ្នកណាក៏គោរពគាត់ដែរ។ អាស្រ័យហេតុនោះ ខណៈពេលគាត់ចលនាកសាងជនបទថ្មី មាមីងក៏យល់ស្របគាំទ្រចូលរួម”។ ទន្ទឹមនឹងនោះ រៀងរាល់ឆ្នាំ គាត់ថែមទាំងចលនាមាមីងខ្មែររួមវិភាគទានជាទឹកប្រាក់ សម្ភារៈ ដើម្បីរក្សានិងអភិរក្សពិធីបុណ្យសាមគ្គីកម្សាន្តភូមិ ដើម្បីសូមឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះទទួលបានភោគផលល្អ រកស៊ីកើតកាលវាលគុម្ព ភូមិស្រុកសុខសាន្ត សម្បូរសប្បាយ។
លោក បាញ់ឌឹកក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង៖ “លោក ហ្វិញគឹមតៀង បានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដោយមានស្មាដៃ រួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ ពិសេស លោកនិងគ្រួសារតែងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីធ្វើមានបាន។ កូនៗរបស់លោកមានគ្រួសារ មានការងារធ្វើលំនឹង ជីវភាពធូរធារ។ ទន្ទឹមនឹងនោះ លោកតៀង ថែមទាំងសកម្មរួមជាមួយរដ្ឋអំណាចផ្សព្វផ្សាយចលនាមាមីងខ្មែរអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋទៀតផង”៕
យ្វីអាញ-លីសៀ