ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/06/2024 - 15:58

ពិធី​បុណ្យ​សែន​ដូន​ចួស៊ឺ ភ្នំ​ស្វាម ឆ្នាំ​២០២៤ នៅ​ខេត្ត​អាង​យ៉ាង​

“ពិធី​បុណ្យ​សែន​ដូន​ចួស៊ឺ ភ្នំ​ស្វាម ឆ្នាំ​២០២៤ - អនុស្សាវ​រីយ៍​ ១០ ឆ្នាំ​ ពិធី​បុណ្យ​បាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ (២០១៤ - ២០២៤)” ទើប​ប្រ​ព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​វិញ​ដុង​ (សង្កាត់​ណូយ​សាម​ ក្រុង​ចូវ​ដុក ខេត្ត​អាង​យ៉ាង)។​

អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​ក្នុង​វេលា​ប្រារព្ធ​ពិធី​បុណ្យ។​  

ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិធី​បុណ្យ​ រួម​មា​នពិធី​កិច្ច​ដូច​ជា៖ បង្ហាញ​ឡើង​វិញ​នូវ​ពិធី​ដង្ហែ​បដិមា​ដូន​ចួស៊ឺពី​កំ​ពូល​ភ្នំ​ស្វាម​ចុះ​ទៅ​កាន់​បូជ​នីយដ្ឋាន​; ពិធី​ងូត​ទឹក​ដូន​ចួស៊ឺ; ពិធី​សែន​ដង្វាយ​វេលា​អធ្រា​ត្រ; ពិធី​សែន​ដង្វាយ​ វេលា​ព្រឹក​ជា​ដើម។​ល។​ ក្រៅ​ពី​នោះ​ នៅ​មាន​សកម្ម​ភាព​វប្បធម៌​ សិល្បៈ​ ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ មាន​ដូច​៖ ការ​បង្ហាញ​ dronelight ពិធី​បុណ្យ​តាម​ដង​ផ្លូវ​ ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ល្ខោន​ប៉ា​ហ៊ី​ប្រ​វេណី​ កីឡា​អប់​រំកាយ។ល។​ បម្រើ​ជូន​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ​និង​ភ្ញៀវ​ទេស​ចរ​មក​គោ​រព​បូជា។​

ពិធី​បុណ្យ​សែន​ដូន​ចួស៊ឺ​ភ្នំ​ស្វាម គឺពិធី​បុណ្យ​ធំ​មួយ​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​របស់​អ្នក​ស្រុក​នៅ​តំ​បន់​ព្រែក​ទន្លេ​ណាម​បូ​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី ២៧ ខែ​៤ (តាម​ចន្ទ​គតិ​វៀត​ណាម)។​ នេះ​ជា​ពិធី​បុណ្យ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​គោ​រព​ជំ​នឿ​ និង​សកម្ម​ភាព​វប្ប​ធម៌​បែប​ជំ​នឿ​សាសនា​របស់​អ្នក​ស្រុក​ ប្រ​កប​ដោយ​លក្ខណៈ​សហគមន៍​ខ្ពស់។​ ទន្ទឹម​នឹង​នោះ​ បង្ហាញ​ពី​អត្ត​សញ្ញាណ​និង​ការ​ស្នង​បន្ត​របស់​សហគមន៍​ជន​ជាតិ​វៀត​ណាម​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ជា​មួយ​សហ​គមន៍​ជន​ជាតិ​ខ្មែរ​ ចិន​ ចាម។ល។​ ឆ្នាំ​២០១៤ ពិធី​បុណ្យ​សែន​ដូន​ចួស៊ឺភ្នំ​ស្វាម ត្រូវ​បាន​រដ្ឋ​មន្រ្តី​ក្រ​សួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ។​ ខេត្ត​អាង​យ៉ាង​ ត្រូវ​បាន​រដ្ឋា​ភិបាល​យល់​ព្រម​និង​លើក​ជូន​អង្គ​ការ​យូណេស្កូ ឯក​សារ​ចុះ​បញ្ជី​ពិធី​បុណ្យ​សែន​ដូន​ចួស៊ឺភ្នំ​ស្វាម​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​អរូបី​តំ​ណាង​មនុស្ស​ជាតិ។​ ឯក​សារ​គ្រោង​នឹង​បាន​ពិនិត្យ​អនុម័តិ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ១៩ ខែ​ធ្នូ ឆ្នាំ​២០២៤៕​

  យោង៖ កាសែត​អាង​យ៉ាង​-ថាច់​ធី

ចែករំលែកអត្ថបទ